ចូល​ស្ទឹង​តាម​បត់​…​ចូល​ស្រុក​តាម​ប្រទេស​១០​ចំណុច​នេះ​ហាម​ធ្វើ​ដាច់ខាត​

សិល្បៈកម្សាន្ត
0
901
[wai id="5"]

ពាណិជ្ជកម្ម

​ការធ្វើដំណើរ​ទៅលេង​ក្រៅប្រទេស​នរណាៗ​ក៏ត្រូវ​ដឹង​ពី​របៀបរបប​ទៅតាម​តំបន់​នីមួយៗ​ដែរ​។ វា​ពិតជា​សំខាន់​ក្នុងការ​ដើរហើរ កាយវិការ ពាក្យសម្តី ពិសេស​ជាមួយ​មនុស្ស​នៅតាម​តំបន់​ផ្សេង​ពី​អ្នក​។ ដូច្នេះ​មានន័យថា អ្នក​ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​មាន​បញ្ហា​ដោយ​ប្រការ​ណាមួយ​។ ចំណុច​ដែល​អ្នក​ត្រូវ​ដឹង​រួមមាន​៖

១. ចៀសវាង​ការ​សម្លឹង​កែវភ្នែក​ចំ​នៅ​ប្រទេស​ចិន​



​នៅក្នុង​ប្រទេស​ចិន​ការ​សម្លឹង​កែវភ្នែក​ពេល​និយាយ​ជា​មូ​យ​គ្នា​ត្រូវបាន​ចាត់ទុកជា​ការមិន​គោរព​ចំពោះ​មនុស្ស​ម្នាក់ទៀត​។ ប្រជាជន​ចិន​សម្លឹង​ភ្នែក​តែ​នៅពេល​ពួកគេ​ខឹង​ចំពោះ​នរណាម្នាក់​តែ​ប៉ុ ណ្ណោះ​។​

២. ហាម​មើលងាយ​រាជវង្ស​នៅក្នុង​ប្រទេស​ថៃ​


​សូម្បីតែ​ការនិយាយ​លេងសើច​មិន​សម​ទំនង​ក៏​អាច​នាំ​ឲ្យ​អ្នកមាន​បញ្ហា​ដែរ​។ អ្វីដែល​គ្រោះថ្នាក់​ជាងនេះទៅទៀត​នោះ គឺ​ការជាន់​ជើង​លើ​ក្រដាសប្រាក់ អ្នក​អាច​ខ្លាច​ទៅជា​ឧក្រិដ្ឋជន​។​

៣. ហាម​ពាក់​ស្បែកជើង​ចូលទៅក្នុង​ព្រះវិហារ​ឥណ្ឌា​


​នៅក្នុង​ប្រទេស​ឥណ្ឌា ពេលដែល​អ្នក​ចូលទៅក្នុង​ព្រះវិហារ​ឬ​ផ្ទះ​របស់​នរណាម្នាក់​ចូរ​ដោះ​ស្បែកជើង​សិន​សឹម​ចូល​។​

៤. ហាម​ជូនពរ​នរណាម្នាក់​មុន​ថ្ងៃកំណើត​របស់​ពួកគេ​មកដល់​

​ជនជាតិ​អាឡឺម៉ង់​មាន​អ​បិ​យ​ជំនឿ​លើ​រឿងនេះ ពីព្រោះ​ពួកគេ​ជឿជាក់ថា​អ្វីៗ​នឹង​បរាជ័យ​ប្រសិនបើ​អ្នក​និយាយថា​ពួកគេ​នឹងមិន​ធ្វើ​ទេ​។ ដូច្នេះ​ការជូន​ពរ​ជនជាតិ​អាឡឺម៉ង់​នូវ​ថ្ងៃកំណើត​ដ៏​រីករាយ​អាចធ្វើឱ្យ​ពួកគេ​ភ័យខ្លាច​សំណាងអាក្រក់​។​

៥. ហាម​ថើប​នៅ​អារ៉ាប់​រួម​

​ការបង្ហាញ​ក្តី​ស្រលាញ់​នៅ​ទីសាធារណ​មិន​ត្រឹមតែ​បាន​គេ​មិន​ពេញចិត្ត​ប៉ុណ្ណោះ​ទេ តែ​វា​អាច​នាំ​បញ្ហា​មកដល់​អ្នក​ថែមទៀត​ឯណោះ​។​

៦. ហាម​ដើរ​ឆ្លងកាត់​ផ្លូវ​ចរ​រាច​រណ៍​ផ្តេសផ្តាស​នៅ​អាមេរិក​


​ទោះបីជា​ផ្លូវ​នោះ​គ្មាន​ការធ្វើដំណើរ​ឆ្លងកាត់​ក៏ដោយ​ក៏​អ្នក​មិនត្រូវ​ដើរ​ឆ្លងផ្លូវ​សម្រាប់​អ្នកដំណើរ​ផ្តេសផ្តាស​ដែរ ព្រោះ​វា​ជា​ទង្វើ​ដ៏​ខុសច្បាប់​នៅ​អាមេរិក​។​

៧. ហាម​កម្មង់​ម្ហូប​តែមួយ​មុខ​នៅក្នុង​ភោជនីយដ្ឋាន​បារាំង​


​ប្រជាជន​បារាំង​មាន​មោទនភាព​ចំពោះមុខ​ម្ហូប​របស់​ពួកគេ ដូច្នេះ​ការ​កម្មង់​ម្ហូប​តែមួយ​មុខ​ក្នុង​ភោជនីយដ្ឋាន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទង្វើ​មិន​គប្បី​ឡើយ​។ លើសពីនេះទៅទៀត ការ​បន្សល់ទុក​ម្ហូប​នៅក្នុង​ចាន​គឺជា​ការមិន​ឲ្យ​តម្លៃ​ទៅលើ​ចុងភៅ ដូច្នេះ​ប្រសិនបើ​អ្នក​បរិភោគ​មិន​អស់​គួរតែ​ប​ញ្ចូ​ន​មកវិញ​ទើប​ជាការ​ប្រសើរ​។​

៨. ហាម​ជូន​វត្ថុ​មុត​ស្រួច​ជា​អំណោយ​នៅក្នុង​ប្រទេស​ស្វី​ស​


​ការផ្តល់​វត្ថុ​មុត​ស្រួច​ជា​អំណោយ​នៅក្នុង​ប្រទេស​ស្វី​ស (​រួមជាមួយ​ប្រទេស​ដទៃទៀត​ដូចជា​អាឡឺម៉ង់ ប្រេ​ស៊ី​ល​និង អេ​ហ្ស៊ី​ប​) ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឥរិយាបទ​អំណោយ​មិនល្អ​និង​ជា​ចុងបញ្ចប់​នៃ​ទំនាក់ទំនង​ឬ​មិត្តភាព​។​

៩. កុំ​ឈរ​ខុសផ្លូវ​ពេល​ជិះ​ជណ្តើរយន្ត​នៅ​ជប៉ុន


​មាន​ភាពខុសប្លែក​គ្នា​នៅ​តំបន់​នៃ​ប្រទេស​ជប៉ុន ប្រសិនបើ​អ្នក​មិន​ចង់​រំខាន​ដល់​ប្រជាជន​ជប៉ុន​។ ជាក់ស្តែង​ដូចជា នៅ​តំបន់​អូ​សា​កា​អ្នក​ត្រូវ​ជិះ​ខាងស្តាំ​លើ​ជណ្តើរយន្ត រីឯ​នៅ​តូ​ក្យូ​វិញ​អ្នក​ត្រូវ​ជិះ​នៅ​ខាងឆ្វេង នេះ​ជា​អ្វីដែល​អ្នក​គួរ​រៀនសូត្រ​។​

១០. ហាម​ធ្វើ​ដៃ​អូ​ខេ​នៅ​ប្រទេស​ប្រ​ស៊ី​ល​


​សម្រាប់​កាយវិការ​អូ​ខេ​បើ​ធ្វើ​នៅ​អាមេរិក​គឺ​មិនមាន​គ្រោះថ្នាក់​អ្វី​នោះទេ តែ​សម្រាប់​ប្រទេស​ប្រេ​ស៊ី​ល​វិញ វា​ជា​កាយវិការ​មិន​សម​ទំនង​គឺ​វា​ស្មើនឹង​ដៃ​កណ្តាល​។ ដូច្នេះ​អាចធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ចំពោះ​ប្រជាជន​នៅ​តំបន់​នោះ​៕