សម្តេច​តេ​ជោ​៖ លទ្ធភាព​នៃ​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​គឺ​វា​មាន​តិច​ណាស់​

ព្រឹត្តិការណ៍ថ្មីៗ
0
1132
[wai id="6"]

[wai id="7"]
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សភាពការណ៍​កូ​វីដ​១៩ នៅ​កម្ពុជា លទ្ធភាព​នៃ ការដាក់ ប្រទេស​ក្នុង​គ្រាអាសន្ន​គឺ​វា​មាន​តិច​ណាស់​គឺមាន​ស្ទើរតែ​១​ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​យើង​ត្រូវតែមាន​ឧបករណ៍​ច្បាប់​នៅក្នុង​ដៃ​ព្រោះ​ការអំពាវនាវ​ដែរ មិនអាច​ធ្វើទៅ​រួច​ដែល​នៅ សេស សល់​គឺ​ការប្រើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដើម្បី​យើង​គ្រប់គ្រង​សភាពការណ៍​ក្នុង រយៈ​ពេលណា មួយ ។​នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​៧ មេសា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា “​កម្ពុជា​ពេលនេះ គឺ​កំពុង​បញ្ចេញ​កម្លាំង ខិតខំ​ធ្វើ​ការងារ​ដើម្បី​ជា ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​យើង​។ កុំ​ទុកអោយ​ប្រជាពលរដ្ឋ ណា​ម្នាក់​ស្លាប់ ដោយ​យើង​មិនបាន​ដឹង ហើយ​មិនបាន​ដោះស្រាយ ។ មិនមែន​គ្រាន់តែ​បញ្ហា​កូ​វី​ឌ​-១៩​ទេ ក៏ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យមើល ប្រជាពលរដ្ឋ​យើង​ដែល​ខ្វះខាត​ស្បៀង គឺ​ត្រូវ​ផ្តល់​ស្បៀងអាហារ អោយ​ពួកគាត់​បានជា​បន្ទាន់​ឆាប់​បំផុត​។ កុំអោយ​ពួកគាត់​ខ្វះ ស្បៀងអាហារ​អោយសោះ ក្នុងពេលដែល​សភាពការណ៍ មានការ​ប្រែប្រួល​ពី​ក្រៅប្រទេស និង​ពី​ក្នុងប្រទេស គឺ​ត្រូវ​គ្រប់គ្រង​អ្វីៗ ដែលមាន​ក្នុងប្រទេស​របស់​យើង ហើយ​ត្រូវ​ចាត់ចែង​នូវ​ធនធាន​ទាំងអស់ ដែលមាន​ក្នុងប្រទេស​របស់​យើង សម្រាប់​ជួយ​នឹង​បម្រើ​ប្រជាពលរដ្ឋ របស់​យើង​អោយបាន​ទាន់ពេល​។​
ពាណិជ្ជកម្ម

​គួរបញ្ជាក់​ដែរ​ថាបើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​បន្ត​ប្រកាស​នូវ ដំណឹង​ល្អ​ជូន​ប្រជាពលរដ្ឋ​ថា អ្នកជំងឺ​កូ​វីដ​១៩ រហូតដល់​៥​នាក់​ថ្មី​ទៀត បានជា​សះស្បើយ ធ្វើ​ឲ្យ​ចំនួន​អ្នកជា សះស្បើយ​កើនឡើង​រហូតដល់​៥៨​នាក់ ហើយ​រកឃើញ​ករណី​ឆ្លង​តែ​ម្នាក់​ប៉ុណ្ណោះ​ចំណែក​អ្នក​កំពុង​សម្រាក ព្យាបាល​ជំងឺ​កូ​វីដ​ធ្លាក់​ចុះមក​ត្រឹម​ចំនួន​៥៧​នាក់ នៃ​អ្នក​ឆ្លង​សរុប​១១៥​នាក់​៕
[wai id="5"]