បងប្អូន អ្នកលក់​អន​ឡាញ ចង់បានផេក​Blue Verify ប្រយ័ត្នចូលដើម

ព្រឹត្តិការណ៍ថ្មីៗ
0
3198


[wai id="7"]
​កាលពីពេល​កន្លងទៅ​ថ្មី​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក មានការ​ផុស​លក់​ផេ​ក​(Facebook Page) និង​Blue Tick Verified ជា​ហូរហែរ ហើយ​វា​ក្លាយជា​របស់​មានតម្លៃ​មួយ ដែល​អ្នករកស៊ី​ភាគច្រើន​ចង់បាន ជាពិសេស​អ្នកលក់​អន ឡាញ ព្រោះថា​ផេ​ក​ប្រភេទ​នេះ​អាច​ធ្វើការ​ប៊ូ​ស​ពេល​កំពុង Live បាន ដើម្បី​ធ្វើ​ឲ្យ​មាន​អ្នក​ចូល​មើល​ច្រើន ។ ហើយ​បើ​និយាយ​អំពី​តម្លៃ ផេ​ក​ដែលមាន Blue Tick Verified មាន​ចាប់ពី ៣​ពាន់​ដុល្លារ​អាមេរិក​ឡើងទៅ ។

​យ៉ាងណាមិញ ថ្មី​នេះ មាន​ពលរដ្ឋ​មួយចំនួន​បាន​រងគ្រោះ​ដោយសារ​ការទិញ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ប្រភេទ​នេះ ពី​ជន​អាណា​មិ​ក​រួចមក នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចៀសវាង​ការទិញ​ដោយ​គ្មាន​ឯកសារ​ប្រភេទ​ត្រឹមត្រូវ ។
​ក្រសួង​បញ្ជាក់ថា​កន្លងទៅ​មាន​ពលរដ្ឋ​ដែលជា​ជនរងគ្រោះ​ជាច្រើន​នាក់​បាន​បាត់បង់​សិទ្ធិ​គ្រប់គ្រង​ទំព័រ​ហ្វេ​ស​បុក (Facebook Page) បន្ទាប់ពី​បាន​កាន់កាប់​បាន​មួយ​រយៈពេល​ខ្លី ដោយ​ជន​អាណា​មិ​ក​បានធ្វើការ​ផ្លាស់ប្ដូរ​ជម្រើស​ដើម្បី​ប​ង្វៀង​ពី​ការស្វែងរក​ទំព័រ​ហ្វេ​ស​បុក (Facebook Page) ពី​សំណាក់​ម្ចាស់​ដើម​។ លើសពីនេះ​ជន​អាណា​មិ​ក​ធ្វើការ​ផ្សព្វផ្សាយ​លក់​ទំព័រ​ហ្វេ​ស​បុក (Facebook Page) ទាំងនោះ​ក្នុង​តម្លៃថោក (​ខ្ទង់រយ​ដុល្លារ​អា​មេ​រិ​ក្នុង​មួយ​ផេ​ក​) និង​ត្រូវបាន​ទិញ​យកទៅលក់​បន្ត​ដោយ​អ្នករក​លុយ​អន​ឡាញ​មួយចំនួន​ក្នុងស្រុក ដែល​តម្លៃ​លក់​បន្ត​មាន​រហូតដល់​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក​។​
​ម្យ៉ាងទៀត​បន្ទាប់ពី​ជនរងគ្រោះ​កាន់កាប់​ទំព័រ​ហ្វេ​ស​បុក (Facebook Page) បាន​មួយ​រយៈពេល ទំព័រ​ហ្វេ​ស​បុក​ទាំងនោះ​អាច​នឹង​បាត់បង់​ទៅវិញ ដោយ​សេចក្តីរាយការណ៍​របស់​ម្ចាស់​ដើម​ទៅកាន់​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក​(Facebook) និង​មាន​ករណី​មួយចំនួន​ផ្សេងទៀត ផេ​ក​ទាំងនោះ​ត្រូវបាន​ជន​អាណា​មិ​ក ឬ​អ្នកលក់​បន្តធ្វើ​ការ​លួច​យកទៅ​កាន់កាប់​វិញ ហើយ​ជនរងគ្រោះ​ពុំ​អាច​ទាមទារ​សិទ្ធិ​កាន់កាប់​មកវិញ​បានឡើយ​។​

​គួរ​បញ្ជាក់ដែរថា​បើតាម នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ជៀសវាង​ការទិញ​ទំព័រ​ហ្វេ​ស​បុក (Facebook Page) ដែល​ពុំមាន​ប្រភព​ច្បាស់លាស់ និង​ត្រូវបង្កើត​ទំព័រ​ហ្វេ​ស​បុក (Facebook Page) បុគ្គល ឬ​ជំនួញ​របស់ខ្លួន ដែលមាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​ជាមួយ​ក្រុមហ៊ុន Facebook​។ ក្នុងករណី​បងប្អូន​ជា​ជនរងគ្រោះ នៃ​បទល្មើស​ដូច​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕




[wai id="5"]