ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាងថា​ជំងឺ​កូ​រ៉ូ​ណា ពុំមែន​ផ្ទុះ​ចេញពី​ផ្សា​រលក់​គ្រឿង​សមុទ្រ​នៅក្នុង​ទីក្រុងវូ​ហាន​នោះទេ

ព្រឹត្តិការណ៍ថ្មីៗ
0
706
[wai id="6"]


​យោងតាម​ការសិក្សា​ថ្មី​មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​បានឱ្យដឹងថា​ជំងឺ​កូ​រ៉ូ​ណា ដែល​បាន​ឆក់យក​អាយុជីវិត​មនុស្ស​ជាង ២,៤០០ នាក់ នោះ ពុំ​មែនមាន​ដើមកំណើត​នៅ​ផ្សា​រលក់​អាហារ​សមុទ្រ​មួយ​នៅ​ទីក្រុង វូ​ហាន​ភាគ​កណ្តាល​ប្រទេស​ចិន​ដូចដែល​គេ​បានគិត​ពីមុន​នោះទេ​។ ក្រុម​អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថាន Xishuangbanna Tropical Botanical Garden​នៃ បណ្ឌិតសភា​វិទ្យាសាស្ត្រ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​ខួរក្បាល របស់​ប្រទេស​ចិន បាន​និយាយថា​រោគសញ្ញា​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ធ្ងន់ធ្ងរ (Coronavirus 2) ឬ (SARS-CoV-2) ត្រូវបាន​នាំចូល​ពី​កន្លែង​ផ្សេង​។​

​ក្រុមការងារ​ដែល ដឹកនាំ​ដោយ​លោក វេជ្ជបណ្ឌិត Yu Wenbin បាន​ប្រមូល​ទិន្នន័យ​ហ្សែ​ន​ពី​សំណាក​ចំនួន​៩៣ នៃ​ជំងឺ SARS-CoV-2 ផ្តល់​ដោយ​១២ ប្រទេស ក្នុង​គោលបំណង​តាមដាន​ប្រភព​នៃ​ការឆ្លង​និង​ស្វែងយល់ថា​តើ​ជំងឺ​នេះ​រាលដាល​របៀប​ណា​។​ខណៈនោះ​ដែរ គណៈកម្មការ​សុខាភិបាល​ក្នុង​តំបន់​បាន​និយាយថា​ខេត្ត​ចំនួន​៤​របស់​ប្រទេស​ចិន​គឺ​ខេត្ត​យុន​ណាន ខេត្ត​ក្វាង​ទុង ខេត្ត​សាន​ស៊ី និង​ហ្គួ​យ​ចូ​វ នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ កុម្ភៈ​នេះ បាន​បន្ថយ​វិធានការណ៍​ឆ្លើយតប​បន្ទាន់​ចំពោះ​ជំងឺឆ្លង​កូ​រ៉ូ​ណា នេះ​។​ខេត្ត យុន​ណាន និង​ហ្គួ​យ​ចូ​វ បាន​កាត់បន្ថយ​វិធានការ​ឆ្លើយតប​បន្ទាន់​របស់ខ្លួន​ពី​កម្រិត​ទី ១ ដល់​កម្រិត​ទី ៣ ខណៈពេលដែល​ខេត្ត​ក្វាង​ទុង និង​សាន​ស៊ី បាន​បន្ថយ​វិធានកា​របស់ខ្លួន​ដល់​កម្រិត​ទី ២ ។​ប្រទេស​ចិន​មាន​ប្រព័ន្ធ​ឆ្លើយតប​៤​កម្រិត សម្រាប់​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​ដែល​កំណត់ថា​តើ​វិធានការ​អ្វីដែល​នឹង​អនុវត្ត ដោយ​កម្រិត​ទី ១ គឺជា​កម្រិត​ធ្ងន់ធ្ងរ​បំផុត​។ ខេត្ត កាង​ស៊ូ​គឺជា​តំបន់​ទីមួយ​ដែល​បាន​បន្ថយ​វិធានការ​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់មក​គឺ​ខេត្ត លាវ​នី​ង កាលពី​ថ្ងៃ​សៅរ៍​។​កាលពី​ថ្ងៃអាទិត្យ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជិន​ពីង បាន​និយាយថា​ការរីក​រាលដាល​នៃ​ជំងឺ​ថ្មី​កូ​រ៉ូ​ណា នេះ​គឺជា ភាពអាសន្ន​ធំ​បំផុត​សម្រាប់​សុខភាព​សាធារណៈ ចាប់តាំងពី​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​នៅ​ឆ្នាំ ១៩៤៩ ប្រទេស​កូរ៉េខាងត្បូង​បាន​បង្កើន​ការប្រុងប្រយ័ត្ន​របស់ខ្លួន​ចំពោះ​ជំងឺ​COVID-19 ដល់​កម្រិត​ខ្ពស់បំផុត​កាលពី​ថ្ងៃអាទិត្យ (​ថ្ងៃទី ២៣ ខែកុម្ភៈ​) បន្ទាប់ពី​បាន​រាយការណ៍​ថា​មាន​អ្នក​បាត់​បង់ជីវិត​ចំនួន ៣ នាក់​និង​អ្នក​ឆ្លង​ថ្មី​ចំនួន ១៦៩ នាក់ ។ ដោយឡែក ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា​មានការ​ឆ្លង​ចំនួន​១៦១​ករណី​បន្ថែមទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែល​នាំ​ឲ្យ​ចំនួន​សរុប​ទូទាំងប្រទេស​ឡើងដល់​៧៦៣ នាក់ និង​ធ្វើ​ឲ្យ​មាន​ករណី​ឆ្លង​ច្រើន​បំផុត​លើ​ពិភពលោក ក្រៅពី​ប្រទេស​ចិន​។ មនុស្ស​២​នាក់​ទៀត​ក៏បាន​បាត់បង់​ជីវិត​ផងដែរ​ពី​ជំងឺ​COVID-19,​ដែល​ធ្វើ​ឲ្យ​ចំនួន​បាត់​បង់ជីវិត​ទូទាំងប្រទេស​ឡើងដល់​៧​នាក់ ។​

ពាណិជ្ជកម្ម

​ប្រធានាធិបតី​មូ​ន ចេ​អ៊ី​ន បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋាភិបាល​ស្តីពី​ជំងឺ​នេះ​ថា ឧបទ្ទវហេតុ​COVID-19​ប្រឈម​នឹង​ចំណុច​ប្រែប្រួល​ដ៏​ធ្ងន់ធ្ងរ​។​ពីរ​បី​ថ្ងៃ​ខាងមុខ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៀត ។​លោក​មូ​ន​បាន​និយាយថា​យោងទៅតាម​អនុសាសន៍​របស់​អ្នកជំនាញ និង​ពង្រឹង​ប្រព័ន្ធ​ឆ្លើយតប​របស់​យើង​ឲ្យ​បាន​រឹងមាំ រដ្ឋាភិបាល​នឹង​បង្កើន​ការប្រកាសអាសន្ន​ដល់ក​ម្រិ​ត​ខ្ពស់បំផុត ។​ពេលនេះ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ជំងឺ​COVID-19 ឡើងដល់​៧៦៣​ករណី ដែលជា​ចំនួន​ខ្ពស់បំផុត​នៅ​ខាងក្រៅ​ប្រទេស​ចិន ក្រៅពី​នាវា​ទេសចរណ៍ Diamond Princess នៅក្នុង​ប្រទេស​ជប៉ុន​។​យោងតាម​សារព័ត៌មាន NHK មនុស្ស​សរុប​ចំនួន ១.១៧៨ នាក់ ត្រូវបាន​បញ្ជាក់ថា​បាន​ឆ្លង​ជំងឺ​ថ្មី​COVID-19 នៅ​ខាងក្រៅ​ដីគោក​ចិន​និង​ជប៉ុន​។ អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​មាននៅ ២៩ ប្រទេស​និង​ដែនដី​នានា​៕