ចំណង​ស្នេហ៍​ដូច​ស្ថិតក្នុង​សួន ពី​លោកគ្រូ​បង្រៀន​ជិត​បាន​ក្លាយជា​ប្តី​របស់​អូន​ហើយ​

សង្គមប្លែកៗ
0
292
…​ធម្មតា​ទេ ចាប់ពី​ថ្នាក់​ទី​១១​ឡើងទៅ​នោះ​មិន​ខ្វះ​ទេ​សិស្ស​ក្រមុំៗ​មាន​សម្រស់​ម្យ៉ាងៗ​ពីគ្នា ប្រៀបដូចជា​បុប្ផា​ចំរុះ​ពណ៌​នៅក្នុង​ផើង​តែមួយ​។ ហើយ​ចំពោះ លោក​គ្រូក​ម្លោះ​វិញ​ទោះ​បើ​វ័យ​មិនទាន់​ជ្រុល​ក៏​ប្រាកដជា​ចាប់ចិត្ត​ប្រទះ​ភ្នែក​ឃើញ​សិស្ស​ក្រមុំ​ណា​ម្នាក់​ហើយ​។ ដូច​ពាក្យ​មួយ​ឃ្លា​ពោលថា ដើរលេង​ក្នុង​សួន​ពិតជា​មានចិត្ត​ចង់​កាច់​បុប្ផា​មួយទង​ណាមួយ​ហើយ​។ ដូចជា​គូ​ស្នេ​ហ៏​មួយគូ​នេះ អ្នក​ទាំង​២ ជា​សិស្ស​និង​គ្រូ តែ​ពេលនេះ​បានក្លាយ​ជា​គូ​ដណ្តឹង​គ្នា​ហើយ​។ បើ​យោង​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Lii Laa ដែលជា​កូនក្រមុំ បានបង្ហាញ​ពី​អារម្មណ៍​ហួសចិត្ត​ជាខ្លាំង ដែល​កូនកំលោះ​គឺជា​គ្រូបង្រៀន​របស់​ខ្លូន ហើយ​ខ្លួនឯង​ផ្ទាល់​ក៏​មិនមាន​អារម្មណ៍​ថា​ស្រលាញ់​អី​នោះដែរ ពីមុនមក​តែ​ចុងក្រោយ បែរជា ក្លាយជា​គូ​ដណ្ដឹង​នឹង​គ្នា ទៅវិញ​។ នារី​ជា​កូនក្រមុំ មាន ពាក្យពេចន៍​រៀបរាប់ ថា​៖«​សុំ​ប្តូរ​តំណែង​ពី​លោកគ្រូ មក​ក្លាយជា​លោក​ប្តី​ឆាប់ៗ​នេះ លួច​ស្រលាញ់​កូនសិស្ស​តាំងពី​ទី​11 ដល់​ជិត​បាក់​ឌុប​បាន​សារភាព​។ ខ្ញុំ​ក៏​មិនបាន​មានចិត្ត​ស្រលាញ់​គាត់​ទេ តែ​ខ្ញុំ​គោរព​គាត់​បើ​ស្រលាញ់​គាត់​ពិត​ចូល​សួរ​ដល់​ប៉ា​ម៉ាក់​ខ្ញុំ​ទៅ ចុងក្រោយ​បានសម្រេច​រហូត​មានចិត្ត​អាណិត​ស្រលាញ់​គាត់​ខ្លាំង​បំផុត​ខ្វះ​គ្នា​មិនបាន​។​ថ្ងៃ 04/01/2020 ស្អប់​ជំពប់​លើ Thanks you teacher I love you forever»​។ ទន្ទឹមនឹង​នេះដែរ ក៏មាន​ការចូលរួម​អបអរសាទរ​ពី​បងប្អូន​សាច់ញាតិ មិត្ត​ភ័ក្ដិ ក៏ដូចជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន ចំពោះ​គូស្នេហ៍​មួយគូ​នេះ ដោយបាន ជូនពរ​ដល់​អ្នក​ទាំង​២​អោយ​ស្រលាញ់គ្នា​ជា​រៀងរហូត​ផងដែរ​៕