បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​តារាចម្រៀង ខេមរៈ សិរីមន្ត លោក​ម៉ៃ សុគន្ធ ត្រូវបាន​មហាជន​រិះគន់ថា​ការវាយប្រហារ​អ្នកសិល្ប​:​ល្បីៗ​គ្រាន់តែ​ដើម្បី​តោងកា​លី​ប​គេ​យក​ប្រជាប្រិយភាព​គេ​តែប៉ុណ្ណោះ !

សិល្បៈកម្សាន្ត
0
372
​ថ្មីៗ​នេះ លោក ខេមរៈ សិរីមន្ត កំពូល​តារាចម្រៀង​ប្រុស​លំដាប់​ជួល​មុខ ក្នុងប្រទេស​កម្ពុជា បាន​បង្ហោះ​សារ​មួយ​ដែរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ​លើកឡើងថា​នឹង​ត្រៀម​មេធាវី​ប្តឹង ម៉ៃ សុគន្ធ​ក្នុងនោះ​តារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​នឹង​ប្តឹង​លោក ម៉ៃ សុគន្ធ ពីបទ​ញុះញង់ បទ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ និង​ផលប្រយោជន៍​បុគ្គល​ជាដើម​។​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក ខេមរៈ សិរីមន្ត ។​ ​ជាក់ស្តែង បើ​យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ តារាចម្រៀង ខេមរៈ សិរីមន្ត បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា «​មេធាវី​របស់ខ្ញុំ​បានរៀបចំ​សំណុំបែបបទ​រួច​អស់ ហើយ​បទល្មើស​នឹង​ភស្តុតាង​មាន​គ្រប់គ្រាន់​អស់ហើយ​ -​បទ​ចោទ​ -​បទ​ញុះញុង់​មាន​ជាអាទិ៍​ -​បទ​ធ្វើអោយប៉ះពាល់​សិទ្ធ​នឹង​ផលប្រយោជន៍​បុគ្គល​ ​ខ្ញុំ​មិនដែល​គិត​ចង់​មាន​បញ្ហា​ជាមួយ​បុគ្គល​ម្នាក់​នេះឡើយ តែ​គាត់​ចង់បាន​បែបនេះ ដូច្នេះ​ទទួលយក​អ្វីដែល​ខ្លួន​បាន​សាង​បទល្មើស​នេះ​ចុះ​»​។​ ​បន្ទាប់ពី​ការ​ប្រតិកម្ម​របស់លោក សិរីមន្ត រួចមក​លោក​ម៉ៃ សុគន្ធ បានផ្តល់​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ដោយ​លោក​បកស្រាយ​ថា គ្មាន​ករណី​ធំដុំ​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ឬ​ខ្លាច​នោះទេ ព្រោះ​រឿងនេះ​ត្រឹមតែ​ការរិះគន់​បែប​ប្រយោល​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​បើ​ពិនិត្យ​ទៅ​គ្មាន​អ្វីដែល​ពាក់ព័ន្ធ​លើផ្លូវ​ច្បាប់​ដែល​ធ្ងន់ធ្ងរ​អាច​នឹងដាក់​បន្ទុក​នោះឡើយ​។ លោក​បន្តថា រាល់​ការសរសេរ​នោះ ខ្ញុំ​ធ្វើឡើង​ត្រឹមតែ​លក្ខណៈ​ប្រយោល​ទេ ហើយក៏​គ្មាន​បញ្ជាក់​ចំឈ្មោះ​បុគ្គល​ដែរ​…..​។​ ​តារាចម្រៀង​ប្រុស​លោក ម៉ៃ សុគន្ធ បានលើកឡើង​ទៀតថា គិត​តាមផ្លូវ​ច្បាប់​បើ​យើង​ខុស​ទាល់ តែ​ខ្ញុំ​សរសេរ​ដាក់ឈ្មោះ​គាត់ តែ​នេះ​ខ្ញុំ​គ្មាន​សរសេរ​ដាក់ឈ្មោះ​គាត់​ផង​តើ​ខុស​ដែរ​ឬ ?​។ ម្យ៉ាងទៀត​គាត់​ក៏​ជា​បុគ្គល​អ្នកសិល្បៈ និង​ជា​មនុស្ស​របស់​មហាជន ដូច្នេះ​រាល់​ការរិះគន់​ខ្លះ​គឺ​គ្មានអ្វី​ខុស​ផង​ហ្នឹង កុំ​ឲ្យ​តែ​ការរិះគន់​នោះ​ជេរប្រមាថ​ដល់​ម្តាយ​គេ​ទៅបាន​ហើយ​។​ ​លោក ម៉ៃ សុគន្ធ បាន​បន្ថែមទៀតថា ប្រសិនបើជា​គាត់​ប្តឹង​ក៏​គ្មាន​ទោស​ឯណា​ពាក់ព័ន្ធ​រឿង​ព្រហ្មទណ្ឌ​ដែរ ហើយ​បើ​លោក ខេមរៈ សិរីមន្ត គាត់​ចង់​ប្តឹង​លើ​បទ​ដូច​ការលើកឡើង​នោះ​ក៏​ប្តឹងទៅ​ខ្ញុំ​អាច​កំដរ​គាត់​បាន​គ្រប់ពេល​។ ​គួរ​បញ្ជាក់ដែរថា នេះ​មិនមែនជា​លើក​ទី​១​ឡើយ​សំរាប់​លោក ម៉ៃ សុគន្ធ ដែល​តែងតែ​ធ្វើការ​រិះគន់​អ្នកសិល្ប​:​ក៏ដូចជា​រឿងរ៉ាវ​នានា​ទូទៅ​ដែល​បាន​កើតមានឡើង​នៅក្នុង​សង្គម មានមតិ​មហាជន​ខ្លះ​បាន​លើកឡើងថា​លោក ម៉ៃ សុគន្ធ នៅក្នុង​វិថី​សិល្ប​:​គឺ​ពុំមាន​នរណា​ស្គាល់​សោះឡើយ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារ​ម្ម​ណ៏​រូបលោក​នោះ​គឺ​ដោយសារ​ការវាយប្រហារ​អ្នកសិល្ប​:​ល្បីៗ​ដើម្បី​តោង​កាលី​ប​គេ​យក​ប្រជាប្រិយភាព រហូត​ត្រូវបាន​គេ​ផ្តល់​រហ័ស​នាម​ថា តារា​កំពូល​ទើស ។ ប៉ុន្តែ​បើតាម​មតិ​មហាជន​ខ្លះទៀត​បានលើកឡើង​ថា សំរាប់​សិល្ប​:​គឺ​ពុំមែន​ជា​មនុស្ស​បុគ្គល​នោះឡើយ មានន័យថា​ជាម​នុស្ស​សាធារណ​:​ដូច្នេះ​ការរិះគន់ ការសរសើរ​ជា​រឿង​ធម្មតា​តែប៉ុណ្ណោះ ៕ ដោយ៖ណារ៉ូ