សូម្បីតែ​ស្នេហា​ក៏មាន​កាំជណ្តើរ​ដែរ​…​តែ​កុំ​ភ្លេច​កាំជណ្តើរ​ទី​៣​ពិបាក​ឆ្លង​ជាងគេ​

សិល្បៈកម្សាន្ត
0
566
[wai id="5"]
​ទំនាក់ទំនង​ស្នេហា​រឹងមាំ​មួយ​អាច​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ស្មុគស្មាញ​ច្រើនណាស់​ទាំង​ដែល​មិន​ប្រាកដថា​នឹង​រក្សាបាន​រហូត​ផង​។​ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ដំណាក់កាល​មួយចំនួន​នៃ​ស្នេហា​ដែល​អ្នក​គួរ​ពិចារណា​ដើម្បី​អាច​ត្រៀម​រក្សា​ចំណង​ស្នេហ៍​រឹងមាំ ៖

១. ដំណាក់កាល​ទីមួយ «​ស្នេហា​ថ្មីថ្មោង​» ៖


[wai id="7"]
​នៅពេល​អ្នក​ទើបនឹង​បាន​ជួប ឬ​ទាក់ទង​ជាមួយ​មនុស្ស​ពិសេស​ម្នាក់​នោះ​ប្រាកដ​ណាស់​ថា អ្វី​គ្រប់យ៉ាង គឺ​ល្អ​ច្រើន​ទាំង​ភាព​ផ្អែមល្ហែម​និង​អារម្មណ៍​រំភើប​សប្បាយចិត្ត​។ នេះ​ជា​ដំណាក់កាល​ទីមួយ​នៃ​ស្នេហា​! គ្រាន់តែ​បាន​ជួប​បន្តិច​ក៏​អាចធ្វើឱ្យ​អ្នក​ញញឹម​ពេញ​មួយថ្ងៃ​ដែរ​។​អ្នក​តែង​ឆែក​មើល​ទូរស័ព្ទ​ថា​តើ​ម្នាក់​នោះគេ​មាន​ផ្ញើរ​សារ​មក​ឬ​អត់​? អ្នក​អាច​នឹង​ដឹងថា​អ្វីដែល​ខ្លួនឯង​កំពុង​ធ្វើ​ហាក់ដូចជា​ឆ្កួត​ឡប់​ម្នាក់ឯង ប៉ុន្តែ​អ្នក​មិន​ខ្វល់​ឡើយ​ព្រោះ​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជ្រាលជ្រៅ​ទៅហើយ​។ ចូរ​ព្យាយាម​ចងចាំ​ទុក​នូវ​អារម្មណ៍​ក្នុងដំណាក់កាល​ដំបូង​នេះ ក៏​ព្រោះ​អ្នក​អាច​នឹង​ត្រូវការ​វា​នៅពេល​ក្រោយ​ដើម្បី​រលឹក​ការចងចាំ​ល្អៗ​។​

២. ដំណាក់កាល​ទី​ពីរ «​ការចាប់ផ្តើម​រស់នៅ​ជាមួយគ្នា​» ៖


​អ្នកមាន​អារម្មណ៍​ថា​ច្បាស់លាស់​នឹង​គ្នា ហើយក៏​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជំនះ​រាល់​ឧបសគ្គ​។ ក្នុងដំណាក់កាល​ទី​ពីរ​នេះ​អ្នកនឹង​រើ​ចូលមក​រស់នៅ​ជាមួយគ្នា​ជា​លក្ខណៈ​គូ​ស្វាមីភរិយា​។ អ្នក​ទាំងពីរ​អាច​នឹង​សម្គាល់​ឃើញថា​ជីវិត​ពិត​លក្ខណៈ​ប្ដី​ប្រពន្ធ​មិនមែន​ល្អ​គ្រប់ពេល​ឡើយ​។​ទោះជា​យ៉ាងណា​អ្នក​ប្រាកដជា​ព្យាយាម​ចំណាយពេល​ជាមួយគ្នា​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​អ្នក​ចង់​ចែករំលែក​នូវ​រាល់​ការគិត​និង​អារម្មណ៍ សួរនាំ​សុខទុក្ខ​ប្រចាំថ្ងៃ​របស់​គ្នា​ទៅវិញទៅមក​និង​ចាំ​អារម្មណ៍​ចាំ​ស្ដាប់​នូវ​រាល់​ចម្លើយ​។ ប៉ុន្តែ​ទម្លាប់​នេះ​អាច​នឹង​ចាប់ផ្ដើម​ប្រែប្រួល​បន្តិច​ម្ដង​តាម​ពេលវេលា​។ ចូរ​កុំឱ្យ​ពន្លឺ​ស្នេហ៍​របស់​អ្នក​ទាំងពីរ​បាត់បង់​ទៅដោយ​ងាយ​អី​! ព្យាយាម​ផ្ដល់​ពេលវេលា​ជា​លក្ខណៈ​គ្រួសារ​ឱ្យ​គ្នា​ដើម្បី​រក្សាបាន​នូវ​ចំណង​ស្នេហ៍​រឹងមាំ​មួយ​។​

ពាណិជ្ជកម្ម

៣. ដំណាក់កាល​ទី​៣ «​ទម្លាប់​ជាប្រចាំ និង​ការខកចិត្ត​ចាប់ផ្តើម​កើតមាន​» ៖


​អ្នក​នៅតែមាន​អារម្មណ៍ល្អ ហើយ​ច្បាស់លាស់​ជាមួយ​ដៃគូ ប៉ុន្តែ​អ្វីមួយ​ហាក់ដូចជា​ខុសប្លែក​។ អ្នក​គ្មាន​អារម្មណ៍​រំភើប​នឹង​ការ​ចំណាយពេល​នៅ​ជាមួយ​គ្នាច្រើន​ដូច​ពីមុន​។ អ្នក​អាច​នឹង​ផ្ដោត​សំខាន់​ទៅលើ​ទំនួល​ខុសត្រូវ​ប្រចាំថ្ងៃ ការចំណាយ ស្ថានភាព​ការងារ​និង​ការងារ​ផ្ទះ​វិញ​។​ទម្លាប់​នេះ​ចាប់ផ្ដើម​កើតមាន ភាព​នឿយហត់ អារម្មណ៍​ព្យាយាម​តែ​ម្ខាង ភាព​ខកចិត្ត​ក៏​អាច​នឹង​លេចឡើង​ក្រោយមក​អ្នក​ក៏​ចាប់ផ្ដើម​សួរ​ខ្លួនឯង​ថា​តើ​អ្នក​បានសម្រេច​ចិត្ត​ជ្រើសរើស​ត្រូវ​ហើយ​មែន​ទេ​? នេះ​ជា​ផ្នែក​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​នៃ​ទំនាក់ទំនង​ស្នេហា ហើយ​ប្រសិនបើ​អ្នក​អាច​ឆ្លង​ផុត​ជាមួយគ្នា​នោះ​គឺ​ពិតជា​ប្រសើរ​ខ្លាំងណាស់​។​ចូរ​ព្យាយាម​រក្សា​ចំណង​ស្នេហ៍​នេះ ដៃគូ​របស់​អ្នក គឺ​នៅតែ​ជា​មនុស្ស​ម្នាក់​ដដែល​ម្នាក់​ដែល​អ្នក​លង់​ស្រឡាញ់​។ ព្យាយាម​រលឹក​ដល់​អារម្មណ៍ល្អ​ដែល​អ្នក​ធ្លាប់មាន​តាំង​ពីថ្ងៃ​ទើបនឹង​ទាក់ទង​គ្នា​ដំបូង​។ ហើយ​សូម​ចាំ​ផង​ថា​ពេលវេលា​សម្រាប់​គ្រួសារ​និង​ខ្លួនឯង គឺ​សំខាន់​ដូចគ្នា​។​

៤. ដំណាក់កាល​ទី​៤ «​ដំណាក់កាល​នឹងនរ ឬ​មាន​ស្ថេរភាព​» ៖


​ក្នុងដំណាក់កាល​នេះ​អ្នកនឹង​ចាប់ផ្ដើម​កាន់តែ​មាន​អារម្មណ៍​ជឿជាក់​បំផុត​លើ​ទំនាក់ទំនង​ស្នេហា​ខ្លួន​។ អ្នកមើល​ឃើញច្បាស់​ថា​តើ​ដៃគូ​ខ្លួន​ជា​មនុស្ស​បែបណា​ពិតប្រាកដ​។ អ្នក​លែងមាន​អារម្មណ៍​រសាត់អណ្ដែត​មិនសូវ​ប្រាកដ​ដូច​ដំណាក់កាល​ទីមួយ​ទៀត​! ហើយ​ដំណាក់កាល​ទី​បី​ក៏​ឆ្លង​ផុត​ដោយ​ប្រសើរ​។​អ្នក​ចាប់ផ្ដើម​ចេះ​ផ្ដល់​ពេលវេលា​ឱ្យ​គ្នា​រៀងខ្លួន​និង​យល់ថា​ដៃគូ​អ្នកមាន​ចំណង់​ចំណូលចិត្ត​ឬ​ទម្លាប់​ផ្ទាល់ខ្លួន​ខ្លះ​ដែល​មិនអាច​កែ​បាន​ក៏​ដូចគ្នា​នឹង​អ្នក​ដែរ ហើយ​វា​ក៏​មិនជា​អ្វី​រំខាន ឬ​មិនអាច​ទទួលយកបាន​។ ក្នុងដំណាក់កាល​នេះ​អ្នក​អាច​រស់នៅ​ដោយឡែក ឬ​ឆ្ងាយ​គ្នា​ខ្លះ ក៏ប៉ុន្តែ​កី្ត​ស្រលាញ់​របស់​អ្នក​ទាំងពីរ​នៅតែ​រឹងមាំ​ជានិច្ច​។​

៥. ដំណាល់​កាល​ទី​៥ «​ជាការ​ប្តេជ្ញាចិត្ត​យ៉ាង​មុះ​មុត​» ៖


​ប្រសិនបើ​អ្នក​ឈាន​មកដល់​ដំណាក់កាល​នេះ សូម​ចូលរួម​អបអរសាទរ​! អ្នករក្សា​បាន​នូវ​ចំណង​ស្នេហ​រឹងមាំ​មួយ​ហើយ​។ អ្នក​អាច​នឹងមិន​មាន​ភាព​ផ្អែមល្ហែម​ដូច​ដំណាក់កាល​ដំបូង ប៉ុន្តែ​អ្នក​នូវតែមាន​អារម្មណ៍​ប្រសើរ ឬ​ស្កប់ស្កល់​ជាមួយ​ទំនាក់ទំនង​មួយ​នេះ ហើយក៏​មិន​គិតថា​នឹងមាន​អ្វី​ប្រែប្រួល​ទៀត​ដែរ​។ អ្នក​អាច​ទទួលយក​នូវ​រាល់​ចំណុច​ល្អ​និង​មិន​ឥតខ្ចោះ​របស់​ដៃគូ​។​មែនហើយ​ជីវិត​គ្រួសារ​តម្រូវឱ្យ​អ្នក​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន ព្រមទាំង​ឧបសគ្គ​ផ្សេងៗ​រួមគ្នា​ចៀស​មិន​ផុត ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ការប្តេជ្ញាចិត្ត​ពុះពារ​ស៊ូ​ដើម្បី​រក្សា​ស្នេហា​ពិត​មួយ​នេះ​៕
[wai id="6"]