អ្នកនាង​ខ្ញុង​អើយ​…… មិនគួរ​​បែបនេះ​សោះ

សិល្បៈកម្សាន្ត
0
12207
[wai id="8"]



[wai id="7"]
​តារា​កំប្លែង នាង​ខ្ញុង ដែល​ពពោះ​កូនប្រុស​ជាមួយ​តារា​កំប្លែង​លោក កៃ​ដ នោះ កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្រាលកូន ដោយ​ជោគជ័យ និង​មាន​សុខ​ភាពល្អ​ធម្មតា​។​

​តារា​កំប្លែង​ស្រី​រូបនេះ បាន​ពពោះ​កូន​ទី​២ ត្រឹមតែ​បាន ៨ ខែ​ប៉ុណ្ណោះ មិន​ដូច​ស្ត្រី​ផ្សេងទៀត​ពពោះ​៩​ខែ​១០​ថ្ងៃ​ឡើយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៍ដោយ នាង​បាន​សម្រាលកូន ដោយ​សុវត្ថិភាព ហើយ​កូន​របស់​នាង​មានមុខមាត់​ស្អាត ស្បែ​កស កាត់​ទៅរក​លោក កៃ​ដ ដែលជា​ឪពុក​។ ប៉ុន្តែ​អ្វី​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ នាង​សម្រាល​បាន​បុត្រ​បាន​១​សប្តាហ៍​ប៉ុណ្ណោះ តារា​កំប្លែង​រូបនេះ​ចេញមុខ​លក់ដូរ​ដូច​ធម្មតា​ឡើងវិញ ។​ជាមួយគ្នា​នោះ​ផងដែរ ក៏មាន​បងប្អូន​ជាច្រើន ថា ខ្ញុង​គួរតែ​សម្រាក​ទៅ ព្រោះ​យើង​កូនខ្ចី អ៊ីចឹង​អាច​ទាស់​ឬ ប៉ះពាល់​ដល់​សុខភាព​បាន កុំ​អង្គុយ​លក់​ចឹ​ង​អត់​ល្អ​ទេ​។​
​ចុង​សប្តាហ៍​មុននេះ​នាង​ក៏បាន​បង្ហាញមុខ​លើ​ឆាក​តន្ត្រី​ដោយបាន​ទាំង​សម្តែង​កំប្លែង​ជាធម្មតា ដោយ​មិន​មានការ សម្រាក​ឡើយ​។ តារា​ស្រី​រូបនេះ​បញ្ជាក់ថា ជា​មុខរបរ​ជា​ឆ្នាំងបាយ​ដែល​នាង​មិនអាច​សម្រាក​បានទេ ព្រោះតែ​នាង​មាន​ប្រាក់ ចំណូល​ពី​ការងារ​ទាំងនេះហើយ​កូនៗ​គឺជា​កម្លាំងចិត្ត​សម្រាប់​នាង​ប្រឹងប្រែង​ទាំង​សរសៃ​ខ្ចី​បែបនេះ ។​
ពាណិជ្ជកម្ម

​សូមបញ្ជាក់ថា តារា​សម្តែង​នាង ស្រេង សុ​កាន់​ដា ហៅថា​នាង​ខ្ញុង បានប្រកាស​រៀបការ​ជា​ផ្លូវការ ជាមួយ​តារា​កំប្លែង​នាយ កៃ​ដ ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ ក្រោយ​ពួកគេ ធ្វើការ​ងារ​រួម​អាជីព ជាមួយគ្នា​ច្រើន​ឆ្នាំ ក៍​ស្រាប់តែ​ស្រឡាញ់គ្នា ដោយ​ពួកគេ​មិន​ប្រកាន់​គ្នា រឿង​ពោះម៉ាយ និង​មេម៉ាយ​អ្វី​ឡើយ​៕





[wai id="5"]