គួរ​ឲ្យ​គ្រឺត​មែន​…​ម្ចាស់​ចូល​ពេទ្យ​ពិនិត្យ​ជម្ងឺ​អា​ភក្តី ឈរ​មើល​ឲ្យ​យ៉ាង​រហង់​នៅ​ពី​ក្រៅ​ទ្វារ​បន្ទប់​

សង្គមប្លែកៗ
0
557
[wai id="5"]
…​ឃើញ​សុខន​ទាំង​៤​ក្បាល​កំពុងតែ​ដើរ​ឆ្លេឆ្លា​…​ភ្នែក​សម្លឹង​ទៅ​ទ្វារ​កញ្ចក់​ដែល​ម្ចាស់​របស់​វា​កំពុងស្ថិត​ក្នុង​បន្ទប់​ដើម្បី​ពិគ្រោះ​ជម្ងឺ​ជាមួយ​អ្នកគ្រូ​ពេទ្យ​…​ពិតណាស់​ប្រិយមិត្ត​ទាំងឡាយ​ប្រាកដជា​ភ្លាត់មាត់​ស្រែកថា​…​សុនខ​ទាំងអស់នេះ​មាន​ភក្តីភាព​ជាមួយ​ម្ចាស់​គួរ​ឲ្យ​គ្រឺត​មែន​!​។​រឿង​ហេតុនេះ​កើតឡើង​ក្នុងប្រទេស​ប្រេ​ស៊ី​ល ដែល​គេ​ឃើញ​មាន​ឆ្កែ​បួន​ក្បាល​បាននាំគ្នារ​ត់ទៅ​ឈរ​ចាំ​ពេញមាត់​ច្រកចូល​មន្ទីរពេទ្យ ដើម្បី​ទន្ទឹងរង់ចាំ​ផ្លូវ​ម្ចាស់​ដែល​កំពុង​ឈឺ​ធ្ងន់​នៅ​ទីនោះ​។​យោងតាម​ប្រសាសន៍​របស់​អ្នកស្រី Cris Mamprim ដែលជា​គ្រូពេទ្យ​ម្នាក់​ធ្វើការ​វេន​យប់​នៅ​មន្ទីរពេទ្យ Alto Vale ក្នុង​ទីក្រុង Rio Do Sul បាន​និយាយថា “​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ខ្ញុំ​បាន​ព្យាបាល​អ្នកជំងឺ​ម្នាក់​ឈ្មោះ Cesar​។ គាត់​ជាម​នុស្ស​អនាថា​ម្នាក់​គ្មាន​ផ្ទះសម្បែង​ជ្រកកោន​ទេ​”​។
ពាណិជ្ជកម្ម
អំឡុងពេល​ព្យ​បាល​អ្នក​គ្រូពេទ្យ Mamprim បាន​គ្រលៀស​ភ្នែក​មើលទៅ​មាត់ទ្វារ​។ ស្រាប់តែ​ឃើញ​សត្វ​ឆ្កែ​៤​ក្បាល កំពុង​ឈរ​ពេញ​ច្រក​ផ្លូវ​ចូល​។ គ្រានោះ​នាង​ពិតជា​ឆ្ងល់​ខ្លាំងណាស់​ថា​ឆ្កែ​ទាំងអស់នោះ​មកពីណា​។ រហូតដល់​ពេល​មួយ នាង​ក៏​ដាច់ចិត្ត​ហាមាត់​សួរ​ទៅ​លោក Cesar ដែលជា​អ្នកជំងឺ​នាង​ថា “​តើ​ពួកវា​ជា​ឆ្កែ​របស់លោក​”?​ភ្លាមនោះ​លោក Cesar បាន​និយាយ​តប​វិញ​ថា “​បាទ​,​ពួកវា​ជា​ឆ្កែ​អនាថា​ទាំង​៤​របស់ខ្ញុំ​”​។ លោក Cesar បន្តថា “​ពេលខ្លះ​ខ្ញុំ​សុខចិត្ត​បង្អត់អាហារ​ខ្លួនឯង មិន​ហ៊ាន​ហូប​ទេ សុខចិត្ត​ទុក​ឲ្យ​ពួកវា​ស៊ី​វិញ ព្រោះ​ពួកវា​ជា​មិត្ត​ល្អ​របស់ខ្ញុំ​”​។​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង អ្នកគ្រូ​ពេទ្យ Mamprim ពិត​ជាមាន​អារម្មណ៍ ក្តុកក្តួល​ក្នុង​ចិត្ត​យ៉ាងខ្លាំង​។​មិនតែប៉ុណ្ណោះ នាង​បាន​សរសេរ​ហេតុការណ៍​ដែល​នាង​បាន​ជួប​ខាងលើនេះ​បង្ហោះ​ចូលទៅក្នុង​គណនី​ហេ្វ​ស​ប៊ុ​ក​របស់​នាង​ថា “​គ្រាន់តែ​ជា​បុរស​ធម្មតា​ម្នាក់​, មិនមាន​របស់​ប្រើប្រាស់​ល្អ​ទំនើប​, តែងតែ​ហាលខ្យល់​ហាលភ្លៀង​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​គេ​មាន​មិត្តភក្តិ​ល្អ​បួន​នាក់​នេះ​សត្វ​ឆ្កែ​ខាងលើ ដែល​នៅចាំ​ជួយ​គ្នា​ទៅវិញទៅមក​”​។ នាង​បន្តថា “​ពេល​ខ្ញុំ​ឃើញ​ពួកវា​ឈរ​ចាំ​នៅឯ​ច្រកទ្វារ​ដូចនេះ ខ្ញុំ​ពិតជា​សប្បាយរីករាយ​ណាស់​។ ពួកវា​បានបង្ហាញ​ខ្ញុំ​ពី​ការយកចិត្តទុកដាក់​និង​សេចក្តីស្រលាញ់​របស់​សត្វ​ឆ្កែ​ទៅ​ម្ចាស់​វា​យ៉ាងពិត​ប្រាកដ​”​។​ ​បន្ទាប់ពី​លោក Cesar ព្យាបាល​ជំងឺ​និង​ទិញ​ថ្នាំ​ដែល​លោក​ត្រូវការ​រួច ខាង​មន្ទីរពេទ្យ​បាន​អនុញ្ញាតិ​ឲ្យ​លោក​ហៅ​ឆ្កែ​ទាំង​បួន​ក្បាល​នោះ​ចូលក្នុង​មន្ទីរពេទ្យ​។​ក្នុងពេល​ជាមួយគ្នា​នោះ ខាង​មន្ទីរពេទ្យ​ក៏បាន​ទិញ​ចំណីអាហារ​ផ្តល់​ដល់​បុរស​គ្មាន​ផ្ទះសម្បែង​ម្នាក់នេះ​និង​ឆ្កែ​ស្មោះត្រង់​ទាំង​៤​ក្បាល​ផងដែរ​៕