ពលរដ្ឋ​ទីក្រុង​ហុងកុង​៖ ម៉ាស់​ប្រភេទ N-95 លក់​ក្នុងតម្លៃ​250$ ក្នុង​១​ប្រអប់

ព្រឹត្តិការណ៍ថ្មីៗ
0
873
[wai id="5"]

[wai id="7"]
​ខណៈ​ពិភពលោក​កំពុង​រង​ការឆ្លង​រាលដាល​ដោយ​វីរុស និង​កង្វះ​ការផ្គត់ផ្គង់​ក៏ដូចជា​មានការ​ឡើងថ្លៃ​លើ​ការ​ឧបករណ៍​ការពារ ដូចជា​ម៉ាស និង​ទឹក​លាងដៃ​កាន់តែខ្លាំង បានធ្វើ​ឲ្យ​​ពលរដ្ឋ​ទីក្រុង​ហុងកុង​ចាប់ផ្ដើម​ផលិត​ម៉ាស់​ពាក់​ខ្លួនឯង ដោយ​នាំគ្នា​ដេរ​ផលិត​ម៉ាស់ ដោយសារ​ពួកគេ​អន្ទះសា​ចង់​ការពារ​ខ្លួន​ពី​ការឆ្លង​វីរុស​ថ្មី កូ​រ៉ូ​ណា​។

​ការតម្រង់​ជួរ​ដ៏​វែង ពេលខ្លះ​ដល់​រាប់ពាន់នាក់ ឈរ​រង់ចាំ​ទិញ​ម៉ាស់​នៅតាម​ឱសថស្ថាន​ពេល​បើកទ្វារ​ផ្គត់ផ្គង់​ម៉ាស់ ខណៈ​ពលរដ្ឋ​មានការ​ខឹងសម្បា​នឹង​រដ្ឋាភិបាល​ដែល​គ្មាន​វិធានការ​ស្ដុក​ម៉ាស់​ប្រើប្រាស់​គ្រប់គ្រាន់​។
​ជុំវិញ​បញ្ហា​នេះ​មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ​ហុងកុង Shenzhen បានធ្វើការ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​ដើម្បី​បង្កើត វិធីសាស្ត្រ​ធ្វើ​ម៉ាស់​ដោយ​ខ្លួនឯង ព្រោះតែ​តម្រូវការ​ម៉ាស់​របស់​មនុស្ស​រាប់ពាន់​នាក់​កំពុងតែ​ជួប​ការខ្វះខាត​។ ពលរដ្ឋ​ជាច្រើន​បាន​តម្រង់​ជួរ​គ្នា​នៅក្រៅ​ឱសថស្ថាន​នានា​ដើម្បី​រង់ចាំ​ទិញ​ម៉ាស់​ប្រើប្រាស់​ជាមួយនឹង​តម្លៃ​កើនឡើង​ទ្វេរ នៅតែមាន​អ្នកខ្លះ​មិនអាច​រក​ទិញ​ម៉ាស់​បាន​។​
ពាណិជ្ជកម្ម

​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​និង​ជា​ប្រធាន​គណៈកម្មការ​វ័យ​ចំណាស់​លោក​វេជ្ជបណ្ឌិត Lam Ching-Choi មានប្រសាសន៍ថា ការណែនាំ​ពី​វិធី​ធ្វើ​ម៉ាស់​អាចជួយ​កាត់បន្ថយ​ក្ដីបារម្ភ​និង​ការភ័យព្រួយ​របស់​សាធារណជន​ពី​បញ្ហា​កង្វះ​ម៉ាស់​។ លោក​ថា ម៉ាស់​ធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ អាច​ប្រើ​ជា​វិធានការ​បណ្តោះអាសន្ន​សម្រាប់​អ្នក​គ្មាន​របាំង​ការពា​ភ្នែក​និង​ម៉ា​ស់មុខ​។​
​គួរ​ឲ្យ​ដឹង​ដែរ​ថា ម៉ាស់​ប្រភេទ N-95 លក់​ក្នុងតម្លៃ​250$ ក្នុង​១​ប្រអប់ ។ រីឯ​ម៉ាស់​ធម្មតា​ពណ៌​បៃតង និង​ខៀវ ដែលជា​ធម្មតា​លក់​ក្នុងតម្លៃ 20$ ក្នុង​១​ប្រអប់ ៕
[wai id="6"]