សូមកុំ​ភ្លេច​កូ​វីដ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ បើ​ទោះ​គ្មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​ក៏ដោយ​

ព្រឹត្តិការណ៍ថ្មីៗ
0
720
[wai id="6"]


​ក្រសួងសុខាភិបាល​បានប្រកាសថា ថ្ងៃនេះ​មិនមាន​អ្នក​ឆ្លង​ថ្មី និង​អ្នកជា​សះស្បើយ​កូ​វីដ​-១៩ ឡើយ គឺ​សរុប​អ្នកជា​សះស្បើយ​មាន​ចំនួន ១២០​នាក់ ដដែល ។ នេះ​បើ​យោងតាម​ក្រសួង​សុខ​ភិ​បាល​ចេញ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ ឧសភា ឆ្នាំ​២០២០ ។​

​ទោះជា​រយៈពេល​នេះ ដែល​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​កូ​វីដ​-១៩ ប៉ុន្តែ​ស្ថានភាព​ជំងឺឆ្លង​រាតត្បាត​នេះ គឺ​ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នៅឡើយ​។ នេះ​បើតាម​លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត និង​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការអនុវត្ត​វិធាន​អនាម័យ​នានា និង​ការរក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​មានការ​ចម្លង​រាតត្បាត​ក្នុង​សហគមន៍​។
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា ទី​០៥ ខែឧសភា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ៣,៦៤៣,២៤២​ករណី​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២៥២,២៤០​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១,១៩៤,៧៣៩​នាក់​។​
​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldometer បាន​បង្ហាញថា សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​។ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ១,២១២,៨០៦​នាក់ ស្លាប់​ចំនួន ៦៩,៩២០​នាក់ និង​ជាសះស្បើយ​ចំនួន ១៨៨,០២៧​នាក់​៕



[wai id="5"]