ស្តាយ​ណាស់ ស័ក្តិ​ជិត​ដល់​មេឃ​ទៅហើយ​មិនគួរ​ភ្លាត់ស្នៀត​ជ្រក​ក្រោម​អាចមន៍​ជន្លេន​សោះ​

ព្រឹត្តិការណ៍ថ្មីៗ
0
315
​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​បញ្ជូន​មន្ត្រីនគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ពាក់​ស​ក្កិ​៤​កន្លះ​ម្នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ពាក្យបណ្តឹង​របស់​ម្ចាស់​រោង​ចិញ្ចឹម​មាន់​មួយកន្លែង ស្ថិតក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​។​ជនសង្ស័យ​ឈ្មោះ ភិន រតនៈ អាយុ​៣៧​ឆ្នាំ ជា​មន្ត្រីប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿ​ញៀន ពាក់​ស​ក្កិ​៤​កន្លះ​។​ឯ​ម្ចាស់​រោង​ចិញ្ចឹម​មាន ឈ្មោះ អ៊ុំ រិទ្ធី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ក្នុង​ពាក្យបណ្ដឹង​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​រូបគេ​ក៏​កំពុង​ដេក​លេង​លើ​គ្រែ​មុខផ្ទះ ក្នុង​កសិដ្ឋាន​ស្ថិតនៅ​ភូមិ​ព្រៃ​ពពេល​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ឮ​សំឡេង​ជនសង្ស័យ​ឈ្មោះ​ភិន រតនៈ ជា​មន្ត្រីនគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ជិះ​ម៉ូតូ​ណៃ​ហ​ត​ឌុប​នារី​ម្នាក់​មក​ឈប់​មុខផ្ទះ​របស់ខ្លួន ហើយ​ពេលនោះ​ជនរងគ្រោះ​បាន​ស្ទុះ​ចេញទៅ​មើល ក៍មាន​រថយន្ដ​មួយគ្រឿង​ទៀត​ជិះ​គ្នា​៣​នាក់​ជាម​ន្ដ្រី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ក​៥ ជា​កូនចៅ​ជនសង្ស័យ បានមក​ដល់​ដែរ ។​គ្រាន់តែ​កូនចៅ​មកដល់​ភ្លាម ជនសង្ស័យ​ឈ្មោះ​ភិន រតនៈ បាន​ស្រែកថា ចាប់​វាៗ រួច​ដក​អាវុធខ្លី​១​ដើម មិន​ចាំ​ម៉ាក​បាញ់​ឡើងលើ​១​គ្រាប់​ជាការ​គម្រាម រួច​ឲ្យ​កូនចៅ​ចូលទៅ​ចាប់​ក្រៀក​រូបគេ ហើយ​ឈ្មោះ​ភិន រតនៈ បាន​លូក​ហោប៉ៅ​ខោ​របស់​ជនរងគ្រោះ​យកលុយ​ចំនួន​៣២០០​ដុល្លារ លុយ​ខ្មែរ​២៤​ម៉ឺន​រៀល និង​ទូរស័ព្ទដៃ​ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង​។ ខណៈនោះ​មាន​អ្នក​ឆក់​ត្រី​ម្នាក់​បានឃើញ​ហេតុការណ៍​នេះដែរ ។​ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ រូបគេ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​សំរោងក្រោម ដោយ​នាំយក​សំបក​គ្រាប់កាំភ្លើង​១​គ្រាប់​ទៅជា​មួយ​ផង​។​ប៉ុន្ដែ​រូបគេ​បែរ​ទទួល​ការ​គម្រាម​សម្លាប់​ពី​បក្ខពួក​របស់លោក​ភិន រតនៈ ទៅវិញ​។​លុះ​ឆ្លង​ចូលដល់​ឆ្នាំ​២០២០​ភ្លាម ជនសង្ស័យ​ឈ្មោះ ភិន រតនៈ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​បែកធ្លាយ​វីដេអូ​ឃ្លី​ប​មួយ បង្ហាញមុខ​ជនសង្ស័យ កំពុង​ជក់​គ្រឿងញៀន​ហុយ​ទ្រលោម​៕