គន្លឹះ​សំខាន់ៗ​ទាំង​៤​យ៉ាងនេះ​សោះ​ដែល​ធ្វើ​ឲ្យ​លោកយាយ​ម្នាក់​មាន​អាយុ​វែង​រហូតដល់​ជាង​១៣២​ឆ្នាំ​ឯណោះ​

សុខភាព
0
450
​មាន​សំនួរ​ជាច្រើន តែងតែ​សួរថា តើ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​រស់នៅ​បានយូរ​? ព្រោះតែ​មិន​ចង់​ឃ្លាត​ចាក​ពិភពលោកទៅរហ័សពេកទេចង់នៅមើលថែទាំកូនចៅចង់នៅជាម្លប់សម្រាប់ពួកគេនិងធ្វើឲ្យបំណងប្រាថ្នា​ដែល​ធ្លាប់​បានគិត​ឲ្យ​បានសម្រេច​រួចរាល់​សិន​។​យ៉ាងណាមិញ​ក្នុង​វ័យ ១៣២​ឆ្នាំ លោកយាយ Abhidharma រស់នៅ​នា​ខេត្ត​ស៊ី​ជាំ​ង ប្រទេស​ចិន បាន​ក្លាយជា​អ្នកមាន​អាយុ​វែង​បំផុត​នៅ​ប្រទេស​នេះ ។​គន្លឹះ​ទាំង​៤​ដែល​យាយ​បាន​ចែករំលែក​នោះ​មានដូចជា​៖ 1-​មានគំនិត​វិជ្ជមាន ហើយ​សុទិដ្ឋិនិយម​ជានិច្ច ៖ ​លោកយាយ​កំណត់​ច្បាស់​ពី​ពាក្យស្លោក​សម្រាប់​ជីវិត​គឺ ៖ “​រស់នៅ​កុំ​ខឹង កុំ​ច្រណែន កុំ​តូចចិត្ត​” ។ គប្បី​រក្សា​ផ្លូវចិត្ត​ឲ្យ​រីករាយ កុំ​ចង្អៀតចង្អល់ ។​មានរឿង​មិន​សប្បាយ​កុំ​សន្សំទុក គួរ​ចែករំលែក​នឹង​បងប្អូន​រឺ​មិត្តភក្តិ​​ជាដើម ។ កុំ​សំឡឹងមើល​ហេតុការណ៍​ក្នុង​អារម្មណ៍​អវិជ្ជមាន​… ។​ 2-​បរិស្ថាន​រស់នៅ​ល្អ ៖ ​បរិស្ថាន​ល្អ​ពុំមែន​ជា​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​ទេ ។ លោកយាយ​ចូលចិត្ត​រស់នៅក្នុង​បរិស្ថាន​ដែលមាន​រុក្ខជាតិ​បៃតង​ច្រើន ។ រស់នៅ​នឹង​ធម្មជាតិ​ជួយ​ឲ្យ​អារម្មណ៍​គ្មាន​ភាព​ហ្មងសៅ ។​ 3-​របៀបរបប​រស់នៅ​ត្រូវ​ស្ថិរភាព ៖ ​គប្បី​សាង​ទម្លាប់​ល្អៗ​ដូចជា គួរ​ភ្ញាក់​ពី​ដំណេក​ពេល​ព្រលឹម ហាត់ប្រាណ ។ បរិភោគ និង​ដេក​ឲ្យ​ទៀងទាត់​ពេល ហើយ​បើ​ទំនេរ​គួរ​ដើរលេងៗ​ជុំវិញ​កន្លែង​រស់នៅ ។ កុំ​ស្ងៀម​មួយកន្លែង ព្រោះ​ធ្វើ​ឲ្យ​រាងកាយ​គ្មាន​ភាពស្វាហាប់​។​ 4-​បរិភោគ​សាមញ្ញ សាច់​តិច បន្លែ​ច្រើន ៖ ​លោកយាយ​ប្រាប់ថា ៖ គាត់​ផឹកទឹក​អណ្តូង​ដែល​ជីក​មកពី​ដី បរិភោគ​បន្លែ​ផ្លែឈើ តាម​រដូវ​កាល​របស់​វា ពិសេស​គឺ​បរិភោគ​របស់​ធម្មជាតិ​សាមញ្ញ ។ ជាទូទៅ​ត្រូវ​បរិភោគ​សាច់​តិច ឬ​បរិភោគ​អាហារ​បួស ។​ ​ គន្លឹះ​ទាំង​៤​យ៉ាង​បាន​នាំ​ឲ្យ​គាត់​មាន​វ័យ ១៣២​ឆ្នាំ​ហើយ ហើយ​នៅ​មាំទាំ​ល្អ ។​