រៀន​ចប់​ទទួលបាន​សញ្ញាប័ត្រ ពោល​សរសើរ​អា​ភក្តី​កប់ៗ​មាត់​

សង្គមប្លែកៗ
0
328
…​ក្រោយពី​បានបញ្ចប់​ការសិក្សា​បុរស​ម្នាក់នេះ​មានចិត្ត​សប្បាយរីករាយ​ក្រៃលែង​ហើយក៏​ពុំ​ភ្លេច​ពោល​សរសើរ​ពី​សុខន​ទាំង​៤​ក្បាល​ចាត់ទុក​ដូច​មិត្តសម្លាញ់​ដែល​បានផ្តល់​កម្លាំងចិត្ត​ឲ្យ​រូបគេ​បានបញ្ចប់​ការសិក្សា​ដោយ​រលូន​។​ ​កាលពីពេល​ល​ល​ល​ល​ល​ល​ល​ថ្មីៗ​នេះ​គណនី​ហ្វេ​សបុ​ករប​ស់បុរ​សជន​ជាតិ​ថៃ​ម្នាក់​ឈ្មោះ គ្រី​ម បាន​បង្ហោះ​រឿងរ៉ាវ​ដ៏​សប្បាយរីករាយ នៅពេលដែល​គាត់ ទទួលបាន​សញ្ញាបត្រ​តាម​ក្ដី​បំណងប្រាថ្នា នៅក្នុង​រយៈពេល ២​ឆ្នាំកន្លះ​។​បុរស​រូបនេះ​បា​នស​សេរ​រៀបរាប់ថា “​ក្ដី​ស្រមៃ​ខ្ញុំ​ក្លាយជា​ការពិតហើយ សូម​អរគុណ​ដល់​អ្នកមានគុណ​ទាំងពីរ គ្រូ​បា​អាចារ្យ និង​មិត្ត​ទាំងអស់​ដែល​បាន​ជួយផ្ដល់​កម្លាំងចិត្ត និង​ជ្រោមជ្រែង​រហូតដល់​ខ្ញុំ​មាន​ថ្ងៃនេះ​។​មុខវិជ្ជា​ច្បាប់ ដែល​ខ្ញុំ​បាន​រៀន​នៅ​មហាវិទ្យាល័យ​រាម​ខាំ​ហែង ខ្ញុំ​ប្រើពេល​វេលា​ដល់​ទៅ ២​ឆ្នាំកន្លះ​ក្នុងការ​បញ្ចប់ ហើយ​នៅ​ថ្ងៃ​ទទួល​សញ្ញាបត្រ​ពិតប្រាកដ ក្រុមគ្រួសារ​មិនបាន​មក​សំដែង​ក្ដី​រីករាយ​នោះទេ ព្រោះ​ខ្ញុំ​ទទួល​សញ្ញាប័ត្រ​នៅ​ក្រុង​បាងកក ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ពួកគាត់ ទើប​ខ្ញុំ​នាំយក​ឈុត​ទទួល​សញ្ញាបត្រ​មក​ថត​រូប​ជាមួយ​ពួកគាត់ និង​សុនខ​ជាទី​ស្រលាញ់​របស់ខ្ញុំ​នៅឯ​ស្រុកកំណើត​»​។​ ​យ៉ាងណា​រូបថត​ដែល​បុរស​ខាងលើ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​សុនខ​ទាំងនោះ បាន​នៅ​ជាមួយ​គាត់​ស្ទើរ​គ្រប់​ម៉ោង មិន​ថា​ពេល​ដើរលេង ពេល​គេង ពេល​អាន​សៀវភៅ មាន​ពួកវា​អង្គុយ ឬ​ឈរ​អម​ជានិច្ច​មិន​ឲ្យ​រូបគាត់​អផ្សុក​ឡើយ​៕