នារី​វ័យ​២៥​ឆ្នាំ​បាន​ប្តូរជីវិត​មក​រស់នៅ​ដូច​ទារក​ដោយ​គ្រាន់តែ​ចំណាយ​លើ​កន្ទប​កូនង៉ែត​ក៏​អស់​៣០០​ដុល្លារ​ដែរ​ក្នុង​១​ខែ​

សង្គមប្លែកៗ
0
614
[wai id="5"]

[wai id="7"]
​ស្ត្រី​ជនជាតិ​សហរដ្ឋអាមេរិក​ម្នាក់ បាន​ចំណាយលុយ​ជិត​៣០០​ដុល្លារ គ្រាន់តែ​ទៅលើ​ខោ​កន្ទប​កូនង៉ែត​របស់​នាង ដើម្បី​ធ្វើ​ឲ្យ​នាង​មានជីវិត​ដូច​ទារក​។​នាង Paigey Miller រស់នៅ​តំបន់ឆ្នេរ East Coast សហរដ្ឋអាមេរិក ចាប់ផ្តើម​ជីវិត​រាល់ថ្ងៃ​របស់​នាង​ដោយ​ភ្ញាក់ឡើង​នៅលើ​គ្រែ​កូនង៉ែត មុនពេល​ប្តូរ​កន្ទប​ពេលព្រឹក​របស់​នាង​។​
ពាណិជ្ជកម្ម

បន្ទាប់មក​នាង​នឹង​លេង​ជាមួយនឹង​ប្រដាប់ប្រដារ​កូនក្មេង ហើយ​និង​បង្កើត​សហគមន៍​អន​ឡាញ​សម្រាប់​អ្នក​ដែល​ស្រលាញ់​កន្ទប និង​ជីវិត​ដូច​ទារក ។​ការរស់នៅ​ដូច​ទារក​របស់​នាង Paigey ចាប់ផ្តើម​ឡើង​តាំងពី​ខែឧសភា ឆ្នាំ​២០១៨​មកម្ល៉េះ​។​នារី​វ័យ​២៥​ឆ្នាំ​ម្នាក់នេះ សង្ឃឹមថា នាង​នឹង​អាចជួយ​ឲ្យ​មនុស្ស​ដ៍ទៃទៀត​មាន​អារម្មណ៍​មិន​អៀនខ្មាស់​ពេលធ្វើ​ជា​ទារក​បែបនេះ​។​នាង​បាន​ចំណាយលុយ​ជិត​៣០០​ដុល្លារ​ជា​រៀងរាល់​ខៃ​តែ​ទៅលើ​កន្ទប​មួយ​មុខ​គត់ ដែល​លុយ​ទាំងនេះ នាង​បានមកពី​អ្នកទិញ​សិទ្ធិ​តាម YouTube៤២៦​នាក់​របស់​នាង​។​នាង Paigey បាន​ពន្យល់ថា នាង​តែងតែ​ប្រមូល​ប្រដាប់ប្រដារ​កូនក្មេង ហើយ​និង​ធ្វើ​ចរិត​ដូចជា​កូនក្មេង ដែល​មិត្ត​ភ័ក្ត្រ និង​ក្រុមគ្រួសារ​របស់​នាង ទទួលស្គាល់​គ្រប់ៗ​គ្នា​។​នាង​បន្តថា បើសិនជា​អ្នកធ្វើ​បែបនេះ មិន​ចោទ​ជា​បញ្ហា​ទេនោះ មនុស្ស​អាច​នឹង​ព្រងើយកន្តើយ​ចំពោះ​អ្នក​។ ការធ្វើ​បែបនេះ​ច្បាស់​ណាស់​ថា មាន​មនុស្ស​ភាគច្រើន​ខ្មាស់អៀន ។ នាង​បាន​បង្កើត​ប៉ុស្តិ៍​តាម YouTube នាង​បាន​បង្កើត​វែបសាយ ដែល​គោលដៅ​នៃ​ការបង្កើត​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​យល់ដឹង​ពី​ការរស់នៅ​ដូចជា​ទារក​។​ទោះបីជា​យ៉ាងណាក៏ដោយ​នាង Paigey ទទួលបាន​ការកើត​សរសើរ​ច្រើន​ពី​ទម្លាប់​រស់នៅ​ដូច​ទារក​របស់​នាង​។​

នាង​បាន​អះអាង​ផងដែរ​ថា ជីវិត​រស់នៅ​ដូចជា​ទារក​របស់​នាង មិនបាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ជីវិត​ស្នេហា​របស់​នាង​នោះឡើយ​។ នាង​បាន​ស្គាល់​មិត្ត​ប្រុស​របស់​នាង​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ គាត់​គ្មាន​ជីវិត​រស់នៅ​បែបនេះ​នោះទេ ប៉ុន្តែ​គាត់​គាំទ្រ​នាង​៕



[wai id="6"]