ទោះ​អៀន​យ៉ាងណា​ពេល​មាន​ស្នេហា បុរស​ពុំ​អាច​លាក់បាំង​នូវ​ចំណុច​៥​យ៉ាង​

សិល្បៈកម្សាន្ត
0
585
[wai id="5"]

​[wai id="7"]
កាយវិការ​ស្វាហាប់​នៅពេលដែល​បុរស ធ្លាក់​ក្នុង​រណ្ដៅ​ស្នេហ៍ ពួកគេ​តែង​បង្ហាញ​ចេញមក​មិន​ខ្លាច ទោះជា​ពូកែ​អៀន​ក៏ដោយ ហើយ​នារី​តែងមាន​អារម្មណ៍​ថា ត្រូវបាន​គេ tacke care ខ្លាំង​។ កាយវិការ​ទាំងនោះ​មាន​៖

១.​ការពារ​អ្នក​នៅ​ទីសាធារណៈ​
​សកម្មភាព​របស់គាត់​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព នៅពេលដែល​អ្នក​ទាំងពី​រ​ដើរ​នៅ​កន្លែង​សាធារណៈ​។ គាត់​បានដាក់​ដៃ​របស់​គាត់​នៅ​ជុំវិញខ្លួន​អ្នក ពេល​មាន​មនុស្ស​ច្រើន ព្រោះ​ខ្លាច​អ្នកដទៃ​បន្លំ​ប៉ះពាល់​អ្នក​។ គាត់​ផ្ដល់នូវ​អារម្មណ៍​សុវត្ថិភាព និង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ត្រូវបាន​ការពារ​រាល់ពេល​។​
ពាណិជ្ជកម្ម

២.​ថែទាំ​អ្នក​
​មិន​ខ្វល់​ខ្លួន​ជា​ប្រុស តែ​បែរជា​ថែទាំ​អ្នក​ពេល​ញ៉ាំ​អ្វី​ប្រឡាក់​គាត់​ជូន​មាត់ ជូន​ដៃ​ឲ្យ ដោយ​មិន​ចាប់អារម្មណ៍​ពី​ភ្នែក​អ្នកដទៃ និង​គិត​យ៉ាង​ម៉េ​ចំពោះ​ខ្លួន​។​

៣.​បារម្ភ​ពី​អ្នក​
​មិន​ថា​អ្នក​ទៅ​ទីណា​ឡើយ ទោះជា​នៅ​ជិត​ក៏​គាត់​នៅតែ​តាម​ខ្វល់​តេ​ទៅ​សួរនាំ ដល់​ឬ​នៅ មាន​កើត​អ្វី​អត់​...​ជាដើម​។ នោះ​ក៏​ព្រោះតែ​គាត់​បារម្ភ​ពី​សុខទុក្ខ​អ្នក​។​

៤.​ទាញ​កៅអី​
​នេះ​គឺជា​សកម្មភាព​ពិតប្រាកដ​បំផុត​ដែល​គាត់​ធ្វើ​នៅពេល​មាន​ស្នេហា​។ ការ​ទាញ​កៅអី បង្ហាញថា​គាត់​ត្រៀមខ្លួន​ដើម្បី​បម្រើ​អ្នកជា​មហាក្សត្រី​។​

៥.​កាន់​ដៃ​
​គ្រប់ពេល​ធ្វើដំណើរ​ដើរ​ថ្មើរជើង គាត់​តែងតែ​កាន់​ដៃ​អ្នក នោះ​មិនមែន​មកពី​ចង់​បន្លំ​ទេ តែ​ខ្លាច​អ្នក​ដួល ឬ​ប៉ះទង្គិច​នឹង​អ្វីមួយ​ប៉ុណ្ណោះ​៕
[wai id="6"]