សុគន្ធ ថេ​រ៉ា​យុ​៖ …​ប៉ា បាន​ចាក​ចេញពី​ពួក​ខ្ញុំ​លឿន​ខ្លាំងណាស់​..​លោកប៉ា​ហត់​ហើយ​សម្រាន្ត​ចុះ​

សិល្បៈកម្សាន្ត
0
2834
[wai id="6"]

[wai id="7"]
​តារាចម្រៀង​វ័យក្មេង​ប្រចាំ​ផលិតកម្ម​ថោ​ន សុគន្ធ ថេ​រ៉ា​យុ កំពុង​ជួប​ទុក្ខ​ធំ​ដោយសារ​ឪពុក​បង្កើត​របស់លោក បានទទួល មរណភាព កាលពី​ថ្ងៃទី ៣០ ម្សិលមិញ​នេះ ដែល​ធ្វើឱ្យ​លោក រួមទាំង​ក្រុមគ្រួសារ មានការ​សោកស្តាយ​ជាខ្លាំង ។​
​បើ​យោងតាម​ការ​បង្ហោះ​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ស្តា​ក្រាម ឪពុក​របស់លោក​ទទួល​មរណភាព​ដោយ​រោគ​គា​ពាធ​ពេលនេះ​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅ​គេហដ្ឋាន​នា​សង្កាត់​ភ្នំពេញ​ថ្មី​។
ពាណិជ្ជកម្ម

តារាចម្រៀង សុគន្ធ​ថេ​រ៉ា​យុ ពិត​ជាមាន​អារម្មណ៍​ក្ដុកក្ដួល​តាម​តារាចម្រៀង​រូបនេះ​ក្រោយពី​លោក​បាន រៀបរាប់​នៅលើ​ហ្វេ​ស​ប៊ុ​កថា​៖”​វា​ពិតជា​លឿន​ណាស់​សម្រាប់​ខ្ញុំ និង​ក្រុមគ្រួសារ ប៉ា បាន​ចាក​ចេញពី​ពួក​ខ្ញុំ​លឿន​ខ្លាំងណាស់ សឹងតែ​មិន​ចង់​ជឿ សូម​ឲ្យ​ប៉ា​ទៅកាន់​សុគតិភព​។ ចំពោះ​ប្អូនៗ​ប៉ា​កុំ​បារម្ភ​ខ្ញុំ​នឹង​មើលថែ​ប្អូនៗ​ឲ្យ​បានល្អ លោកប៉ា​ហត់​ហើយ​សម្រាន្ត​ចុះ​”​។ មាន​សារ​ចែករំលែក​ទុក្ខ​ជាច្រើន​ពី​អ្នក​រួម​អាជីព​ក្រោយពី​គេ​ទទួលបាន​ដំណឹង​មួយ​នេះ​៕
[wai id="5"]