អគ្គនាយកដ្ឋាន​ពន្ធដា​រ សូម​ក្រើនរំលឹក​ដល់​ម្ចាស់​អចលនទ្រព្យ​រួសរាន់​ប្រកាស​បង់ពន្ធ​មុន​ថ្ងៃទី​៣០ ខែកញ្ញា នេះ​

ព្រឹត្តិការណ៍ថ្មីៗ
0
1110
[wai id="8"]

[wai id="7"]
​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ ២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ក្រើនរំលឹក​ពី​ការបង់ពន្ធ​អចលនទ្រព្យ និង​ការបង់ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​សម្រាប់​ឆ្នាំ​២០២០ នឹង​ផុតកំណត់​នៅក្នុង​រយៈពេល ៦ ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​។
ពាណិជ្ជកម្ម

​ដើម្បី​ជំរុញ​ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ និង​/ ឬ​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ សម្រាប់​ឆ្នាំ​២០២០​នេះ បាន​អស់​លទ្ធភាព ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង ចៀសវាង​បាន​នូវ​ការ កកស្ទះ ការ​ប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំឱ្យមាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ សូម​ក្រើនរំលឹក​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំង អស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ មេត្តា រួសរាន់​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ឱ្យបាន​ទាន់ពេលវេលា​ត្រឹម ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រស​ង្ក់​ត​ធ្ងន់​ថា ចំពោះ​ការខកខាន​មិនបាន ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេលវេលា​កំណត់ ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​រង​នូវ​ទោសទណ្ឌ តាមច្បាប់​ជា​ធរមាន​។​