តែប៉ុណ្ណោះ​ក្លាយជា​កណ្តុរ​គេច​ឆ្មា​ហើយ​…​ព្រោះតែ​ដាច់ដាប​ពេក ចង់ឃើញ​ស្រីៗ​ក្នុង​បន្ទប់ទឹក​

ព្រឹត្តិការណ៍ថ្មីៗ
0
615
…​បុរស​កំហូច​ដាច់ដាប​ភ្នែក​អត់​មារយាទ​ម្នាក់នេះ​កំពុងតែ​ប្រៀប​បានជា​សត្វ​កណ្តុរ​ដើរ​តាមផ្លូវ​ព្រឺរ​ឆ្អឹងខ្នង​ខ្ញាកៗ ខ្លាច​ជួប​មុខ​សត្វ​ខ្លា​ហើយពី​ព្រោះតែ​មុខមាត់​របស់គេ​លេច​ឲ្យ​ឃើញ​យ៉ាងច្បាស់​ក្រ​ឡែក​ក្នុង​កាមេរ៉ា​ទូរស័ព្ទដៃ​ខណៈដែល​រូបគេ​កំពុង​ស្លឈាម​ចង់ឃើញ​ស្ត្រី​អង្គុយ​ចោងហោង​ក្នុង​បន្ទប់ទឹក​។ ចំពោះ​រឿងរ៉ាវ​មួយ​នេះ​សូម​រំលឹក​ដាស់តឿន​ទៅដល់ នារី​ទាំងឡាយ​គួរតែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ក្នុងខណៈ​ពេលដែល​ចូល​ប្រើប្រាស់​បន្ទប់ទឹក​សាធារណៈ​នៅ​តំបន់​ស្ងាត់ ជៀសវាង​មានការ​បៀតបៀន​កេរ្តិ៍ខ្មាស​ពី​សំណាក់​ជនខិលខូច ។ ជាក់ស្ដែង​ដូចជា​ករណី​មួយ​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ មាន​នារី​ម្នាក់​ត្រូវបាន​ជនខិលខូច​តាម​ចូលទៅ​លួច​មើល​ដល់​ក្នុង​បន្ទប់ទឹក តែ​សំណាងល្អ​ត្រូវបាន​នាង​ដឹងខ្លួន​ទាន់ និង​បាន​លួច​ថត​ជន​នោះ​ថែម​ទៀតផង ។ ​យោងតាម​វីដេអូ​ឃ្លី​ប​ដែលមាន​រយៈពេល​៨​វិនាទី​បានបង្ហាញ​ឲ្យ​ឃើញថា ខណៈដែល​នារី​រងគ្រោះ​នៅក្នុង​បង្គន់​សាធារណៈ​នៃ​ស្ថានីយ៍​ប្រេង​មួយកន្លែង ស្រាប់តែ​បានឃើញ​ជើងមនុស្ស​ប្រុស​ដើរ​ទៅមក​មុខ​បង្គន់​របស់​នាង ធ្វើ​ឲ្យ​នាង​មានការ​សង្ស័យ​ក៏បាន​ទាញ​ទូរស័ព្ទ​មក​ថត​វីដេអូ ស្រាប់តែ​ជន​នោះបាន​ឱន​មក​មើល​នាង ទើប​នាង​ស្រែក​ធ្វើ​ឲ្យ​ជន​នោះ​ដើរចេញ​បាត់ទៅ ។ នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ចំពោះ​រឿងនេះ​បានធ្វើ​ឲ្យ​នាង​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​ក៏បាន​ទូរស័ព្ទ​ហៅ​មិត្ត​ភិ​ក្ត​របស់​នាង​មក​ទទួល ព្រោះ​គិតថា ជន​នោះ​អាច​នឹង​តាម​ចាប់រំលោភ និង​សម្លាប់​នាង​ជា​ក្រោយ ប្រសិនបើ​នាង​ចេញទៅ​តែម្នាក់ឯង ។ ​គួរ​បញ្ជាក់ថា សម្រាប់​វីដេអូ​ឃ្លី​ប​មួយ​នេះ​គឺ​បាន​ទៅ​ដល់ដៃ​សមត្ថកិច្ច​ហើយ ហើយ​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​ជន​នោះ ដើម្បី​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់ ៕