អរ​លោត​កញ្ឆោង​ចុះ​…​អ្នក​ជម្ងឺ​ក្រលៀន​មានសង្ឃឹម​ហើយ​

សុខភាព
0
1136
[wai id="5"]

[wai id="7"]
​ការឈឺ​ក្រលៀន គឺ​កា​ឈឺ​នៅត្រង់​កន្លែង​ជួបគ្នា​នៃ​តំបន់​ផ្នែក​ខាងក្នុង​,​ខាងលើ​នៃ​ភ្លៅ និង​ផ្នែក​ខាងក្រោម​នៃ​ពោះ​។​
-​ ​មូលហេតុ​
​មូលហេតុ​ជាទូទៅ​បំផុត​នៃ​ការឈឺ​ក្រលៀន គឺ​ការ​យារ​សាច់ដុំ​,​តង់​ដុង ឬ​សរសៃ​ត​ឆ្អឹង ជាពិសេស​ចំពោះ​អ្នក​អត្ត​ព​លិ​ក​ដែល​លេង​កីឡា​ដូចជា លេង​បាល់ទាត់ ឬ​បាល់​គប់​ជាដើម​។ ការឈឺ​ក្រលៀន​អាច​កើតមាន​ភ្លាមៗ​បន្ទាប់ពី​គ្រោះថ្នាក់​អ្វីមួយ​ឬ​ការឈឺ​នោះ​អាចមាន​ជាច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ​។ ការឈឺ​ក្រលៀន​អាច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ដោយ​បន្ត​ការប្រើប្រាស់​ចលនា​ដែល​ប៉ះពាល់​ទៅនឹង​ក្រលៀន​នោះ​។​ករណី​ដែល​មិនសូវ​ជា​ជួប​ញឹកញាប់​, ការបាក់​ឆ្អឹង​,​ជំងឺ​ក្លន​,​ឬ​គ្រួស​ក្នុង​តម្រងនោម​អាច​បណ្តាលអោយ​ឈឺ​ក្រលៀន​ផងដែរ​។ យ៉ាងណាមិញ​,​ការឈឺ​ពងស្វាស និង​ការឈឺ​ក្រលៀន​គឺមាន​ភាព​ខុសប្លែកគ្នា​។ បញ្ហា​នៃ​ពងស្វាស​ជួនកាល​អាច​បណ្តាលអោយ​ឈឺ​ដែល​ការឈឺ​នោះ​រាតត្បាត​ដល់​តំបន់​នៃ​ក្រលៀន​។​សាកល្បង​ការព្យាបាល តាម​រូបមន្ត​បែប​ធម្មជាតិ​នេះ​លោកអ្នក​និង​ទទួលបាន​ស្ថានភាព​ប្រសើរឡើង​៖​ធាតុ​ផ្សំ​៖-​ស្លឹក​ញ​ចាស់​-​ផ្លៃ​ព្នៅ​ចិត​ជា​បន្ទះ​ស្តើងៗ​ហាង​អោយ​ស្ងួត​ក្រៀម​។​
ពាណិជ្ជកម្ម

-​របៀប​ធ្វើ​៖ ថ្នាំ​នេះ​ងាយ​ទេ​ដោយ​គ្រាន់តែ​យក​ស្លឹក​ញ​ចាស់ ៧ ៨​ស្លឹក​នឹង​ផ្លែ​ព្នៅ​ដែល​ចិត​ជា​បន្ទះ​ស្ដើងៗ​ហាល​ស្ងួត​ក្រៀម​ប្រមាណ​ពី ៨ ១០​ចំណិត​យកមក​ស្ងោរ​រួមគ្នា​ឲ​ចេញ​ពណ៍​ដូចជា​ទឹកតែ​រួច​ពិសារ​ជាប្រចាំ​អាចជា​សះស្បើយ​បាន អាច​នឹងត្រូវ​ប្រើពេល​វេលា​យូរ​បន្តិច​ក្នុង​ការហូប​ថ្នាំ​ចាប់ពី​៣​ខែ​ឡើងទៅ​៕


[wai id="6"]