ក្រុម​អ្នកផឹកស៊ី​មួយក្រុម ចូលខ្លួន​សុំទោស​ជា​សាធារណ​:​បន្ទាប់ពី​ប្រើប្រាស់​សម្តី និង​កាយវិការ​មិន​សមរម្យ​មកលើ​សមត្ថកិច្ច និង​អ្នកជិតខាង​

ព្រឹត្តិការណ៍ថ្មីៗ
0
1415
[wai id="8"]


[wai id="7"]
​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​នាំខ្លួន​ក្រុម​ជួបជុំ​ផឹកស៊ី ដែល​បង្ក​សំឡេង​រំខាន ប្រើប្រាស់​សម្តី និង​កាយវិការ​មិន​សមរម្យ​មកលើ​សមត្ថកិច្ច នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ កាលពី​យប់មិញ​នោះ ចូលខ្លួន​សុំទោស​ជា​សាធារណៈ​។​
​បើ​យោងតាម​គេហទំព័រ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣:១០​នាទី​យប់ បន្ទាប់ពី​ទទួលបាន​ទូរស័ព្ទ​ប្តឹង​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​ជួបជុំ ផឹកស៊ី ចាក់ធុងបាស់ បង្ក​សម្លេង​រំខាន នៅ​ផ្លូវ​៤៩០ កែង​ផ្លូវ​១៣៥ ភូមិ​០២ សង្កាត់​ផ្សារ​ដើមថ្កូវ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ដើមថ្កូវ​ចំនួន​២​នាក់ បាន​ចុះ​ដល់ទី​តាំង​ភ្លាមៗ ដើម្បី​ធ្វើការ​ណែនាំ​អប់រំ និង​បញ្ឈប់​សកម្មភាព​រំខាន​នេះ​។​
ពាណិជ្ជកម្ម

​ប៉ុន្តែ​ក្រុម​ជួបជុំ​ផឹកស៊ី​មាន​គ្នា​ប្រហែលជា ៣០​នាក់ ក្នុងស្ថានភាព​ស្រវឹង​ខ្លាំង ដែល​កំពុង​ផឹកស៊ី ចាក់ធុងបាស់ ឡូឡា បង្ក​សម្លេង​រំខាន​ដល់​អ្នក​ជិត​ខាន​មិនអាច​សម្រាក​បាន មិន​ត្រឹមតែ​មិន​ស្តាប់​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច ថែមទាំង​ប្រើប្រាស់​សម្តី និង​កាយវិការ​មិន​សមរម្យ​មកលើ​សមត្ថកិច្ច ហើយ​ថែមទាំង​ចាប់​ក្របួច​កអាវរ​កវា​យស​ម​ត្ថ​កិច្ច​ទៀត ផង​។​

​តែ​យ៉ាងណាមិញ ក្រុមមនុស្ស​ទាំងនេះ បាន​ចូលមក​សុំទោស​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ នៅ​ចំពោះមុខ​អភិបាលខណ្ឌ លោក ថេ​ង សុ​ថ​ល និង​អធិការនគរបាល​ខណ្ឌ​លោក យិន សាន និង​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្តិ​បែបនេះ​តទៅទៀត​។​
[wai id="5"]