ស្រុក​ចិន​សំបូរ​ពង​ដាយ​ណូ​ស័​រ​មែន ក្មេងប្រុស​ម្នាក់​ឃើញ​ពង​ដាយ​ណូ​ស័​រ​មួយ​សំបុក​អាយុកាល​៦៦​លាន​ឆ្នាំ​

សង្គមប្លែកៗ
0
442
...​ពិតជា​គួរ​ឲ្យ​ងឿ​ឆ្ងល់​ពន់ពេក​ណាស់​នៅត្រង់​ម្តុំ​នេះ​ឧស្សាហ៍​មាន​មនុស្ស​មក​កំសាន្ត​ហូរហែ​អត់​សូវ​ដាច់​នោះឡើយ ចុះ​ហេតុម្តេច​បានជា​ពួកគេ អត់​ប្រ​ទៈ​ឃើញ​របស់​ចំឡែក​អ្វី​សោះ​...​បែ​ជា​ក្មេងប្រុស​ម្នាក់​ទើបតែ​មកលេង​ជា​លើកដំបូង​សោះ​ក៏​ប្រ​ទៈ​ឃើញ​ពង​ដាយ​ណូ​ស័​រ​មួយ​សំបុកមាន​អាយុកាល​រាប់សិប​លាន​ឆ្នាំ​។ តែ​នេះ​បើ​និយាយ​ពី​ព្រេងសំណាង​គឺ​ក្មេងប្រុស​ម្នាក់នេះ​ជា​ម្ចាស់​នៃ​ពង​ដាយ​ណូ​ស័​រទាំង​នេះ​ទើប​ទាល់តែ​ក្មេងប្រុស​រូបនេះ​មកដល់​ទើប​ពង​ដាយ​ណូ​ស័​រ​បង្ហាញមុខ​ឲ្យ​ឃើញ​។​ចាង យ៉ាង​ហ្សេ អាយុ​១០​ឆ្នាំ​រស់នៅ​ប្រទេស​ចិន បាន​ប្រទះឃើញ​ហ្វូ​ស៊ី​ល​សំបុក​ដាយ​ណូ​ស័​រ​ខណៈពេលដែល​រូបគេ​កំពុង​ស្វែងរក​ឧបករណ៍​ដើម្បី​បំបែក​ផ្លែ​វ៉ាល់​ណាត់​ជា​ផ្លែឈើ​ម្យ៉ាង​ដុះ​នៅ​ប្រទេស​ត្រជាក់​។​កុមារ​រូបនេះ​បានឃើញ "​ដុំថ្ម​ចម្លែក​" នៅ​លើដី​នៅពេលដែល​រូបគេ​កំពុង​លេង​តាម​ទន្លេ Dong នៅឯ Heyuan, ខេត្ត​ក្វាង​ទុង​។ ក្មេងប្រុស​បានកត់សម្គាល់​ថា​ដុំថ្ម "​មូល​" ហើយ​បាន​យក​ដុំថ្ម​នោះ​ទៅ​បង្ហាញ​ដល់​ម្តាយ​។​ ​យោងតាម Lad Bible ដំបូង​ក្មេងប្រុស​នេះ​បាន​គិតថា​ថ្ម​មូល​ចម្លែក ៗ គឺជា​ថ្ម​ដែល​ធ្វើឡើង​ពី​ស៊ីម៉ងត៍​ប៉ុន្តែ​ក្រោយមក​បានដឹងថា​រូបរាង​របស់​វា​ពិតជា​ដូចជា​គំរូ​នៃ​ស៊ុត​ដាយ​ណូ​ស័​រ​។​ក្មេងប្រុស​នេះ ពិតជា​មាន​ចំណាប់អារម្មណ៍​ចំពោះ​វិទ្យាសាស្ត្រ​និង​ដាយ​ណូ​ស័​ព្រោះ​រូបគេ ធ្លាប់​បានឃើញ​ហ្វូ​ស៊ី​ល​ស៊ុត​ដាយ​ណូ​ស័​រ​នៅក្នុង​សារមន្ទីរ ។​ម្តាយ​របស់​ក្មេងប្រុស​ឈ្មោះ Li បាន ប្រាប់​ដល់​អាជ្ញាធរ​ដើម្បី​ពិនិត្យមើល​តំបន់​ដែល​បាន​រកឃើញ​ស៊ុត​នេះ​។ ក្រុម​អ្នកជំនាញ​មកពី​សារមន្ទីរ Heyuan Dinosaur បាន​បញ្ជាក់ថា "​ដុំថ្ម​ចម្លែក​" ពិតជា​ស៊ុត​ដាយ​ណូ​ស័​រ​ដែលមាន​ចំនួន​ដល់​ទៅ ១១​គ្រាប់ ស៊ុតមាន​ប្រវែង​ប្រហែល 9 សង់ទីម៉ែត្រ​។​បន្ទាប់ពី​ការជីក​និង​ការស៊ើបអង្កេត​វា​ត្រូវបាន​បញ្ជាក់ថា​ស៊ុត​ដាយ​ណូ​ស័​រ​បានមកពី​សម័យ Cretaceous មុនពេល​ដាយ​ណូ​ស័​រ​បាន​ផុត​ពូជ ។ នេះ​មានន័យថា​សំបុក​ពងមាន​អាយុ ៦៦ លាន​ឆ្នាំ​។​មន្ត្រី​អាជ្ញាធរ​បាន និយាយថា​តំបន់ Heyuan គឺជា "​ផ្ទះ​របស់​ដាយ​ណូ​ស័​រ​" របស់​ប្រទេស​ចិន​ព្រោះ​សរុប​ចំនួន 43 ស៊ុត​ហ្វូ​ស៊ី​ល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទីក្រុង​នេះ​!​សារមន្ទីរ​ដាយ​ណូ​ស័​រ Heyuan បាន​អះអាងថា​ពួកគេ​មាន​ហ្វូ​ស៊ី​ល​ស៊ុត​ចំនួន​ជាង 10.000 ក្បាល​៕