មើល​ពី​ចម្ងាយ​ស្មានថា​មនុស្ស​ពាក់​រោមសត្វ​…​ដល់​ទៅជា​ឥន្ទ្រី​យ៍​ដ៏​ស្រស់ស្អាត​សោះ​!

សង្គមប្លែកៗ
0
1165
[wai id="5"]

[wai id="7"]
…​ក្រឡេកមើល​ពី​ចំងាយ​អ្នកណាៗ​ក៏​ប្រាកដជា​គិតថា​មនុស្ស​ពាក់​រោមសត្វ​អង្គុយ​សំកុក តែ​ប្រសិនបើ​ដើរទៅ​ក្បែរ​ប្រាកដជា​ភ្ញាក់​ក្រ​ញ៉ា​ង​ហើយ ពុំមែន​ជាម​នុស្ស​ទេ តែ​គឺជា​សត្វ​ឥន្ទ្រី​យ៍​ដែល​រប៉ាត់រប៉ាយ​អត់​ពី​សំបុក​ជ្រក​ក្រោម​ស្នាដៃ​កាប់បំផ្លាញ​ព្រៃឈើ​របស់​មនុស្ស​។​ឥន្ទ្រី​មួយ​ក្បាល​នេះ​មានឈ្មោះ Harpy Eagles​។​
ពាណិជ្ជកម្ម

​វា​ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត​។ Harpy Eagles ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​។ មនុស្ស​បាន​បំផ្លាញ​ព្រៃឈើ​ដែលជា​កន្លែង​ជ្រកកោន​របស់​ពួកវា​ហើយ ឥន្ទ្រី​មួយ​ក្បាល​នេះ​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​កន្លែង​រស់នៅ​របស់​វា​ទាំង​គ្មាន​ចំណីអាហារ​ដើម្បី​ស្វែងរក​កន្លែង​នៅ​ថ្មី​ផ្សេងទៀត​។​គេ​បាន​សង្កេតឃើញថា ពួក​ឥន្ទ្រី Harpy Eagles ភាគច្រើន នៅ​ប្រទេស ប្រេ​ស៊ី​ល និង​នៅ អាមេរិក​ខាងត្បូង​។ បក្សី​ដ៏​ស្រស់ស្អាត​ទាំងនេះ​ស្ថិតក្នុង​ចំណោម​សត្វ​ឥន្ទ្រី​ដ៏​ធំ​បំផុត​នៅលើ​ផែនដី​ហើយ​ប្រសិនបើ​អ្នកឃើញ​វា​អ្នកនឹង​មិនអាច​ភ្លេច​រូបភាព​ដ៏​មាន​ឥទ្ធិពល​របស់​វា​បានទេ​!​មនុស្ស​មួយចំនួន​មានជំនឿថា បក្សី​ប្រភេទ​នេះ​មិន​ត្រឹមតែ​ជាស​ត្វ​បក្សី​ដ៏​អស្ចារ្យ​នោះទេ គឺ​គេ​ប្រៀបបាន​ទៅ​មនុស្ស​ម្នាក់​ដែល​ស្លៀកពាក់​រោមសត្វ​ពីលើ​ខ្លួន​តែប៉ុណ្ណោះ​។​

​ប្រភេទ​សត្វ​ឥន្ទ្រី Harpy Eagles ប្រមាញ់​អាហារ គឺ​មិនមែន​ត្រឹមតែ​សត្វ​តូចៗ​នោះទេ ពួកវា​ឈរ​សំកាំង​នៅលើ​ដើមឈើ​ដើម្បី​បរបាញ់​សត្វ​ស្លាប​មួយចំនួន​ដូចជា​៖ សត្វ​សេក សត្វ​សំពោច សត្វ​ក​ញ្ច្រោ​ង សត្វ​បង្កួយ​យក្ស ជួនកាល​សូម្បីតែ​សត្វ​ត្មាត​ខ្មៅ​ក៏​ជា​មុខសញ្ញា​របស់​វា​ដែរ​៕



[wai id="6"]