លើក​នេះ​សូម​ទទួលបាន​ជោគជ័យ​ទាំងស្រុង​លុបបំបាត់បាន​នូវ​ពាក្យ គ្រូ​យកលុយ​ពី​សិស្ស​

ព្រឹត្តិការណ៍ថ្មីៗ
0
273
…​គ្រូ​យកលុយ​ពី​សិស្ស​ក្នុង​ម៉ោង​បង្រៀន​…​ពាក្យ​ទាំងអស់នេះ​បាន​លេចឮ​ឡើង​រាប់​ឆ្នាំ​មកហើយ ហើយ​ការអំពាវនាវ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​ឲ្យ​លុបបំបាត់ចោល​នូវ​ពាក្យ​ទាំងនេះ​ក៏បាន​កើតឡើង​ស្ទើរតែ​រាប់​ភ្លេច​ទៅហើយ ដែរ​ប៉ុន្តែ​ដូចជា​អត់​លុបបំបាត់បាន​ទាំងស្រុង​នោះទេ​។ ​ជាថ្មី​ម្តងទៀត ក្រសួង​អប់រំ យុវជន និង កីឡា បានប្រកាស​ឱ្យ​សាធារណជន​ទាំងអស់​ផ្តល់ព័ត៌មាន​មកកាន់​ក្រសួង​ជាបន្ទាន់ បើ​រកឃើញថា មាន​ករណី​គ្រូបង្រៀន​យកលុយ​ពី​កូនសិស្ស​នៅ​សាលា​ណាមួយ ក្រសួង​អប់រំ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​ស្តីពី វឌ្ឍនភាព​លើ​វិស័យ​អប់រំ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ កុម្ភៈ​នេះ លោក ឌី ខាំ​ប៉ូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​គូសបញ្ជាក់ថា ក្រសួង​នឹង​ចាត់វិធានការ​ជាបន្ទាន់​ទៅលើ​គ្រូបង្រៀន​ដែល​យកលុយ​ពី​សិស្ស​ទាំងនោះ ព្រោះ​ទង្វើ​នេះ​ខុសពី​គោលការណ៍​របស់​ក្រសួង​អប់រំ​។ ​អ្នកនាំពាក្យ​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ក្នុងករណី​មួយចំនួន យើង​លេចឮ​នូវ​ព័ត៌មាន​១ ឬក៏​២ នៅ​សាលា​នេះ ឬ​នៅ​សាលា​នោះ បើសិន​មាន​ព័ត៌មាន​បែប​ហ្នឹង គឺ​សុំ​សហការ ជួយផ្ដល់​ព័ត៌មាន​តាម​រយៈ​ខ្ញុំ​ផ្ទាល់​ក៏បាន តាមរយៈ​ក្រុម​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ក៏បាន​» ៕