អគ្គមេបញ្ជាការ​កងទ័ព ឯកឧត្តម វង្ស ពិ​សេន ៖ កងទ័ព​ទាំងអស់​ឱ្យ​ត្រៀមខ្លួន​ក្នុង​ការចេញ​អន្តរាគមន៍​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩

ព្រឹត្តិការណ៍ថ្មីៗ
0
3189

​អគ្គបញ្ជាការ​ទ័ព​បញ្ជា​ឱ្យទ័ព​ត្រៀម​ចេញ​អន្តរាគមន៍​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ អគ្គមេបញ្ជាការ កងទ័ព​បាន​បញ្ជា​ដល់​កងទ័ព​ទាំងអស់​ឱ្យ​ត្រៀមខ្លួន​ក្នុង​ការចេញ​អន្តរាគមន៍​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​។ ក្នុង​បទបញ្ជា​ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២​០២០ ។​

​អគ្គមេបញ្ជាការ​កងទ័ព ឯកឧត្តម វង្ស ពិ​សេន បាន​បញ្ជា​ឱ្យទ័ព​ទាំងអស់​រក្សា​កម្លាំង​ខ្លួន​ក្នុង​បន្ទាយ មិនត្រូវ​ប្រមូលផ្ដុំ​ជប់លៀង និង​ត្រូវ​ត្រៀមកម្លាំង​ដើម្បី​អន្តរាគមន៍​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ក្នុង​បទបញ្ជា​នោះបាន​លើកឡើង​៖ «​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ​ប្រភេទ និង​ទ័ព​ជំនាញ នាយក​ស្ថាប័ន និង​សាលា​ចំណុះ​អគ្គបញ្ជាការដ្ឋាន ត្រូវ​ចាត់តាំង​អនុវត្ត​បទបញ្ជា​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ពេល​ចុះហត្ថលេខា​នេះ​តទៅ រហូតដល់​មាន​បទបញ្ជា​ថ្មី និង​រាយការណ៍​ជាប្រចាំ​មក​ទីចាត់ការ​កល​យុទ្ធ​អគ្គបញ្ជាការដ្ឋាន​»​។​

​​