ព្រោះតែ​ហេតុផល​ចឹ​ង​សោះ បុរស​ម្នាក់​ព្រហើន​ហ៊ាន ជេរប្រមាថ​អង្គ ព្រះមហាក្សត្រ តាម Facebook និង Tiktok

ព្រឹត្តិការណ៍ថ្មីៗ
0
6732
[wai id="6"]

[wai id="7"]
​ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព និង​រូបភាព​បង្ហោះ​តាម​បណ្ដាញ​សង្គម គំរាម​សម្លាប់​ថ្នាក់ដឹកនាំ ញុះញង់​ឲ្យ​មានការ​រើសអើង ជេរប្រមាថ​អង្គ ព្រះមហាក្សត្រ និង​ជេរប្រមាថ​ស្ថាប័ន​ផ្សេង បង្ហោះ​តាម​បណ្ដាញ​សង្គម Facebook និង Tiktok ពេលនេះ ត្រូវបាន​កម្លាំង​ស្នងការដ្ឋាន នគរបាល​ខេត្ត សៀមរាប ក្រោម​ការសម្របសម្រួល​ពី​តំណាង អយ្យការ បាន​ចាប់ខ្លួន​ហើយ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ផែន​ការងារ​សន្ដិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២០​នេះ​ថា ជនសង្ស័យ​ឈ្មោះ​អាត់ អេង ឬ សេន អាត អាយុ​៣៦​ឆ្នាំ មុខរបរ​ជាងភ្លើង និង​ម៉ាស៊ីន ត្រជាក់ មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។
ពាណិជ្ជកម្ម

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បន្តថា​ជនសង្ស័យ​បានធ្វើ​សកម្មភាព និង​រូបភាព​បង្ហោះ​តាម​បណ្ដាញ​សង្គម គំរាម​សម្លាប់​ថ្នាក់ដឹកនាំ ញុះញង់​ឲ្យ​មានការ​រើសអើង ជេរប្រមាថ​អង្គ ព្រះមហាក្សត្រ និង​ជេរប្រមាថ​ស្ថាប័ន ផ្សេង និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ក្នុងប្រទេស កម្ពុជា រាល់​សកម្មភាព​នេះ​ជនសង្ស័យ​បាន​បង្កើត​បង្ហោះ​តាម​បណ្ដាញ​សង្គម Facebook និង Tiktok ក្លែង ដោយ​ប្រើប្រាស់​មធ្យោបាយ​ទូរ​សព្ទ​ដៃ​ម៉ាក Vivo (Y5)​ពណ៌​ខៀវ ដែលមាន​គណនី ឈ្មោះ​ដូចខាងក្រោម​៖
*​ទី​១៖ ត្រាំ​ង​សិលា អង្គរធំ​ភូមិ​ប្រាសាទ​
*​ទី​២៖ សិលា សៀមរាប ឬ សិលា ប្រាសាទ​
*​ទី​៣៖ គណនី Tiktok ឈ្មោះ សិលា​សៀមរាប​
​ក្រោយ​សាកសួរ​សាមីខ្លួន​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន បង្ហោះ​ដោយ​ប្រើប្រាស់​គណនី​ដូចខាងលើ​ពិតប្រាកដ​មែន ដោយ​ប្រើ​ឈ្មោះ និង​រូបថត​អតីត​ប្រពន្ធ​របស់ខ្លួន ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាប់​អតីត​ប្រព​ន្ឋ​ខ្លួន​ដាក់គុក​ព្រោះ​ដោយហេតុ​ខឹង​អតីត​ប្រពន្ធ​មិន​រស់នៅ​ជាមួយ​ខ្លួន​៕
[wai id="5"]