សម្តេច​ក្រឡាហោម ស ខេង ៖ សមត្ថកិច្ច​នឹងមិន​ឃាត់​សួររក​ឯកសារ​ទេ បើអ្នកបើកបរ​គោរព​ច្បាប់​ត្រឹមត្រូវ

ព្រឹត្តិការណ៍ថ្មីៗ
0
1325
[wai id="6"]


​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ ជាតិ សុវត្ថិភាព​ចរាចរណ៍ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ បានបញ្ជាក់​ឲ្យ​ដឹងថា ការ​រឹតបន្តឹង​ច្បាប់ ចរាចរណ៍​នេះ សមត្ថកិច្ច​នឹងមិន​ឃាត់​ដំណើរ​បងប្អូន​ជនរួមជាតិ ដែល​ធ្វើដំណើរ​ប្រកបដោយ​ការគោរព ច្បាប់​ចរាចរណ៍ ដើម្បី​សួរនាំ​រក​ឯកសារ​នោះទេ​។

អ្នកធ្វើដំណើរ​ត្រឹមត្រូវ គឺអាច​ធ្វើដំណើរ​បាន​ដោយ​រលូន លើកលែងតែ​បានធ្វើ​ដំណើរ​ដោយ​បំពាន​ច្បាប់ ត្រង់ចំណុច​ណាមួយ ដូចជា​មិន​ពាក់មួក​សុវត្ថិភាព ឬ​បំពាន​ភ្លើង​សញ្ញា​ទើប​សមត្ថកិច្ច​ឃាត់​មិនឱ្យ​ធ្វើដំណើរ ហើយ​ចាប់ផ្ដើម​សួរនាំ​រក​ឯកសារ​។ ការ​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​សេចក្ដីព្រាង សេចក្ដីណែនាំ ស្ដីពី តួនាទី​ភារកិច្ច និង​របៀបរបប​ការងារ​របស់​រដ្ឋលេខា​ធិ​ការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក ។​
​ជាមួយគ្នានេះ ចំពោះ​ការដំឡើង​កម្រិត​ផាកពិន័យ សម្ដេច​បានផ្ដល់​ការពន្យល់​ជូន​ទៅវិញ​បងប្អូន ប្រជាពលរដ្ឋ​ថា មិនមែន​មានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬ​អង្គភាព​នគរបាល​ចរាច​រណ៍​ដែល ដឹកនាំ និង​អ្នកអនុវត្ត​ច្បាប់​ចង់បាន​ប្រាក់​ពី​ប្រពល​រដ្ឋ​នោះទេ​។ ផ្ទុយទៅវិញ​នេះ គឺជា​ការថែរក្សា​ប្រាក់ និង​ថែរក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទៅវិញ​ទេ​។​
ពាណិជ្ជកម្ម

​គួរ​ជំរាបជូន​ថា ចាប់ពី​ថ្ងៃទី ០១ ឧសភា​តទៅ អាជ្ញាធរ​នឹង​ចាប់ផ្តើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ផ្លូវគោក​នៅក្នុង ក្របខណ្ឌ​ទូទាំង ដោយមាន​ការបង្កើន​ក​ម្រិ​ត​ប្រាក់​ផាកពិន័យ​ទ្វេដង​។ ក្នុងនោះ​ស្នងការដ្ឋាន​នគរបាល​រាជ ធានី​ភ្នំពេញ បាន​ត្រៀម​កងកម្លាំង​ជាង​១​ពាន់​នាក់ ដើម្បី​ចេញ​ប្រតិបត្តិការ​នៅតាម​គោលដៅ​ចំនួន ៤៧​កន្លែង​។​
[wai id="5"]