តារា​ហ្វេ​ស​ប៊ុ​ក Kaka KH ៖ ចង់​បង្រៀន​អ្នកសារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​មួយចំនួន​….​ជុំវិញ​ករណី​ម្តាយ​ពេជ្រ សូលី​កា (​មាន Video )

ព្រឹត្តិការណ៍ថ្មីៗ
0
248
​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​ផ្ទុះ​នូវ​ព័ត៌មាន​ដ៏​កក្រើក​ជុំវិញ​ករណី ជនសង្ស័យ​ម្នាក់​ដែល​ត្រូវបាន​មហាជន​ស្គាល់​ថា ជា​ម្តាយបង្កើត​របស់​តារាចម្រៀង​ស្រី ពេជ្រ សូលី​កា បានសម្លាប់​ស្ត្រី​វ័យ​៥០​ឆ្នាំ​ម្នាក់ នៅ​បុរី​មួយកន្លែង ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ស្ទើរ​ទូរ​ទាំង​ប្រទេស ។ ​ចំពោះ​ព័ត៌មាន​នេះ​មាន​មហាជន​ជាមួយ​ចំនួន​បានធ្វើ​ការជជែក វិភាគ​វែកញែក​ទៅតាម​មតិ​យោ​លប​ល់​រៀងៗ​ខ្លួន ខ្លះទៅ​មាន​ចម្ងល់​ថា​ម្តាយ​អ្នកប្រព្រឹត្តិ​ចុះ​ហេតុអ្វី​បានជា​ប្រើ​ឈ្មោះ​កូន (​ពេជ្រ សូលី​កា​) ដែលជា​តារា​ល្បី មក​ភ្ជាប់​ជាមួយ​ហើយ​ប្រើ​រូបភាព​នៅក្នុង​អត្ថបទ​ព័ត៌មាន​ថែម​ទៀតផង​ប៉ុន្តែ​អ្វីដែល​គេ​ចាប់អារម្មណ៍​បន្ថែមទៀត​នោះ ក៏មាន​តារា​ហ្វេ​ស​ប៊ុ​ក​មួយរូប​ដ៏​ល្បីល្បាញ​គឺ អ្នកនាង Kaka KH Australia ហាក់​បាន​សម្តែង​ការមិន​ពេញ ចិត្ត​ជុំវិញ​ករណីនេះ ដោយ​អ្នកនាង​ចង់​បង្រៀន​អ្នកសារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​មួយចំនួន ឲ្យ​ចេះ​ស្គាល់​អ្វី​ទៅ​ដែល​ហៅថា​វិជ្ជាជីវ​: ..... ដែលមាន​វីដេអូ​ដូចខាងក្រោម ៖ ​ប៉ុន្តែ​យ៉ាង​មិញ​ចំពោះ​បញ្ហា​នេះ​មន្ត្រី​នៅ​ក្លឹប​អ្នកកាសែត​មួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើងថា តារា​សិល្ប​:​គឺជា​បុគ្គល​សាធារណ​: ដូច្នេះ​រាល់​សកម្មភាព​ឫ រឿងរ៉ាវ​ទាំងឡាយណា​ដែល​ពាក់​ព័ទ្ធ​ជាមួយនឹង​គាត់ សុទ្ធតែ​ត្រូវបាន​មហាជន​ក៏ដូចជា​អ្នកសារព័ត៌មាន ចង់ដឹង ចង់​ឮ ហើយ​មាន​សិទ្ធ​ក្នុង​ការជជែក ឫ​ផ្សព្វផ្សាយ ៕ ​