ក្រសួងសុខាភិបាល នឹង​ស្វែងរក​អ្នក​ដែល​ធ្លាប់​ពាក់ព័ន្ធ​នឹង​បុរស​ជនជាតិ​ជប៉ុន ក្រោយ​រកឃើញ​មាន​ឆ្លង​ជំងឺ COVID-19

ព្រឹត្តិការណ៍ថ្មីៗ
0
3720
[wai id="5"]
ជនជាតិ​ជប៉ុន​ម្នាក់​ដែល​បាន​ចេញពី​កម្ពុជា​តាម​ព្រលានយន្តហោះ​របស់​ក្រុមហ៊ុន​វៀតណាម​ចាកចេញ​ពី​ខេត្តសៀមរាប ត្រូវបាន​ពិនិត្យឃើញ​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ថ្មី ឬ​ខូ​វីដ​១៩ ពេលទៅដល់​ប្រទេស​កំណើត​។ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម​។​
​យោងតាម​សារព័ត៌មាន Vietnam Express ចេញផ្សាយ​នៅ​ថ្ងៃ​ម្សិលមិញ បានឱ្យដឹងថា អ្នកដំណើរ​ជា​បុរស​ជនជាតិ​ជប៉ុន​រូបនោះ បាន​ជិះ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ចេញពី​ព្រលានយន្តហោះ​ខេត្តសៀមរាប ទៅកាន់​ព្រលានយន្តហោះ Tan Son Nhat ក្រុង​ហូ​ជី​មី​ញ នៅ​ថ្ងៃ​អង្គារ មុនពេល​បន្តដំណើរ​ទៅ​ព្រលានយន្តហោះ Nagoya ប្រទេស​ជប៉ុន តាម​ជើងហោះហើរ​ក្រុមហ៊ុន​ដដែល​។​



​ជុំវិញ​បញ្ហា​នេះដែរ លោក អ៊ឹង រចនា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ជប៉ុន បាន​ផ្ញើលិខិត​មក​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០​នេះ បញ្ជាក់​ពី​ករណី​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែលមាន​ផ្ទុក​វីរុស COVID-19​។​លោក​បាន​រៀបរាប់ថា នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ បុរស​ជនជាតិ​ជប៉ុន​ម្នាក់​មាន​អាយុ​ជាង ៤០​ឆ្នាំ ត្រូវបាន​រកឃើញថា​មាន​ផ្ទុក COVID-19 ពេលមកដល់​អាកាសយានដ្ឋាន Chubu នៃ​ទីក្រុង Nagoya ប្រទេស​ជប៉ុន នៅពេល​គាត់​ទៅ​ពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​ច​ត្តា​ឡឺ​ស័ក ដោយសារ​គាត់​ពិបាក​ដកដង្ហើម​។​
ពាណិជ្ជកម្ម

​បុរស​នេះ បានធ្វើ​ដំណើរ​ទៅ​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ ឆ្លងកាត់​វៀតណាម ហើយ​បានធ្វើ​ដំណើរ​ទៅ​ហ្វីលីពីន​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​។ គាត់​បញ្ជាក់ថា មិនសូវ​ស្រួលខ្លួន​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ (​យោង​ព័ត៌មាន Nagoya TV និង TBS TV ជា​ភាសា​ជប៉ុន​)​។ គាត់​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ហើយ​នៅ​ថ្ងៃទី​៣ ខែមីនា បាន​ទៅ​ពេទ្យ (​នៅ​ស្រុក​ខ្មែរ​មិន​បញ្ជាក់​ឈ្មោះ​) (​ព័ត៌មាន​ពី​មន្ត្រី​ការបរទេស​ជប៉ុន​)​។ ពាក់ព័ន្ធ​នឹង​ការ​ទៅ​ពេទ្យ​នេះ Nagoya TV បាន​បញ្ជាក់ថា គាត់​មាន​អា​ការៈពិបាក​ដកដង្ហើម​។​
​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​ធ្វើឡើង ក្រោយពី​សារព័ត៌មាន​វៀតណាម​មួយ​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​ថា ជនជាតិ​ជប៉ុន​ម្នាក់​បានធ្វើ​ដំណើរ​តាម​ក្រុមហ៊ុន​អាកាសចរ​វៀតណាម ចេញពី​ព្រលានយន្តហោះ​សៀមរាប ត្រូវបាន​ពិនិត្យឃើញថា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ (COVID-19) ពេលទៅដល់​ព្រលានយន្តហោះ Nagoya របស់​ប្រទេស​ជប៉ុន​។​
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សុវណ្ណ បាន​លើកឡើងថា ទោះបីជា​ការឆ្លង​របស់​បុរស​ជនជាតិ​ជប៉ុន​រូបនោះ​មិនមែន​កើតចេញពី​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​គាត់​មាន​អាចមាន​ការប៉ះពាល់​ជាមួយ​អ្នកដទៃ​ក្នុងកំឡុងពេល​ស្នាក់នៅ​កម្ពុជា​ពីថ្ងៃ​ទី​២៨ ខែកុម្ភៈ ដល់​ថ្ងៃទី​៣ ខែមីនា​។​
​លោក លី សុវណ្ណ បាន​បន្តថា​៖ «​ដូច្នេះ យើង​នឹង​តាម​រុករក​អ្នក​ដែល​ប៉ះពាល់​ទាំងអស់ ដែល​គាត់​បាន​ប្រាស្រ័យ​ជាមួយ បាទ​! ប៉ុន្តែ រហូតដល់​ពេលនេះ យើង​អត់​ទាន់​រកឃើញ​អ្នក​ដែលមាន​វិជ្ជមាន ដែល​ប៉ះពាល់​គាត់​នៅឡើយ​ទេ ប៉ុន្តែ យើង​ត្រូវ​តាមដាន​១៤​ថ្ងៃ​បន្តទៀត​បាទ​»​។

គួរបញ្ជាក់ដែរថា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីកូវីដ១៩ នៅរសៀលថ្ងៃទី០៥ ខែមីនានេះ លោកស្រី ឱ វណ្ណឌីន បានអះអាង ថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានប្រកាសជាថ្មីម្ដងទៀតថា រហូតមកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ គ្មានវត្តមានវីរុសកូរ៉ូណាថ្មី ឬ Covid-19 កើតឡើងចំពោះប្រជាពលរដ្ឋណាម្នាក់ នៅក្នុងប្រទេសកម្ពុជានោះទេ៕
[wai id="6"]