ត្រូវ​បិទ​ជាបន្ទាន់​ទីតាំង​ពេទ្យធ្មេញ គ្លីនិក និង​ឱសថស្ថាន​អត់​ច្បាប់

ព្រឹត្តិការណ៍ថ្មីៗ
0
1274


[wai id="7"]
​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​និង​ដាក់អោយ​ដំណើរការ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១២ មិថុនា ឆ្នាំ​២០២០ កន្លងមកនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​អភិបាល​គ្រប់​ខណ្ឌ ត្រូវ​ចុះ​ពិនិត្យ​ជាបន្ទាន់​នូវ​ទីតាំង​ពេទ្យធ្មេញ គ្លីនិក និង​ឱសថស្ថាន ដែល​កំពុងដំណើរការ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ បើ​អត់​ច្បាប់​ត្រូវ​បិទ​តែម្តង ។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា “​ពេទ្យធ្មេញ​តាម​ត្រកូល ឬ​ជាង​ធ្មេញ​ខ្លះ ពី​ដើម កាល​ឆ្នាំ​៨០​មក គាត់​មើល​ធ្មេញ ផ្ទេរ​ពី​ឪ​ទៅ​កូន ប៉ុន្តែ​អ្នកខ្លះ​គាត់​មានគំនិត គាត់​រៀន​ពី​ឪ​ទៅ​កូន ជីវភាព​ធូរធា គាត់ បាន​បញ្ជូន​កូន ទៅ​រៀន​ពេទ្យធ្មេញ ។ ក្រោយមកទៀត កូន​គាត់​ក៏​ឈរ​ជា​ពេទ្យធ្មេញ នឹង​ប្រក​បរប​អាជីវកម្ម បើក​ពេទ្យ​តទៅ ប៉ុន្តែ​អ្នកខ្លះ​ទៀត មិនបាន​មាន​វិជ្ជាជីវៈ នេះ មន្ទីរ​សុខាភិបាល ត្រូវ​បិទ​ឲ្យ​អស់​ចំណុច​នេះ ។ ឥឡូវនេះ កូ​វីដ​១៩ បើ​យក​ពេទ្យធ្មេញ ទៅ​មើល​ធ្មេញ​ទៀត រឹត​តែមាន​បញ្ហា ដូច្នេះ​មន្ទីរ​សុខាភិបាល​លុប បំបាត់​ឲ្យ​ខាន​តែ​បាន ។ ក្នុងនោះ ខណ្ឌ​ទាំង​១៤ ត្រូវ​មើល​បញ្ហា​នេះ មិនមែន​តែ​បញ្ហា​ពេទ្យធ្មេញ​មួយ​នោះទេ ក្លីនិក ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ត្រូវ​បិទ​” ។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា មន្ទីរ​សុខាភិបាល​ត្រូវធ្វើ​កិច្ចការងារ​នេះ​ឲ្យ​បានច្បាស់លាស់ ដើម្បី​ធានាថា ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ កុំ​ឲ្យ​មាន​បទល្មើស​កើតឡើង ហើយ​អភិបាលខណ្ឌ​ទាំង​១៤ ក៏ត្រូវ​ដឹង​ច្បាស់​ថា នៅក្នុង​ដែន​សមត្ថកិច្ច​មាន​គ្លី​និ​ច​ប៉ុន្មាន ផ្នែក​អ្វីខ្លះ មានច្បាប់ ឬ​គ្មាន​ច្បាប់ ត្រួតពិនិត្យ​បញ្ហា​នេះ​មិន បណ្តោយ​ស្រេច​តែ​ចិត្ត នោះឡើយ​។​
​ជាមួយគ្នា​នោះដែរ លោក ឃួ​ង ស្រេង បាន​កោតសរសើរ​ប្រតិបត្តិ​ករ​ដែលមាន​ក្រុមគ្រូពេទ្យ ខិតខំ​ប្រឹងប្រែង ក្នុង​យុគ្គសម័យ កូ​វីដ​១៩​នេះ ដោយ​រាជធានី​ភ្នំពេញ មាន​ទំនួល​ខុសត្រូវ ក្នុងការ​ព្យាបាល​អ្នកជំងឺ រហូត​ទទួល​ការកោតសរសើរ​ពី​តំបន់ ក៏ដូចជា​ពី​បរទេស​ផងដែរ​៕

[wai id="5"]