រំលោភ​សម្លាប់​នាងក្រមុំ​…​តុលាការ​គ្រប់លំដាប់​របស់​ថៃ​នៅតែ​ចេញ​ប៉ាស្ព័រ​ប្រហារជីវិត​

ព្រឹត្តិការណ៍ថ្មីៗ
0
312
…​នៅ​ប្រទេស​ថៃ​រឿងរ៉ាវ​រំលោភ​ហើយ​សម្លាប់​តែ​ជាប់​សំណាញ់​របស់​ប៉ូលិស​ហើយ​ឃាតករ​មានតែ​ផ្លូវ​សូន្យ​សង្ខា​ប៉ុណ្ណោះ​…​ខុសពី​ប្រទេស​ខ្លះទៀត​មានដូចជា​កម្ពុជា​យើង​ផងដែរ​…​ឃាតករ​បានត្រឹមតែ​ជាប់គុក​អស់​មួយជីវិត​ប៉ុណ្ណោះ​។​តុលាការ​កំពូល​របស់​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បើកសវនាការ​កាត់ទោស​ប្រហារជីវិត​ដែល​បានអនុម័ត​ដោយ​តុលាការ​ថ្នាក់ក្រោម​លើ​អតីត​មេភូមិ​ម្នាក់​ពីបទ​ឃាតកម្ម​លើ​កញ្ញា​វ័យក្មេង ម្នាក់​កាលពី​ឆ្នាំ ២០១៥ ។ ​បើតាម​ការចុះផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍ កាលពី​ថ្ងៃទី ២៣ ខែធ្នូ​ឆ្នាំ ២០១៥ កញ្ញា រ៉ោ​ឌី​វ៉ាន ប៉ុល​ប្រា​ស៊ីត អាយុ ១៨ ឆ្នាំ​ត្រូវបាន​បុរស​ម្នាក់​ដែលជា​មេភូមិ ចាប់រំលោភ និង​សម្លាប់ នៅពេល​នាង​ជិះ​ម៉ូតូ​ម្នាក់ឯង​។​ជនល្មើស ឈ្មោះ គ្រី​ធី​ឌិ​ច រ៉ា​វេ​ង​វ៉ាន (Krittidech Rawengwan) ជា​អតីត​មេភូមិ Ban Si Than នៅ​ស្រុក Kamalasai ប្រទេស​ថៃ​។ ជនល្មើស​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ៤ ខែមេសា​ឆ្នាំ ២០១៦​ក្នុង​រឿង​ឃាតកម្ម​នេះ​។ រហូតដល់​ថ្ងៃទី ៣០ ខែមីនា​ឆ្នាំ ២០១៧ សាលាដំបូង​ខេត្ត​បាន កាត់ទោស​ប្រហារជីវិត​។ ប៉ុន្តែ​ក្រោយមក​ជនល្មើស​រូបនេះ​បានស្នើ​សុំ​បន្ធូរ​បន្ថយទោស ដោយ​សង​សំណង​ទៅ​គ្រួសារ​ជនរងគ្រោះ​ចំនួន ២,៣៩ លាន​បាត​។​នៅ​សាលាឧទ្ធរណ៍​ថ្ងៃទី ១៧ ខែកក្កដា​ឆ្នាំ ២០១៨ បាន​តម្កល់​សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប ប៉ុន្តែ​ចុងចោទ​បាន​ប្តឹង​រឿងក្តី​នេះ​ទៅ​តុលាការ​កំពូល​។​ ​រហូតមកដល់​នៅ​ថ្ងៃ​អង្គារ​នេះ តុលាការ​កំពូល​ថៃ បានសម្រេច​សាលក្រម​កាត់ទោស​ប្រហារជីវិត​លោក គ្រី​ឌិ​ច ពីបទ​រំលោភ និង​ឃាតកម្ម​ជា​ស្ថាពរ​៕