ប្រជាពលរដ្ឋ​អាច​ហៅ​ទៅ​លេខ ១១៧ បើ​មាន​ចម្ងល់​ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

ព្រឹត្តិការណ៍ថ្មីៗ
0
3871
[wai id="6"]

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការបង្កើត​ប្រព័ន្ធ​ទូរស័ព្ទ Hotline ដើម្បី​ទទួល​ការហៅ​ចូល​ពី​ប្រជាជន​ក្នុង​ការសុំ​អន្តរាគមន៍​ផ្សេងៗ​ពី​កងកម្លាំង​នគរបាលជាតិ​នៅ​ទូទាំងប្រទេស ពិសេស​ពាក់ព័ន្ធ​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ ប្រព័ន្ធ​ទូរស័ព្ទ Hotline ដើម្បី​ឆ្លើយឆ្លង​ព័ត៌មាន​ជាមួយ​ប្រជាពលរដ្ឋ ” ហៅចូល​ដោយ​ឥតគិតថ្លៃ​គ្រប់​ប្រព័ន្ធ​គឺ​លេខ ១១៧​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចុះផ្សាយ​ថា ការបង្កើត​ប្រព័ន្ធ​ឆ្លងឆ្លើយ​ព័ត៌មាន​ទាន់​ហេតុការណ៍​នេះ គឺ​ដើម្បី​ឆ្លើយតប និង​រក​ដំណោះស្រាយ​អំពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាន់ពេលវេលា​ជូន​ពលរដ្ឋ​។
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បញ្ជាក់ថា ក្រុមមន្ត្រី​ជំនាញ​ច្បាប់​ចរាចរណ៍ នឹង​ចាំ​ឆ្លើយតប​សំណួរ និង​បកស្រាយ​រាល់​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វេ​ស​ប៊ុ​ក តាម​ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ ទូរទស្សន៍ និង តាម​បណ្តា​អង្គភាព​សារព័ត៌មាន ដែល​បាន​ផ្សាយ​ព័ត៌មាន​ផ្ទុយ​ពី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​។

​ការណ៍​ដែល​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ និង​ក្រសួង​ប្រៃសណីយ៍ បង្កើត​ប្រព័ន្ធ​ឆ្លងឆ្លើយ​ចរាចរណ៍ រវាង​មន្ត្រី​ច្បាប់​ចរាចរណ៍ និង​ពលរដ្ឋ គឺ​ក្រោយពី​មាន​ពលរដ្ឋ​មួយចំនួន បាន​បង្ហោះ​សារ​ដែល​វាយប្រហារ​លើស​ម​ត្ថ​កិច្ច​អំពី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ដែល​ផ្ទុយ​ពី​ការពិត​។
ពាណិជ្ជកម្ម

​គួរ​រម្លឹក​ដែរ​ថា គួរ​ជំរាបជូន​ថា ចាប់ពី​ថ្ងៃទី ០១ ឧសភា​តទៅ អាជ្ញាធរ​នឹង​ចាប់ផ្តើម​រឹតបន្តឹង ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​ក្របខណ្ឌ​ទូទាំង ដោយមាន​ការបង្កើន​ក​ម្រិ​ត​ប្រាក់​ផាកពិន័យ​ទ្វេ ដង​។ ក្នុងនោះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​កងកម្លាំង​ជាង​១​ពាន់​នាក់ ដើម្បី​ចេញ​ប្រតិបត្តិការ​នៅតាម​គោលដៅ​ចំនួន ៤៧​កន្លែង​។​

​បើតាម​សម្តេច ស ខេង នៅពេល​ប្រកាស​ដាក់ចេញ​វិធានការ​នេះ មាន​ទស្សនៈ​មួយចំនួន​បាន​លើក ឡើង​ថា វិធានការ​នេះ គឺជា​វិធានការ​ត្រួតពិនិត្យ​រដ្ឋ​បាល​ទៅវិញ​។ ប៉ុន្តែ សម្តេច​បានផ្ដល់​ការពន្យល់ ដូច្នេះ​ថា «​ការពិត គឺ​មិន​ដូច្នេះ​ទេ ហើយក៏​មិនមែន​មានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬ​អង្គ ភាព​នគរបាល​ចរាច​រណ៍ ដែល​ដឹកនាំ​និង​អ្នកអនុវត្ត​ច្បាប់ ចង់បាន​ប្រាក់​ពី​ប្រពល​រដ្ឋ​នោះដែរ​»​។ បើតាម​សម្តេច ស ខេង «​សមត្ថកិច្ច​នឹងមិន​ឃាត់​ដំណើរ​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ប្រកបដោយ ការគោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះទេ​»៕
[wai id="5"]