សើច​បានតែ​ហាម​ចំអក​ដ្បិត​ដំរី​ជើង​៤​គង់​មាន​ភ្លាត់ អ្នក​ប្រាជ​ចេះ​ស្ទាត់​គង់​មាន​ភ្លេច​

សង្គមប្លែកៗ
0
285
...​ក្រោយពី​បានឃើញ​នូវ​រូបភាព​នេះ​បណ្តា​ប្រិយមិត្ត​ប្រាកដជា​ផ្ទុះសំណើច​មិន​ខាន​នោះឡើយ​។ តែ​នេះ​គឺជា​រូបភាព​មួយ​បើ​ថា​ផ្ទុះសំណើច​ក៏​ផ្ទុះ​ទៅ​ចុះ​តែ​សូមកុំ​រិះគន់​អី​ព្រោះ​គិត​ទៅដល់​ពាក្យ​«​ដំ​រំ​ជើង​៤​គង់​មាន​ភ្លាត់​...​អ្នក​ប្រាជ្ញា​ចេះ​ស្ទាត់​គង់​មាន​ភ្លេច​»​នោះ​ផង​។​ ​យោងតាម​វីដេអូ​ឃ្លី​ប ដែល​ទទួលបាន​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sky Wiparat Poommeang បានបង្ហាញ​ពី​សកម្មភាព របស់​អ្នកគ្រូ​ប​ង្រៀ​ម្នាក់ ប្រើ​ខ្សែពួ​យោល​ដើម្បី​ឆ្លង​ទឹក​មួយ​ថ្លុក តែ​ត្រូវ​បរាជ័យ​ដោយ​របូតដៃ​ធ្លាក់​កប់​ទឹក បង្ក​ឲ្យ​អស់សំណើច​យ៉ាងខ្លាំង​ពី​សំណាក់​មនុស្ស​នៅ​ជុំ​ហេតុ​ការ និង​អ្នក​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ​យ៉ាងណាមិញ បើតាម​ការ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អ្នកគ្រូ​ជនជាតិ​ថៃ​ខាងលើ ជា​គ្រូបង្រៀន​នៅ​សាលា​ហ្វឹកហាត់​ប៉ូលិស​មួយកន្លែង​ក្នុង​ខេត្ត​នគររាជ​សីមា ។ ដោយសារតែ​ចង់​ឲ្យ​កូនសិស្ស​ចេះ​ការពារ​ខ្លួន ក៏ដូចជា​គេចចេញ​ពី​ហេតុការណ៍​គ្រោះថ្នាក់​ណាមួយ អ្នកគ្រូ​រូបនោះ ក៏បាន​បង្រៀន​ក្បាច់​តោង​ខ្សែពួ​ឆ្លង​កាត់ទឹក ដែល​អ្នកគ្រូ​ជា​អ្នកធ្វើ​ឧទាហរណ៍​ឲ្យ​មើល​ស្រាប់ ប៉ុន្តែ​អ្វីដែល​នឹកស្មាន​មិន​ដល់ និង​អស់សំណើច​ខ្លាំង​បំផុត​នោះ គឺ​សូម្បីតែ​អ្នកគ្រូ​ផ្ទាល់​ក៏​មិនអាច​ឆ្លងកាត់​តំណាក់​កាលនោះ​បានដែរ ៕