អ្នកផ្ទុកកូវីដ-១៩នៅកម្ពុជា បន្ដកើនឡើងដល់៩១នាក់

ព្រឹត្តិការណ៍ថ្មីៗ
0
386

រហូតមដល់យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កម្ពុជាបន្ដរកឃើញអ្នកឆ្លងវីរុសរលាកផ្លូវដង្ហើម​ប្រភេទថ្មី ឬវីរុស​កូរ៉ូណា (កូវីដ-១៩)ចំនួន៤ករណីផ្សេងទៀត ធ្វើឲ្យអ្នកផ្ទុកវីរុសកូវីដ-១៩ នៅកម្ពុជា បន្ដកើនឡើងចំនួន​៩១​នាក់។

បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា  បើគិតត្រឹមយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កម្ពុជាបានបន្ដរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួនសរុប៩១នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មាន​ស្រ្ដីចំនួន២៤នាក់ និងបុរស៦៧នាក់ ហើយមានអ្នកជំងឺ​ចំនួន៦នាក់ ​ត្រូវបានព្យាបាលជាសះស្បើយ រួមមាន ជនជាតិចិនម្នាក់ អង់គ្លេសម្នាក់ និងខ្មែរ​ចំនួន៤នាក់។

ក្នុងចំណោមអ្នកជំងឺទាំង៩១នាក់នោះ រួមមាន៖ ១-នៅរាជធានីភ្នំពេញ ចំនួន១២នាក់ (ខ្មែរ៧នាក់ ប៊ែលហ្ស៊ិកម្នាក់ កាណាដាម្នាក់ បារាំង ៣នាក់), ២-ខេត្តព្រះសីហនុ: ចំនួន៣៤នាក់ (ខ្មែរ២នាក់ ចិន១ បារាំង៣១), ៣-សៀមរាប:២នាក់ (ខ្មែរ២នាក់), ៤-កំពង់ចាម: ១៥នាក់ (ខ្មែរ១ អង់គ្លេស ៥ ម៉ាឡេស៊ី៧ អាមេរិក២, ៥-បាត់ដំបង:ចំនួន៨នាក់ (ខ្មែរ ៨នាក់), ៦-ព្រះវិហារ:២នាក់(ខ្មែរ), ៧-បន្ទាយមានជ័យ: ២នាក់  (ខ្មែរ), ៨-កំពង់ឆ្នាំង: ៣នាក់ (ខ្មែរ), ៩-កំពត:២នាក់ (ម៉ាឡេស៊ី), ១០-ត្បូងឃ្មុំ:៤នាក់ (ខ្មែរ), ១១-កែប:       ៤នាក់ (ខ្មែរ ម្នាក់ ម៉ាឡេស៊ី៣នាក់), ១២-កោះកុង: ម្នាក់ (ខ្មែរ), ១៣-កណ្ដាល:ម្នាក់(ខ្មែរ)។

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា៖