ក្រសួង​ធនធានទឹក និង​ឧតុនិយម ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃនេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
438

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ ២០២០​។
​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា តាមរយៈ​ការតាមដាន ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេតឃើញថា ជ្រលង នៃ​សម្ពាធ​ទាប​បង្កើន​ឥទ្ធិពល មកលើ​ភាគ​ពាយ័ព្យ និង​ខាងជើង​កម្ពុជា​។ នៅ​ថ្ងៃទី​១៥ ខែឧសភា របប​ខ្យល់មូសុង​និរតី​បក់​មកលើ​កម្ពុជា ជាមួយនឹង​ការចាប់ផ្តើម​មកដល់​នូវ​រដូវវស្សា​។​


[wai id="5"]