ឆ្លាត​មែន​លោក​ដុក​ទ័​រ ចេះ​មាន​វិធី​លួងលោម​ក្មេង ក្រោយ​វៈ​កាត់​

សង្គមប្លែកៗ
0
349
…​លោក​ដុក​ទ័​រ​រូបនេះ​ហាក់ដូចជា​កំប្លុកកំប្លែង​បន្តិច​ហើយ ប៉ុន្តែ​ទោះជា​យ៉ាងណា​ភាព​កំប្លុកកំប្លែង​របស់លោក គឺជា​វិធី​មួយ​លួងលោម​ក្មេង​កុំ​ឲ្យ​ភ័យខ្លាច​ក្រោយ​ទទួល​នូវ​ការ​វៈ​កាត់​រួច​។ ជានិច្ចកាល ក្រោយ​ការវះកាត់​ម្ដងៗ​អ្នកជំងឺ​តែង​ត្រូវបាន​បន្សល់ទុក​នូវ​ស្លាកស្នាម​ពីមុខ​កាំបិត​ត្រង់ចំណុច​ដែល​វះកាត់​នោះ ដែល​វា​ជា​ផល​អវិជ្ជមាន​មួយ​សម្រាប់​រាងកាយ​យើង​។ សម្រាប់​កុមារ​វិញ​ពួកគេ​ខ្លះ​ប្រហែលជា​មិនអាច​ទទួលយក​នូវ​ស្លាកស្នាម​ដ៏​គួរ​ឲ្យ​ខ្លាច​ទាំងនោះ​បានឡើយ​។ ជុំវិញ​បញ្ហា​នេះ ក៏មាន​វេជ្ជបណ្ឌិត​ម្នាក់ អាច​បញ្ចៀស​ក្មេងៗ​ពី​ភាពភ័យខ្លាច​តាមរយៈ​រូបភាព​នៅលើ​ស្លាកស្នាម​វះកាត់​។ ​លោក​វេជ្ជបណ្ឌិត Parry បាន​ប្រើ​ជំនាញ​ផ្ទាល់ខ្លួន​ដើម្បី​កាត់បន្ថយ​រាល់​ការភ័យខ្លាច​របស់​កុមារ​ក្រោយពេល​ពួកគេ​វះកាត់​រួច​។ លោក​បាន​ប្រើប្រាស់​ប៊ិច​គូររូប​ស្អាតៗ​គួរ​ឲ្យ​ចាប់អារម្មណ៍ មានដូចជា​រូប​តុក្កតា​ជាដើម នៅលើ​ស្នាម​វះកាត់​របស់​ក្មេងៗ​បន្ទាប់ពី​វះកាត់​រួចរាល់​។ គំនូរ​នីមួយៗ​លោក​ត្រូវ​ចំណាយពេល​ប្រហែល ៥ នាទី សម្រាប់​ការ​គូរ​វា​ឡើង​។ អ្នកស្រី Samantha Manning ដែល​បាន​នាំ​កូនស្រី​អាយុ ១១ ខែ របស់​នាង​មក​វះកាត់​ថ្លើម បាន​មានប្រសាសន៍ថា​៖ រូប​ផ្កា​កុលាប​ដ៏​ធំ​មួយ​នេះ​ដែល​បាន​គូរ​ដោយ​លោក​វេជ្ជបណ្ឌិត Parry ពិតជា​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​លោក​មកលើ​យើង​ណាស់​។ ​លើសពីនេះទៅទៀត ក៏មាន​ក្មេងៗ​ជាច្រើន​នាក់​ទៀត​ពេញចិត្ត​នឹង​ការ​រុំបង់​នៅលើ​ស្នាម​វះកាត់​របស់​ពួកគេ ដែល​បាន​គូរ​ដោយ​ផ្ទាល់ដៃ​របស់លោក​វេ​ជ្ជ​បណ្ឌិត Parry ផងដែរ​៕