រីករាយ​ណាស់​ពលរដ្ឋ​កាន់តែ​ងាយស្រួល​ហើយ លោក​ចៅហ្វាយស្រុក​ឃឹម ហ្វី​ណង់​បង្កើត​លេខ​ទូរស័ព្ទ​…​ពិសេស​តេ​មិន​អស់​លុយ​

ព្រឹត្តិការណ៍ថ្មីៗ
0
606
[wai id="5"]


…​ក្រោយពី​បាន​ឡើងមក​កាន់តំណែង​ជា​ចៅហ្វាយស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ បាន​ប្រឹងប្រែង​ធ្វើ​សកម្មភាព​ដែល​ផ្តល់​ជា​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ លោក​បាន​បង្កើតឡើង​នូវ​ភូមិ​គំរូ​ដែលមាន​អំពូល​ភ្លើង​ឆេះ​ភ្លឺ​ចិញ្ចាច​នៅ​ចំ​ពីមុខ​ផ្ទះ​នាពេល​រាត្រី ព្រមទាំង​សកម្មភាព​ផ្សេងទៀត​ដែល​ពលរដ្ឋ​ពេញចិត្ត ពេញ​ថ្លើម​ក្រៃលែង​។​ដោយឡែក ចាប់ពី​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​ខាងមុខនេះ​តទៅ រដ្ឋបាល​ស្រុក​បន្ទាយស្រី​នឹងដាក់​អោយ​ដំណើរការ​សាកល្បង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ពិសេស​មួយ​ខ្សែ​លេខ 018 5555 999 ក្នុង​គោលបំណង​៖

- បង្កើន​ប្រសិទ្ធភាព​នៃ​ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការផ្តល់​មធ្យោបាយ​ងាយស្រួល ឆាប់រហ័ស និង​សាមញ្ញ ក្នុងការ​សាកសួរ​ព័ត៌មាន ផ្តល់យោបល់​ត្រលប់ និង​ទទួលយក​ព័ត៌មាន​ដោយផ្ទាល់​ពី​រដ្ឋបាល​ស្រុក​

- ជម្រុញ​ការគោរព​ច្បាប់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ពង្រឹង​ការអនុវត្ត​ច្បាប់​និង​ការបំពេញ​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន តាមរយៈ​ការ​ជម្រុញ​និង​លើកទឹកចិត្ត​អោយ​សាធារណៈជន​ចូលរួម និង​រាយការណ៍​ពី​រាល់​បញ្ហា​អសកម្ម​និង​សកម្មភាព​ល្មើសច្បាប់​នានា​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​

​លេខ 018 5555 999 នេះ​អាច​ទទួល​ការហៅ​ចូល​បាន​ពី​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ​ទាំងអស់​«​ដោយ​ឥតគិតថ្លៃ​»​និង​បម្រើ​ជូន​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ផ្លូវការ​របស់​រដ្ឋបាល​ស្រុក​។ រាល់​ទំនាក់ទំនង​ក្រៅ​ម៉ោង​ធ្វើការ​ឬ​ប្រសិនបើ​មិនអាច​ទំនាក់ទំនង​បាន​ដោយ​ប្រការ​ណាមួយ សាធារណៈជន​អាច​ផ្តល់​សារ​ជា​អក្សរ​ឬ​សារ​សំឡេង​មកកាន់ Whatapp និង Telegram នៃ​លេខ​នេះ​។ ដើម្បី​ជា​ប្រយោជន៍​ដល់​ជនបរទេស​និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ លេខ​នេះ​ក៏​នឹងមាន​ផ្តល់​ការគាំទ្រ​ជា​ភាសា​អង់គ្លេស​ផងដែរ​។​

ពាណិជ្ជកម្ម

​សូមបញ្ជាក់ថា គម្រោង​នេះ​ស្ថិតនៅក្នុង​ដំណើរការ​សាកល្បង​នៅឡើយ​។ រដ្ឋបាល​ស្រុក​សូម​អធ្យាស្រ័យ​ទុកជាមុន​ប្រសិនបើ​មានការ​រអាក់រអួល​ដោយ​អ​ចេតនា​ក្នុងដំណាក់កាល​នេះ​។ ដំណើរការ​សាកល្បង​នឹងមាន​រយៈពេល​១​ខែ ក្នុង​គោលបំណង​សិក្សា​ស្វែងយល់​លម្អិត​ពី​បញ្ហា​ប្រឈម នីតិវិធី និង​កត្តា​បច្ចេកទេស​មួយចំនួន មុននឹង​ធ្វើការ​កែលម្អ​និង​ធានា​អោយបាន​នូវ​ប្រសិទ្ធភាព​នៃ​ការបម្រើ​សេវា​នេះ​ដោយ​ពេញលេញ​និង​ដោយ​រលូន​នាពេលខាងមុខ​។ សម្រាប់​ចម្ងល់​ឬ​ព័ត៌មាន​បន្ថែម​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ដំណើរការ​លេខ​ពិសេស​នេះ អាច​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​ដែល​ផ្តល់ជូន​ខាងលើ​ចាប់ពី​ថ្ងៃនេះ​តទៅ​បាន​៕