ឈឺធ្មេញ​កុំអាល​ឆ្លេឆ្លា​ខ្ទប់មាត់​មុខជូរ​ហួញ​អំបិល​និង​ស្លឹក​ស្តៅ​ជួយ​អ្នក​បាន​

សុខភាព
0
1066
[wai id="5"]

[wai id="7"]
​កុំថាឡើយ​ឈឺធ្មេញ ដង្កូវ​ស៊ី ទោះ​ធ្មេញ​ពុក​ក៏​បាត់​ដែរ ដោយ​ប្រើ​ឱសថ ២​មុខ​នេះ​! ថែមទាំង​ធ្វើឱ្យ​ធ្មេញ​ស​ស្អាត​ទៀតផង​។ ស្លឹកម្លូ​អាចជួយ​អ្នក​បាន​អាការ​:​ឈឺធ្មេញ ដង្កូវ​ស៊ី​ធ្មេញ និង​ពុក​ធ្មេញ ភាគច្រើន​គេ​សង្កេតឃើញ​កើតមាន​ចំពោះ​កុមារ​តូចៗ ក្មេង​វ័យ​ជំទង់ និង​មនុ​ស្សវ័យ​ចំណាស់​។​ហេតុផល​ដល់​ធំ​នៃ​ការកើត​ជំងឺ​នេះ គឺ​ប​ណ្តោ​ល​មកពី​កង្វះ​អនាម័យ ការវាយប្រហារ​ពី​ពពួក​បាក់តេរី និង​ខ្វះ​សារធាតុ​រ៉ែ​នៅក្នុង​របប​អាហារ​ជាដើម​។​ប៉ុន្តែ​កុំ​បារម្ភ​អី អ្នក​អាច​ប្រើប្រាស់​ឱសថ​បុរាណ​ពីរ​ប្រភេទ បើទោះបីជា​បញ្ហា​ឈឺធ្មេញ ឬ​ធ្មេញ​ពុក​ក៏​អាច​ព្យាបាល​បានដែរ​។​
ពាណិជ្ជកម្ម

+​អំបិល​
​អំបិល​ត្រូវបាន​គេ​ប្រើ​ក្នុងការ​ប្រឆាំងនឹង​ពពួក​បាក់តេរី សម្លាប់​មេរោគ កាត់បន្ថយ​ការ​រលាក បន្ធូរបន្ថយ​កា​ររ​ឈឺចាប់​។​
​របៀប​ប្រើ​៖

–​យក​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​ដាក់​នៅក្នុង​ទឹក​ក្តៅ​ឧ​ណ្ឌៗ​ចំនួន​១​កែវ​
–​ខ្ពុរមាត់​ចំនួន ៥០ ទៅ ៦០​វិនាទី ដោយ​ផ្តោត​សំខាន់​ទៅលើ​តំបន់​ដែល​រង​នូវ​ផលប៉ះពាល់​
–​អនុវត្ត​មួយថ្ងៃ​ឲ្យ​បាន​៣​ដង រហូត​ទាល់តែ​ធ្មេញ​លែង​ឈឺ​។​

+​ស្លឹក​ស្តៅ​
​ស្លឹក​ស្តៅ​មិន​ត្រឹមតែ​អាចជួយ​រក្សា​ធ្មេញ​ឲ្យ​ស្អាត​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​អញ្ចាញ នឹង​ធ្មេញ​មាន​សុខ​ភាពល្អ​ថែមទៀត​។​
​របៀប​ប្រើ​៖
​ចំពោះ​ការប្រើប្រាស់​គ្មានអ្វី​ពិបាក​នោះទេ គ្រាន់តែ​អ្នក​ទំពារ​ត្រួយ​ស្តៅ​មួយថ្ងៃ​ឲ្យ​បាន​២ ទៅ​៣​ដង បាក់តេរី​ដែល​នៅជាប់​តាម​ជើងធ្មេញ​នឹងត្រូវ​កម្ចាត់​គ្មាន​សល់ ហើយ​ធ្មេញ​ក៏​លែងមាន​បញ្ហា​ដង្កូវ​ស៊ី ឬ​ពុក​ទៀត​ដែរ​។​

​ទោះជា​យ៉ាងណាក៏ដោយ ទន្ទឹមនឹង​ការប្រើប្រាស់​វិធី​ខាងលើនេះ អ្នក​ក៏​គួរតែ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ទៀងទាត់​ផងដែរ ដើម្បី​ជួ​ួ​យ​ឲ្យ​មាត់​ធ្មេញ​កាន់​តែមាន​សុខភាព​ល្អ នឹង​មានតែ​ស្នាមញញឹម​ស្រស់ស្អាត​៕

[wai id="6"]