រូបមន្ត​ងាយៗ ទាំង​៤​យ៉ាងនេះ​ជួយ​បំបាត់​រង្វង់​ភ្នែក​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព​

សុខភាព
0
1110
[wai id="5"]

[wai id="7"]
​រង្វង់​ភ្នែក​ខ្មៅ អាច​កើតឡើង​ទៅលើ​មនុស្ស​គ្រប់រូប​បាន​យ៉ាង​ស្រួល ប្រសិនបើ​ពួកគេ ទទួលទានដំណេក មិន​គ្រប់គ្រាន់​។​រង្វង់​ភ្នែក​ខ្មៅ​គឺជា​ស្នាម​ខ្មៅ ឬ ស្រមោល​ខ្មៅ ដែល​មាននៅ​ជុំវិញ​ភ្នែក​របស់​​អ្នក​។ ហើយ​ស្រមោល​ខ្មៅ​នេះ នឹងធ្វើ​ឱ្យ​អ្នក​បាត់​នូវ​សម្រស់ ភាពស្រស់ស្អាត​របស់ អ្នកជា​ពិសេស​ធ្វើឱ្យ​អ្នក មាន​អារម្មណ៍​ថា​ខ្មាស់អៀន ពេលចេញ​ទៅខាង​ក្រៅ​ជួប​អ្នកដទៃ​។​ដូចនេះ​យើង​ជម្រាបជូន​អ្នក​ពី​វិធី​ងាយៗ​ជួយ កំចាត់​រង្វង់​ភ្នែក​ខ្មៅ​៖
ពាណិជ្ជកម្ម

១-​ផ្លែ​ត្រសក់​៖ សូម​យក​ផ្លែ​ត្រសក់​ស្រស់​១​ផ្លែ ចិត​ជា​ចំណិត​ស្តើងៗ​ទុក​នៅក្នុង​ទូរ​ទឹកកក ឱ្យ​ត្រជាក់ រយៈពេល ៣០​នាទី បន្ទាប់មក​យក​វា បិទ​នៅលើ​រង្វង់​ភ្នែក​ខ្មៅ​ឬ​ស្រមោល​ខ្មៅ​នោះ ទុក​រយៈ ពេល ១០​នាទី​រួច​លាង សំអាត​ទឹក​ចេញ​ជាការ​ស្រេច​។​


២-​ផ្លែ​ប៉ោម​៖ សូម​យក​ផ្លែ​ប៉ោម​មួយ​ផ្លែ ចិត​ជា​បន្ទះ​ស្តើងៗ បន្ទាប់មក​យ​កវាម​កបិទ នៅ​ជុំវិញ​ភ្នែក​កន្លែង​មាន​ស្នាម​ខ្មៅ ទុក​រយៈពេល​៣០​នាទី រួច​លាង​ស​ម្អ​ត​ជាមួយនឹង ទឹក​ត្រជាក់​ចេញ រួច​លាប​ឡេ​ការពារ​ស្បែក​ជាការ​ស្រេច​។​


៣-​ផ្លែ​ប៉េងប៉ោះ​៖ សូម​យក​ទឹក​ប៉េងប៉ោះ​ស្រស់ ១​ស្លាបព្រា​កាហ្វេ លាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មារ ១​ស្លាបព្រា​កាហ្វេ កូរ​ចូលគ្នា​ឱ្យ​សព្វ បន្ទាបមក លាបទឹក​នៅលើ​រង្វង់​ភ្នែក​ខ្មៅ​របស់​អ្នក ទុក​រយៈពេល ១០​នាទី រួច លាង​សំអាត​ជាមួយនឹង​ទឹកស្អាត​ចេញ​។​សូម​ធ្វើតាម​ការណែនាំ នេះ​ឱ្យ បាន ២​ដង ក្នុង​១​ថ្ងៃ​។​


៤-​ផ្លែក្រូច​ឆ្មារ​៖ គឺជា​ឱសថ​ធម្មជាតិ​ម្យ៉ាង ដែលមាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​កំចាត់​ស្នាម​រង្វង់​ខ្មៅ នៅលើ ភ្នែក​បាន​យ៉ាង​ឆាប់រហ័ស​។​សូម​យក​ក្រណាត់​ស្អាត​មួយ មូល​ជា​រង្វង់​មូល​តូច​ល្មម ជ្រលក់​ជា​
​មួយ​នឹង​ទឹកក្រូច​ឆ្មារ​ស្រស់ បន្ទាប់មក យក​វា​ដាក់​នៅលើ​រង្វង់​ភ្នែក​ខ្មៅ របស់​អ្នក ទុក​រយៈពេល ១០​នាទី រួច​លាង សំអាត​ទឹក​ចេញ​ជាការ​ស្រេច​៕
[wai id="6"]