ការសម្រេច​កាម​ដោយ​ខ្លួនឯង មាន​ផល​ល្អ​ជាង​ការ​រួមភេទ​ជាមួយ​ដៃគូរ ប្រសិនជា​អ្នក​នៅ​លីវ

សុខភាព
0
19787
[wai id="8"]


​អារម្មណ៍​ផ្លូវភេទ​ដល់ត្រើយ​ស្រណុក​សុខ​ស្រួល​មិនមែន​សំដៅ​តែ​ទៅលើ​ការរួម​ភេទ​រវាង​មនុស្ស និង​មនុស្ស​ទេ​។ បុគ្គល​ម្នាក់​ក៏​អាច​ឡើងឋានសួគ៌​តណ្ហា​តាមរយៈ​ការសម្រេច​កាម​ដោយ​ខ្លួនឯង​ដែរ​។ ការសម្រេច​កាម​ដោយ​ខ្លួនឯង គឺជា​ការស្វែងរក​ភាពស្រណុកសុខស្រួល​ផ្លូវភេទ ដោយ​គ្មាន​វត្តមាន​ភាគី​ដទៃទៀត​។ មនុស្ស​អាច​សម្រេច​កាម​ដោយ​ខ្លួនឯង​តាមរយៈ​ការ​បបោសអង្អែល និង​ប្រើ​ដៃ ឬ​ឧបករណ៍​ជំនួយ​ផ្លូវភេទ​នានា​ដើម្បី​បំពេញ​ចំណង់​កាមគុណ​ឲ្យ​ដល់​ចំណុច កំពូល​។​
[wai id="7"]
​ចំពោះ​បុរស ការសម្រេច​កាម​ដោយ​ខ្លួនឯង​ភាគច្រើន​ប្រព្រឹត្ត​ទៅដោយ​ការប្រើ​ដៃ កាន់​លិង្គ​របស់ខ្លួន ហើយ​ធ្វើ​ចលនា​សាប់​ចុះឡើង​តាម​ចង្វាក់​រហូតដល់​បាញ់​ទឹកកាម ឬក៏​តាមរយៈ​ការប្រើ​ឧបករណ៍​សិច​រាង​ដូច​ពែង ដែលមាន​រន្ធ​ស្រដៀង​យោនី​របស់​ស្ត្រី​។ រីឯ​នារី ការសម្រេច​កាម​ខ្លួនឯង​ភាគច្រើន គឺជា​ការប្រើ​ម្រាមដៃ ឬ​លិង្គ​សិប្ប​និ​មិ្ម​ត​ស៊ក​បញ្ចូល ហើយ​ធ្វើ​ចលនា​ចុះឡើង​រហូតដល់​ចំណុច​សម្រើប​កំពូល​។​
ពាណិជ្ជកម្ម

​បើ​និយាយ​អំពី​ការសម្រេច​កាម​ដោយ​ខ្លួនឯង​វា​ពុំមាន​អ្វី​ខុសឆ្គង​នោះទេ ប៉ុន្តែ​អ្វីដែល​អ្នក​គួរ​ប្រុងប្រយ័ត្ន និង​ចងចាំ​នោះ​ថា តើ​កាលៈទេសៈ​ណា​ដែល​សមរម្យ ឬ​មិន​សមរម្យ​សម្រាប់ ការបញ្ចេញ​អារម្មណ៍​ផ្លូវភេទ​របស់​អ្នក​។ ឧទាហរណ៍ អ្នក​ឃ្លាន​ក្នុងអំឡុង​ពេលដែល​អ្នក​កំពុង​ធ្វើ​បទសម្ភាសន៍ ការងារ ឬ​កំពុង​ប្រឡង អ្នកនឹង​មិន​ចាក​ចេញពី​បន្ទប់ ដើម្បី​ស្វែងរក​អាហារ​ភ្លាមៗ​នោះទេ​។ អ្នក​ប្រហែលជា​រង់ចាំ រហូតដល់​ពេលដែល​ស​ម​រម្យ​មួយ និង​ទីកន្លែង​ត្រឹមត្រូវ​សម្រាប់ ទទួលទាន​អាហារ​។ ទាំងនេះ វា​ដូចគ្នា​ទៅនឹង​ការបញ្ចេញ ចំណង់​ផ្លូវភេទ​របស់​អ្នក​ដែរ​។ អ្នក​អាច​សម្រេច​បំណង​ផ្លូវភេទ ដោយ​ខ្លួនឯង​តិច ឬ​ច្រើន​ទៅតាម​អ្វីដែល​អ្នក​ចង់បាន​ដោយ​មិន មាន​ផលប៉ះពាល់​ទៅលើ​ខ្លួនប្រាណ​របស់​អ្នក​នោះឡើយ ប្រសិនបើ​ទង្វើ​នេះ​មិន​ប៉ះពាល់​ដល់​កិច្ចការ​ផ្សេងទៀត​របស់​អ្នក ដួច​ជាការ​ញុំ​ា ការ​គេង ការសិក្សា ឬ​ការធ្វើការងារ​។​
​ការសម្រេច​កាម ដោយ​ខ្លួនឯង ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍ល្អ និង​សុខ​ស្រួល ជាពិសេស អ្នក​ដែល​គ្មាន​ដៃគូ​រួមភេទ ឬ​មិន​ចង់​រួមភេទ​។​

​យ៉ាងណាមិញ ការធ្វើ​បែបនេះ ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​យុវវ័យ ដូចជា ៖
- សម្រាប់​មនុស្ស​ស្រី មិនចាំបាច់​បាត់បង់ “​ព្រហ្មចារី​យ៍​” ទៅ​ឲ្យ​សង្សារ មុន​ថ្ងៃ​រៀបការ ហើយក៏​មិនអាច​ទួញ​សោក ពេល​គេ​បោះបង់ចោល​ដែរ​
- ស្គាល់​អ្វី​ទៅ​ហៅថា ភាព​សុខ​ស្រួល ដោយ​មិនចាំបាច់​រួមភេទ​
- ការសម្រេច​កាម​ដោយ​ខ្លួន ជា​ជម្រើស​ដ៏​ល្អ សម្រាប់​អ្នក​មនុស្ស​ភេទ​ទី ៣
- មិន​ព្រួយ​ថា​មាន​ផ្ទៃពោះ ដោយ​មិន​ចង់បាន​
- មិន​ព្រួយ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​រលាក​ថ្លើម និង​ជំងឺអេដស៍​ជាដើម​៕