​មេធាវី​តម្រា​ច្បាប់ បាន​ចែកជូន​សៀវភៅ​ច្បាប់ និង​គ្រោង​ផ្តល់ជូន​នូវ​ឯកសារ​ច្បាប់ ដោយ​ឥតគិតថ្លៃ ទៅកាន់​ប្រជាពលរដ្ឋ ក្នុង​ម្នាក់ មិនតិចជាង ៥០០០​ក្បាល ទៅ ១០០០០​ក្បាល​

ព្រឹត្តិការណ៍ថ្មីៗ
0
981

[wai id="7"]
​ដើម្បី​ជា​កិច្ច​អបអរ​ពិធី​គម្រប់​ខួប ០១​ឆ្នាំ នៃ​ការបង្កើត​ការិយាល័យ​មេធាវី​តម្រា​ច្បាប់ នៅ​ថ្ងៃទី​០៦ ខែ មីនា ឆ្នាំ​២០២០ នេះ ការិយាល័យ​មេធាវី​តម្រា​ច្បាប់ បានរៀបចំ​ឡើង​នូវ​កម្មវិធី​សប្បុរសធម៌​មួយ ដោយមាន​ការចែកជូន​សៀវភៅ “​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” ចំនួន ១០០០ ក្បាល ដោយ​ឥតគិតថ្លៃ ដល់​និស្សិត​ច្បាប់ ដែល​កំពុង​សិក្សា​ឆ្នាំ​ទី​១ និង ឆ្នាំ​ទី​២ នៅ​គ្រប់​បណ្តា​សាកលវិទ្យាល័យ​នានា ។

កម្មវិធី​សប្បុរសធម៌​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ជម្រុញ​ផ្នែក​អំ​ណាន​សៀវភៅ​ទៅកាន់​និស្សិត​ច្បាប់​ទាំងអស់ ឱ្យ​ស្រឡាញ់​ការអាន និង​ព្យាយាម​ស្វែងយល់​អំពី​នីតិ​ព្រហ្មទណ្ឌ​នៅ​កម្ពុជា និង​បណ្តុះ​នូវ​គំនិត​នៃ​ការចែករំលែក​ទៅកាន់​មជ្ឈដ្ឋាន​ផ្សេងទៀត ។ ដោយ​អនុលោម​តាម​គោលការណ៍​នីតិរដ្ឋ កម្មវិធី​សប្បុរសធម៌​នេះ ក៏​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជួយ​ជម្រុញ​ការផ្សព្វផ្សាយ​ច្បាប់ និង ការអនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ។​

​​ដើម្បី​ធ្វើ​ឲ្យ​គោលបំណង​ខាងលើនេះ អាច​សម្រេចបាន​ដោយ​ជោគជ័យ និង ប្រសិទ្ធិភាព​បន្ថែមទៀត​នោះ ការិយាល័យ​មេធាវី​តម្រា​ច្បាប់ គ្រោង​នឹង​ផ្តល់ជូន​នូវ​សៀវភៅ​ច្បាប់ និង​ឯកសារ​ច្បាប់ ដោយ​ឥតគិតថ្លៃ ទៅកាន់​ប្រជាពលរដ្ឋ ក្នុង​ម្នាក់ ចំនួន មិនតិចជាង ៥០០០​ក្បាល ទៅ ១០០០០​ក្បាល នោះទេ នៅ​អំឡុង​ខែឧសភា ឬ​ខែមិថុនា ឆ្នាំ​២០២០ ខាងមុខនេះ​។

ជាការ​ពិត ការផ្តល់ជូន​នេះ នឹង​ធ្វើឡើង​តាមរយៈ​ការបង្កើតឡើង​នូវ​កម្មវិធី​នៅក្នុង​ទូរស័ព្ទដៃ អាយ​ផេ​ត កុំព្យូទ័រ ឬ​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេងទៀត ឈ្មោះថា កម្មវិធី​តម្រា​ច្បាប់​។ កម្មវិធី​តម្រា​ច្បាប់ គឺជា​ប័ណ្ណ​ល័យ​ច្បាប់ Digital ដែល​លោកអ្នក អាច​យក​បណ្ណាល័យ​ច្បាប់​ដ៏​ធំ​មួយ​ចល័ត​តាម​ខ្លួន​បាន​គ្រប់ពេលវេលា និង គ្រប់​ទីកន្លែង តាម​តម្រូវការ​។ កម្មវិធី​តម្រា​ច្បាប់ នឹងធ្វើ​ឲ្យ​លោកអ្នក​ក្លាយជា​ម្ចាស់​ប័ណ្ណ​ល័យ​ច្បាប់​មួយ​ដ៏​ធំ​នៅ​កម្ពុជា​៕



​ ​

[wai id="6"]