គួរ​រួមភេទ​ពេលណា ដើម្បី​បាន​បុត្រ ភេទ​ប្រុស ឫ​ភេទ​ស្រី ?

សុខភាព
0
3224
[wai id="8"]

[wai id="7"]

​មនុស្ស​ប្រុស និង មនុស្ស​ស្រី ជា​ធម្មជាតិ​កើតមក​តែងតែមាន​ការបន្ត​ពូជ រាល់​ការបន្ត​ពូជ​បាន​នោះ​លុះត្រា​ណា​តែ​ពួកគេ មាន​អាយុ​ដល់ពេល​ពេញវ័យ​។ ការបង្ក​កំណើត ឬ​ការ​មាន​ផ្ទៃពោះ​កើតឡើង​ដោយសារ​ការជួបគ្នា​រវាង​មេ​ជិវិត​ឈ្មោល និង​មេ​ជិវិត​ញី តាមរយៈ​ការរួម​ភេទ​។ គូ​ស្វាមីភរិយា​អាចមាន​សិទ្ធិ​ក្នុងការ​កំណត់ថា ត្រូវ​មានកូន​នៅពេលណា មានកូន​ចំនួន​ប៉ុន្មាន និង​ចន្លោះ​ពី​កូន​មួយ ទៅ​កូន​មួយទៀត​ប៉ុន្មាន​ឆ្នាំ ដែល​នេះ​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ​វា​ជា​រឿង​ធម្មតា ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ចង់បាន បុត្រ ភេទ​ស្រី ឫ ភេទ​ប្រុស​តាម ការចង់បាន​នោះ​គួរតែ​អាន​អត្ថបទ​នេះ ៖
ពាណិជ្ជកម្ម

ការកំណត់​យក​កូនប្រុស ៖
​អ្នក​គួរតែ​រួមភេទ មួយថ្ងៃ​បន្ទាប់​ឬ​ភ្លាមៗ​បន្ទាប់ពី​ការបញ្ចេញ​មេជី​វិត​ញី (​ការ​មក​រដូវ​) ពីព្រោះ​មេជី​វិត​ឈ្មោល​ដែលមាន​ក្រូ​ម៉​សូម​Y ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​មេជី​វិត​ឈ្មោល​ដែលមាន​ក្រូម៉ូសូម​X នឹង​ទៅ​ជួប​មេជី​វិត​ញី​មុន​ស្ពែ​រ​ម៉ា​តូ​សូ​អ៉ី​ត​ដែលមាន​ក្រូម៉ូសូម​X​។​
•​ ​អ្នក​គួរតែ​រួមភេទ​រង្វើល​បន្តិច​ពីព្រោះ​វា​អាច​បង្កើន​បរិមាណ​មេជី​វិត​ឈ្មោល​ដែល មាន​ក្រូម៉ូសូម Y នៅក្នុង​ទឹកកាម បើ​ចង់បាន​កូនប្រុស​។​
•​ ​ចំពោះ​អាហារ ៖ អ្នក​គួរ​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​ដូចជា សាច់​ត្រី​ម្សៅ​ពណ៌​ស Pasta ផ្លែឈើ​ស្រស់ និង​បន្លែ​មួយចំនួន ប៉ុន្តែ​ត្រូវ​ចៀសវាង​ផលិតផល​ទឹកដោះគោ ទឹកដោះគោ​ជូរ​និង​ឈី​ស គ្រាប់​សូកូឡា សំបកខ្យង​និង​នំប៉័ង​។​


​ការកំណត់​យក​កូនស្រី ៖
•​ ​អ្នក​គួរ​រួមភេទ​ពីរ ឬ​បី​ថ្ងៃមុន​មុន​ការបញ្ចេញ​មេជី​វិត​ញឺ (ovulation) ការអនុវត្ត​បែបនេះ​បាន គឺ​ចំពោះ​ស្ត្រី​ដែលមាន​រដូវ​ទៀងទាត់ ។​
•​ ​អ្នក​គួរ រួមភេទ​អោយបាន​ញឹកញាប់ អាច​កាត់បន្ថយ​បរិមាណ​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែលមាន​ក្រូម៉ូសូម Y នៅក្នុង​ទឹកកាម ដែល​នាំ​អ្នក​បានកូន​ស្រី​។​
•​ ​អ្នក​គួរ​ឈប់​រួមភេទ​ដោយ​មិនបាន​ការពារ ៤ ទៅ ៥ ថ្ងៃ​មុនពេល​បញ្ចេញ​ពង​អូវុល​ដើម្បី​កាត់បន្ថយ​ឱកាស​របស់​មេជី​វិត​ឈ្មោល​របស់​បុរស​ឈានដល់​ពង​មុន ប្រសិន​អ្នក​ចង់បាន​កូនស្រី​។​
•​ ​ចំពោះ​អាហារ ៖ អ្នក​គួរ​ផឹក​ទឹកដោះគោ​ច្រើន​ហើយ​បរិភោគ​ផលិតផល​ទឹកដោះគោ ដូចជា​ឈី​ស​និង​ទឹកដោះគោ​ជូរ អាហារ​មិនមាន​អង្ករ​អង្ករ Pasta បន្លែ​មួយចំនួន​ទឹករ៉ែ សាច់​និង​ដំឡូង ប៉ុន្តែ​ត្រូវ​ជៀសវាង​អំបិល​និង​អាហារ​ប្រៃ ស្រា​និង​ស្រា​បៀរ​ផ្លែឈើ​ស្រស់ ស្ពៃ​ខ្មៅ ប៉េងប៉ោះ​និង​ផ្សិត សូកូឡា​កាហ្វេ​និង​តែ​៕
[wai id="5"]