ខំ​ទិញ​អង្គប់​ស្មានថា​សត្វ​កណ្តុរ​ដល់​ចាំង​ពិល​មើល​…​ពុទ្ធោ​ពស់​មួយ​ឆ្វាយរង្វេល​

សង្គមប្លែកៗ
0
343
…​ប៉ុន្មាន​យប់​ដំបូង​ចេះតែ​ឮ​សម្លេង​ខ្វោក​…​ខ្វាកៗ​នៅលើ​ពិ​ដាន​ផ្ទះ​ប្តី​-​ប្រពន្ធ​មួយគូ​នេះ​គិតថា​គ្រាន់តែ​ជាស​ត្វ​កណ្តុ​រហើយ​បាន​ទៅ​ទិញ​អង្គប់​យកមក​ដាក់​កុំ​ឲ្យ​ចេះតែ​រំខាន​ពេក​។ លុះ​ទិញ​អង្គប់​បាន​ហើយក៏​គាស់​ពិ​ដាន​បង្ហើយ​ប្រឡោះ​បន្តិច​ដើម្បី​ដាក់​អង្គប់​។ ប៉ុន្តែ​ម្ចាស់​ថ្លៃ​បុរស​ជា​ប្តី វិះ​របូត​ជើង​ធ្លាក់​ពីលើ​កាំជណ្តើរ​ពីព្រោះ​តាមរយៈ​ពន្លឺភ្លើង​ពិល​...​គាត់​បាន​ភ្លាត់​សម្លេង​ស្រែកប្រាប់​ប្រពន្ធ​ដែល​កំពុង​ឈរ​ទប់​ជណ្តើ​រថា​...​ម៉ែ​វា មាន​ពស់​ឆ្វាយរង្វេល​ធំ​ណាស់​!​។​តាម​ការចុះផ្សាយ​របស់ Daly Mail លោក Bob និង​អ្នក​ប្រើ Linda Van der Herchen ជា​ភរិយា​ព្រមទាំង​កូនប្រុស​បានរស់នៅ​ក្នុង​ផ្ទះ​នេះ ហើយ ពួកគេ​ចេះតែ​បានឮ​ស​ម្រិ​ប​ស្នូរ​ក្រោក​ក្រាក​លើ​ពិ​ដាន​ផ្ទះ តែ​ពុំ​រវីរវល់​ព្រោះ​សន្និដ្ឋានថា ជា​…​កណ្តុរ​តែប៉ុណ្ណោះ​។​ ​លុះ​នៅពេល​ចុងក្រោយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ដោយ​កូនប្រុស​មាន​អារម្មណ៍​ពិបាក​ទ្រាំ នឹង​ស្នូរ​ចម្លែក​ទើប​លោក Bob សម្រេចចិត្ត​ចោះ​ពិ​ដាន​១​ប្រឡោះ ដើម្បី​នាក់​អង្គប់​ពិនិត្យមើល មូលហេតុ ថា​មកពី​អ្វី​ឱ្យ​ប្រាកដ​ទៅ​។ នៅពេលដែល​ចោះ​រួច​ពិនិត្យមើល លោក​ពិតជា​ព្រឺរោម ឡើង​ឡើង​រឹង​ដៃជើង ស្រឡាំងកាំង​ស្មារតី គ្រា​ឃើញ​សត្វ​ដែល​ពុំមែន​ជា​កណ្តុរ​ដូច​ការដែល​លោក​នឹកស្មាន​នោះឡើយ តែ​វា​គឺជា​ពស់​ធំ​១​ក្បាល​ទៅវិញ​។​ភ្លាមនោះ​ពួកគេ​បាន​ទូរស័ព្ទ​ហៅ​អ្នកឯកទេស​ចាប់​ពស់ វា​គឺជា​ពស់ថ្លាន់​កន្ទុយ​ក្រហម ដែល​នេះ​ជា​ពូជ​ពស់ថ្លាន់​អាមេរិក​ខាងត្បូង ដែល​វា​មាន​ប្រវែង​រហូតដល់​ទៅ​២​ម៉ែត្រ​ឯណោះ​។​ លោក Bob ពោល​យ៉ាង​រន្ធត់​ថា “​ខ្ញុំ​ត្រូវ​ពង្រឹងស្មារតី ប៉ុន្មាន​នាទី​ទើប​ជឿ​លើ​អ្វីៗ​នៅ​ពីមុខ​ខ្ញុំ ព្រះ​អើយ​ស្មាន​ពុំ​ដល់​ថា ប៉ុន្មាន​ឆ្នាំ​មកនេះ​ពួក​ខ្ញុំ​បានរួម​រស់​ជាមួយ​សត្វ​ដ៏​គ្រោះថ្នាក់ ដោយ​ពុំ​ដឹង​អ្វី​ទាំងអស់​សោះ​!”​។​វា​ថែមទាំង​ធ្វើ​សំបុក​១​យ៉ាងរឹងមាំ​លើ​នោះ​ទៀតផង ពិតជា​ធ្វើឱ្យ​ព្រឺក្បាល​មែនទែន​។​