ស្រស់ស្អាតដូចទេពអប្សរ…ទោះបុកល្ហុងលក់លើចិញ្ចើមផ្លូវក៏ហាងដេគ័រទំនើបៗសុំចាញ់ហើយ

សង្គមប្លែកៗ
0
721
[wai id="5"]


…​ជា​រឿង​ធម្មតា​ទៅហើយ​…​ប្រសិនបើ​អ្នកលក់​ជា​ស្រី​ស្រស់​ទង​ដង​ស្អាត​ដូច​ទេពអប្សរ​ហើយ​ថែមទាំង​ស្លៀកពាក់​បែប​ចិត្តល្អ​ថែមទៀត​នោះ​…​ទោះជា​លក់​នៅលើ​ចិញ្ចើមផ្លូវ​សោះ​មិន​ខ្វះ​ទេ​ម៉ូ​យមក​ប្រជ្រៀត​ទិញ​ពិសេស​អស់លោក​ប្រុសៗ​តែម្តង​។ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ វីដេអូ​ឃ្លី​ប​ស្រី​ស្អាត​៣​នាក់ ជា​អ្នកលក់ បុកល្ហុង និង​អាំង​សាច់​លក់ ក្នុងប្រទេស​ថៃ កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង លើ​បណ្តាញ​សង្ក​ម ដោយសារតែ ការ​ស្លៀកពាក់​យ៉ាង​ស៊ិ​ច​ស៊ី ធ្វើ​ឲ្យ​ប្រុសៗ​ឃើញ​ហើយ ទប់ចិត្ត​សឹង​មិនបាន​។​

ពាណិជ្ជកម្ម

​បើ​យោងតាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា វីដេអូ​ឃ្លី​ប​នេះ ត្រូវបាន​ថត​ឡើង​នៅលើ​ទឹកដី​កោះ «Koh Samet» ស្ថិតក្នុង​ខេត្ត Rayong ប្រទេស​ថៃ​។​តាមរយៈ​វីដេអូ​ឃ្លី​ប​នោះ គេ​ឃើញ​នារី​ទាំង​៣​ដួង មាន​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​គ្នា ស្លៀកពាក់​ឈុត​ប៊ី​គី​នី វាល​ដើមទ្រូង ម្នាក់​អង្គុយ​បុកល្ហុង ម្នាក់​អង្គុយ​អាំង​សាច់ និង​ចំណែក​ម្នាក់ទៀត ឈរ​កាន់​ចានជ័រ​បក់បោយ ត្រៀមចាំ​យក​សាច់​អាំង ជាមួយនឹង​ការលេង​ទឹកមុខ បែប​ស៊ី​អារម្មណ៍​យ៉ាងខ្លាំង​។​ក្នុងនោះ​ផងដែរ គេ​អាច​លឺ​សម្លេង​នារី​ម្នាក់ ដែលជា​អ្នកកាន់កា​ម៉េ​រា​ថត​វីដេអូ​ឃ្លី​ប សួរ​ទៅកាន់​នារី​ទាំង​៣​ដួង​នោះ​ថា​៖«​តើ​អ្នកជា​អ្នកលក់​មែន​ទេ​?» ពួកនាង​ក៏បាន​ឆ្លើយតប​វិញ​ថា​៖«​ចាស៎​! មែនហើយ​! ពួកយើង​ពូកែ​បុក​គ្រឿង​ណាស់ណា៎​ចាស៎ ធានា​... ថា​ឆ្ងាញ់​ជាប់មាត់​ចឹ​ង​ម៉​ង​...» ។
វីដេអូ​ឃ្លី​ប​នេះ ត្រូវបាន​ថត​ឡើង​នៅលើ​ទឹកដី​កោះ «Koh Samet» ស្ថិតក្នុង​ខេត្ត Rayong ប្រទេស​ថៃ បន្ទាប់ពី​វីដេអូ​ឃ្លី​ប​នេះ ត្រូវបាន​បង្ហោះ​ចែកចាយ ទទួលបាន​អ្នក​ចុច​ចូល​មើល រហូតដល់​ទៅជា​ង ៣​សែន​ដង​ឯណោះ​៕