នាង Fan Bingbing មិន​ខ្វល់​ពី​សំដី​អ្នក​រិះគន់​មាត់​ឆ្កែ​

សិល្បៈកម្សាន្ត
0
335
​ក្រុម​អ្នក​ចូលចិត្ត​ប​ង្ខួ​ច​បង្អាប់កេរ្តិ៍ឈ្មោះ​គេ បាននាំគ្នា​និយាយ​រិះគន់ថា ដំណើរ​បំពេញ​ទស្សនកិច្ច​កាលពីពេល​ថ្មីៗ​នេះ របស់​តារា​សម្តែង​ស្រី​សាច់​សខ្ចី គឺ​នាង Fan Bingbing ទៅកាន់​តំបន់​ទី​បេ គឺ​គ្រាន់តែ​ចង់​លាប​ពណ៌​តែប៉ុណ្ណោះ ពោលគឺ​គ្មាន​បំណង​សម្បុរ​ធម៌​អ្វី​នោះទេ​។​ ​តារា​សម្តែង​ស្រី​របស់​ចិន​រូបនេះ ដែល​បាន​ជាប់ផុង​លុងខ្លួន​ទៅក្នុង​រឿងអាស្រូវ​គេចវេស​ពី​ការបង់ពន្ធ កាលពី​ឆ្នាំមុន​នោះ ត្រូវបាន​គេ​បញ្ជា​ឲ្យ​បង់ប្រាក់​៨៨៤​លាន​យ័ន លើ​ការបង់ពន្ធ​យឺត និង​ជាការ​ផាកពិន័យ​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត Ming Pao បាន​ឲ្យ​ដឹងថា នាង Bingbing បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ទី​បេ ដើម្បី​ដឹកនាំ​ក្រុមការងារ​សម្រាប់​មូលនិធិ​សប្បុរ​ធម៌​របស់​នាង ដល់​កុមារ​ដែល​ត្រូវការ​ព្យាបាល​បញ្ហា​បេះដូង​របស់​ពួកគេ​។​ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា នាង Bingbing វ័យ​៣៧​ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ​សម្រាប់​កិច្ចខិតខំ​របស់​នាង​នៅ​កន្លែង​មាន​រយៈកម្ពស់​ខ្ពស់ ដែល​នាង​បាន​ទៅ ហើយ​មិត្ត​ភ័ក្ត្រ​ម្នាក់ បាន​បង្ហោះ​រូបថត​របស់​នាង​ដេក​ស្តឹក​នៅលើ​គ្រែ ហើយ​ថែមទាំង​បំពាក់​ឧបករណ៍​អុកស៊ីហ្សែន​ទៀតផង​។​ ​ស្របពេល​ដែលមាន​ការ​ខ​មិន​របស់​ក្រុម​អ្នក​ពូកែ​រិះគន់​ចាក់​ចូ​ច​ទាំងអស់នេះ នាង Bingbing បានចេញ​មុខមក​និយាយ​ការពារ​ខ្លួន​នាង​តាម Weibo​ថា “ ការធ្វើ​អំពើ​ល្អ មិនមែន​នៅតែ​ព្រះវិហារ មិន​គ្រាន់តែ​ជាការ​អុជ​ធូប មិន​នៅក្នុង​ពិធី​សាសនា មិនមែន​នៅក្នុង​ក​ម្ពី មិនមែន​តែ​ប្រើ​ត្រឹម​ពាក្យសម្តី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ទង្វើរ​ដែល​កើតចេញពី​បេះដូង គតិបណ្ឌិត ដែល​អ្នកត្រូវការ​យល់​ពី ហេតុ និង​ផល​”​។​ ​នាង​បាន​សរសេរ​ទៀតថា ជីវិត និង​សុខភាព​កុមារ គឺ​សំខាន់​ជាង​ការប្រមាថ​មើល​ងារ​របស់​អ្នក​ទៅទៀត​៕ ​