ឃើញ​ប្តី​ចូល​បន្ទប់​ប្រពន្ធ​លូន​ចេញពី​ក្រោម​ឡាន​ស្ទុះ​វ៉ៃ​ប្រាវ ស្រី​ផ្សេង​ឡាំប៉ា​គ្រាន់តែ​ឈរ​និយាយ​គ្នា​តើ មានអីៗ​ឯណា អត់​សុខចិត្ត​ទេ​

ព្រឹត្តិការណ៍ថ្មីៗ
0
696
[wai id="5"]

[wai id="7"]
…​រឿងរ៉ាវ​មួយ​នេះ​ប្រិយមិត្ត​ប្រាកដជា​ទប់​សំណើច​អត់​បានទេ​ច្បាស់​ជា​ឃឹ​ក​…​ឃឹ​ក​ចេញមក​ខ្លះ​ហើយ​ព្រោះតែ​ស្ត្រី​ជា​ប្រពន្ធ​កើតមាន​ក្តី​សង្ស័យ​បាន​លូន​ក្រាបពួន​ក្រោម​ឡាន​ចាំ​តាមដាន​ប្តី មូស​ខាំ​អត់​ហ៊ាន​ទះ​ទេ​ស៊ូ​ខាំមាត់​ទ្រាំ លុះ​ចូលក្នុង​បន្ទប់​វ៉ៃ​ទះតប់​…​ក៏ត្រូវ​ស្ត្រី​ដែលជា​មុខសញ្ញា​សង្ស័យ​របស់​ស្ត្រី​ជា​ប្រពន្ធ​ឡាំប៉ា​ថា គ្រាន់តែ​ឈរ​និយាយ​គ្នា​ក្នុង​បន្ទប់​សោះ​…​អត់​មានអីៗ​ឯណា ម៉េច​ក៏​ចោទថា មាន​សា​ហាយ​ស្មន់​ជាមួយគ្នា​នោះ​។​មុន​បែក​រឿង​ផ្អើល​អ្នកជិតខាង នាង​ជា​ប្រពន្ធ កន្លងមក​ធ្លាប់​តាម​ទាន់​ម្ដង​ឃើញ​ប្ដី​នៅក្នុង​បន្ទប់​ជាមួយ​នាង​ជា​សា​ហាយ​និង​បាន​ឈ្លោះ​គ្នា​មួយ​ប្រាវ​ចាប់ពីពេលនោះ​មក​នាង​ជា​ប្រពន្ធ​ចេះតែ​សង្ស័យ​រហូតដល់​ថ្ងៃកើតហេតុ​នាង​សុខចិត្ត​លូន​ចូល​ក្រោម​ឡាន​តាមដាន​ប្ដី​ខ្លួន​កំពុង​ផឹកស៊ី​ក្បែរ​នោះ ពេល​ផឹកស៊ី​ចប់​ប្ដី​ក៏​ឃើញ​ដើរទៅ​ចូល​បន្ទប់​នាង​សា​ហាយ ទើប​នាង​ជា​ប្រពន្ធ​ស្ទុះ​ទៅ​អូស ក ដល់​ក្នុង​បន្ទប់​តែម្តង​។​
ពាណិជ្ជកម្ម

​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៣​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​ក្បែរ​គ្នា​ស្ថិត​ក្នុងភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​បុរស​ជា​ប្តី​ឈ្មោះ យុំ សីហា អាយុ ២៦​ឆ្នាំ ជា​កម្មករ​លីសែង ប្រពន្ធ​ឈ្មោះ កុ​ត ដា​នី អាយុ ២៨​ឆ្នាំ ចំណែក​នារី​ជា​សា​ហាយ​ស្មន់​ឈ្មោះ នៅ ស្រីអូន អាយុ ៣៤​ឆ្នាំ មាន​ប្តី​រួចទៅហើយ​ព្រមទាំង​មានកូន ២​នាក់ តែ​បាន​លែងលះ​ប្ដី​ទើបនឹង​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ ។​​តាម​ស្ដ្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ជា​ប្ដី បាន​ត្រឡប់​មកពី​ធ្វើការ​ជា​កម្មករ លីសែង ហើយក៏​នាំ​បងប្អូន​ផឹក​នៅក្បែរ​ផ្ទះ បន្ទាប់ពី​ផឹក​រួច​បុរស​រូបនោះ លួច​ចូលទៅក្នុង​បន្ទប់​របស់​ស្រី​ស្នេហ៍​របស់ខ្លួន ដែលមាន​ទំនាក់ទំនង​ស្នេហា លួចលាក់​ជា​យូរ​មកហើយ ខណ​:​នោះ​នាង​ជា​ប្រពន្ធ ក៏បាន​ទៅ​ទាន់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​មានទំនាស់​គ្នា​បែកផ្សែង​ជាមួយគ្នា ។​​ស្ត្រី​ជា​ប្រពន្ធ​បន្តថា នាង​តាមដាន​ប្តី​លួច​ទាក់ទង​គ្នា​ជាមួយ​ស្រី​ថ្មី ដែលជា​អ្នក​ស្នាក់​ក្បែរ​គ្នា ជា​យូរ​មកហើយ នៅ​យប់​មុនពេល​កើតហេតុ​នាង​បាន​លូន​ចូល​ក្រោម​រថយន្ត​ចាំមើល​ប្តី អស់​ជាច្រើន​ម៉ោង ហើយ បន្ទាប់ពី​ចប់​ផឹកស៊ី​បានឃើញ​ប្តី​ចូលទៅក្នុង​បន្ទប់ នោះ ក៏បាន​នាំ​បងប្អូន​ទៅ​ចាប់​ប្តី​កំ​ហួច​នោះ​តែម្តង ។​​ស្ត្រី​ជា​ប្រពន្ធ​រូបនោះ​បន្តទៀតថា នាង​នឹង​ប្តី​បាន​រៀបការ​ពេញ​ច្បាប់​អស់​រយ​:​ពេល​ប្រមាណ​ជាង ១០​ឆ្នាំ មកហើយ តែ​មិនបាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​នោះទេ ។ ចំណង​ស្នេហ៍​បានកូន ២​នាក់ កូនស្រី​បង​អាយុ ៦​ឆ្នាំ និង​កូនប្រុស​ប្អូន​អាយុ ១​ឆ្នាំ ១​ខែ​។ ប្រមាណ ២​ខែ​មកនេះ ការរស់នៅ​មិនសូវ​ចុះសម្រុង​គ្នា​ទេ មិន​នឹកស្មានថា ប្តី​លួច​មាន​ស្រី​ថ្មី​នៅក្បែរ​ច្រមុះ​យ៉ាង​ដូច្នេះ​ទេ​និង ធ្លាប់​ផឹកស៊ី​ជាមួយគ្នា​ទៀតផង ។​​តាម​បុរស​ជា​ប្តី​ប្រាប់ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់នេះ រយ​:​ពេល​ប្រមាណ​កន្លះ​ខែ​មកហើយ ។ រយ​:​ពេល​ប្រមាណ ៣​ខែ​មុន​ស្រីអូន​ដែលជា​សង្សារ ក៏មាន​ទំនាស់​គ្នា​ជាមួយ​ប្តី ហើយ​ប្តី​ក៏បាន​លក់​ម៉ូតូ ចែកគ្នា នាំ​កូន​ទៅ​ស្រុក​អស់ ហើយ​ខ្លួន​ក៏បាន​ចូលទៅក្នុង​បន្ទប់​ជួប​សួរនាំ​ស្រីអូន​ថា បើ​លែងលះគ្នា សុខចិត្ត​រស់នៅ​ជាមួយ​ខ្លួន​ទេ​? ខណៈ​កំពុងនិយាយ​គ្នា​ស្រាប់តែ​ប្រពន្ធ​ទៅ​ទាន់​តែម្តង​។​

​បើតាម​ស្រី​ស្នេហ៍​ថា នាង​ទើបតែ​ឈ្លោះ​លែងលះ​ប្តី​បាន ៣​ថ្ងៃ ហើយ​នៅ​យប់នោះ​ឈ្មោះ យុំ សីហា ចូលទៅក្នុង​បន្ទប់ សួរនាំ និង​សុំ​រស់នៅ​ជាមួយគ្នា ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​ចូលទៅ​រករឿង ចាប់​បោចសក់ តែ​នៅ​យប់នោះ​នាង​ដែល​ទើប​លែងលះ​ជាមួយ​ប្ដី មិនបាន​ដេក​រួម​រ័ក្ស​ជាមួយ​ប្តី​របស់គេ​ទេ​។​ពេលនេះ​ពួកគេ​កំពុង​ប្ដឹងផ្ដល់​រក​ខុសត្រូវ​នៅ​អាជ្ញាធរ​សង្កាត់ តែ​លទ្ធផល​មិនទាន់​ដឹង​យ៉ាងណាទេ ៕


[wai id="6"]