គេ​ផលិត​កន្ទប​សម្រាប់​មនុ​ស្ស​តែ​គាត់​ផលិត​សម្រាប់​មាន់​មាន​ទៅ​អន់​ឯណា​រកបាន​ខ្ទង់​ម៉ឺន​ដុល្លា​ឯណោះ​

សង្គមប្លែកៗ
0
350
​ប​ច្ច​ប្បន្ន​នេះ យើង​សង្កេតឃើញថា​ការប្រើប្រាស់​ខោ​ទឹកនោម សម្រាប់​ក្មេងៗ និង​មនុស្ស​ចាស់​ពិតជា​ពេញនិយម​ណាស់​ព្រោះ​វា​មាន​ភាពងាយស្រួល និង​ជួយ​សម្រួល​ទុក្ខលំបាក​បាន​ច្រើន​ចំពោះ​អ្នក​មើលថែ​ពួកគាត់​។ ដោយឡែក​ងាក​ទៅ​មើល​នៅ​សហរដ្ឋអាមេរិក​វិញ​ស្ត្រី​ម្នាក់​បាន​ផលិត​កន្ទប ប៉ុន្តែ​មិនមែន​សម្រាប់​មនុស្ស​ទេ​គឺ​សម្រាប់​សត្វ​មាន់​ហើយ​គាត់​រកបាន​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ការផលិត​នេះ​។ ស្ត្រី​ម្នាក់​មាន​ឈ្មោះថា Julie Baker អា​ចរក​ចំណូល បាន​ប្រមាណ ៥០.០០០ ដុល្លារ ក្នុង​១​ឆ្នាំ ។​ ​គួរ​ឲ្យ​ដឹងថា កាលពី មុន Julie និង​កូនស្រី បាន​ចិញ្ចឹម​មាន់​មួយ​ហ្វូង នៅ​កសិដ្ឋាន​តូច​មួយ​របស់​ពួកគេ ។ បន្ទាប់មក , Julie ក៏​បែកគំនិត​ធ្វើ​កន្ទប​សម្រាប់​មាន់ គ្រា​ដែល​កូនស្រី​តូច​របស់គាត់​ចង់យក​មាន់​ឲ្យ​មក​នៅ​ក្នុងផ្ទះ ។​ធ្វើបាន​មួយរយៈ អ្នកដទៃ​ឃើញ​ក៏​ទាក់ទង​សុំ​ទិញ​ពី​គាត់ ។ ពី​១​ថ្ងៃ​ទៅមួយថ្ងៃ “​អតិថិជន​” កើន​ឡើងជា​ហូរហែរ​។ លុះ​ក្រោយមក​Julie បាន​បង្កើត​ហាង Online មួយ ដោយ ក្នុង​មួយខែៗ គាត់​ផលិត “​កន្ទប​មាន់​” ប្រហែល​ពី ៥០០-១០០០ លក់​ក្នុងតម្លៃ ១៨ USD/​មួយ​សម្រាប់ ។ ក្រោយមក​ក៏​បែកគំនិត​ធ្វើ​ផលិតផល​ការពារ​រោម ឬ​កន្ទប​មាន​សណ្ឋាន​ដូចជា​… រ៉ូ​ប​ជាដើម​។​ ​នេះ​គឺ​ពិតជា​គំនិត​ច្នៃប្រឌិត​មួយបែប​ដែល​អាច​ទាញ​ប្រាក់ចំណូល​យ៉ាងច្រើន​ដោយ​នឹកស្មាន​មិន​ដល់​៕