មនុស្ស​ស្រី​ដែលមាន​ចរិយា​សម្បត្តិ​៤​យ៉ាងនេះ​ប្រៀប​បានជា​ត្បូង​ពេជ្រ​ចាំង​ផ្លេកៗ​ក្នុង​ក្រសែភ្នែក​បុរស​

សិល្បៈកម្សាន្ត
0
2537
[wai id="5"]
​គេ​តែងតែ​និយាយថា​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​មនុស្ស​ប្រុស​តែងតែមាន​មនុស្ស​ស្រី​ជានិច្ច​។​មាន​ប្រពន្ធ​ល្អ គ្រួសារ​នឹង​ជួបតែ​រឿង​រីករាយ ហើយ​ការងារ​ក៏​កាន់តែ​ប្រសើរ​។ តើ​មនុស្ស​ស្រី​បែបណា​ដែល​ប្រុសៗ​តែងតែ​ចង់​រៀបការ​ជាមួយ​? មនុស្ស​ស្រី ៤​ប្រភេទ​នេះហើយ​ដែល​មនុស្ស​ប្រុស​កំពុង​ស្ពាយ​បង្វេច​តាមរក​គ្រប់កន្លែង​៖

ពាណិជ្ជកម្ម

១. មនុស្ស​ស្រី​ដែល​យោគយល់​ហើយ​ដឹង​រឿង​គ្រប់យ៉ាង​



​យោគយល់​របៀប​ណា ដឹង​គ្រប់​រឿង​យ៉ាងម៉េច​? មនុស្ស​ស្រី​ដែល​មិនចេះ​ខឹង​ខុស​រឿង និង​ចេះ​ស្តាប់​ហេតុផល​ជា​មនុស្ស​ស្រី​ដែល​បុរស​ចង់បាន​បំផុត​។ គ្មាន​បុរស​ណា​ចង់បាន​មិត្តស្រី ឬ​ប្រពន្ធ​ដែល​ខឹង​គ្រប់ពេល​ទេ​។ បើ​បុរស​នោះ​មួម៉ៅ ស្ត្រី​ត្រូវ​ចេះ​ទន់ភ្លន់​ទៅតាម​កាលៈទេសៈ​ដែល​សមស្រប​។​

២. មនុស្ស​ស្រី​ដែល​ចេះ​អភ័យទោស​


​ចេះ​អភ័យទោស​មិនមែន​មានន័យថា​អ្នក​ត្រូវតែ​ចុះចាញ់​រហូត​ទេ​។ ប៉ុន្តែ​វា​មានន័យថា​ការដឹង​ពី​របៀប​អភ័យទោស​ឲ្យ​មនុស្ស​ដែល​អ្នក​ស្រលាញ់ ឬ ស្វាមី​។ រឿង​ដែល​អ្នក​មិនគួរ​ធ្វើ​នោះ​គឹ​ការនិយាយ​ដដែលៗ​ច្រើនដង​ពេក ទុក​ឲ្យ​គេ​គិត និង​យល់​ដោយ​ខ្លួនឯង​ទៅ​។ កុំ​ទន្ទេញ​ដដែលៗ​ពី​កំហុស​របស់គេ ព្រោះ​គ្មាន​នរណាម្នាក់​ល្អ​គ្រប់​ដប់ ហើយ​មិនចេះ​ធ្វើ​ខុស​ទេ​។ ត្រូវតែទទួលស្គាល់ ហើយ​មើលរំលង​វា​ខ្លះទៅ​។​

៣. មនុស្ស​ស្រី​ដែល​គិតតែ​អ្វី​ល្អៗ​



​មនុស្ស​ដែល​គិតតែ​រឿង​មិនល្អ និង​មិន​សប្បាយចិត្ត​រាល់ថ្ងៃ​ធ្វើ​ឲ្យ​អ្នក​នៅក្បែរ​មាន​អារម្មណ៍​ថា​ហត់​ណាស់​។ ពេល​ដំបូងៗ​គេ​អាច​នឹង​រក​វិធី​លួង​អ្នក​មើលថែ​អ្នក ប៉ុន្តែ​នៅពេល​យូរៗ​ទៅ​គេ​នឹង​ធុញទ្រាន់​នឹង​អ្នក ហើយ​គេ​នឹង​គិតថា​គេ​ត្រូវការ​ដៃគូ​ម្នាក់​ដែលមាន​ភាព​ឯករាជ្យ​លើ​ខ្លួនឯង​ទោះបីជា​គ្មាន​គេ ទើប​ពួកគេ​មិនសូវ​ព្រួយបារម្ភ​។ ស្ត្រី​ម្នាក់​ដែល​ពោរពេញ​ដោយ​ជំនាញ​ក្នុង​ខ្លួន​ជា​ប្រពន្ធ​ដ៏​ល្អ​ម្នាក់​នៅក្នុង​ភ្នែក​របស់​មនុស្ស​ប្រុស​។​
៤. មនុស្ស​ដែល​យល់ចិត្ត​អ្នក​ដ៏​ទៃ​


​មនុស្ស​ដែល​ដឹង​ពី​របៀប​មើលថែ​អ្នក​ដ៏​ទៃ ជា​មនុស្ស​ដែល​ចេះ​គួរសម ចេះ​យោគយល់​និង​ដឹងថា​អ្វីដែល​នាង​គួរតែ​ធ្វើ និង​អ្វីដែល​មិនគួរ​ធ្វើ​ក្នុងស្ថានភាព​ណាមួយ​។ លើសពីនេះ​ក្នុង​ទំនាក់ទំនង​រវាង​គ្នា​ទៅមក​នាង​ដឹង​ពី​របៀប​ប្រើ​ចរិត​នៅ​ចំពោះមុខ​ស្វាមី​របស់​នាង​។ នេះ​គឺជា​គុណសម្បត្តិ​ដ៏​សំខាន់​មួយ​ដែល​ប្រពន្ធ​គ្រប់រូប​ត្រូវតែមាន​៕