ថ្ងៃនេះ​ជា ខួប​៨​ឆ្នាំ​នៃ​ការយាង​ចូល​ព្រះ​ទិវង្គត ព្រះ​បរម​រតន​កោដ្ឋ​

ព្រឹត្តិការណ៍ថ្មីៗ
0
1238
[bg-ads]

[wai id="9"]
១៥ តុលា ឆ្នាំ​២០១២ ជា​ថ្ងៃ​ដ៏​សោ​កស​ង្រែ​ង​របស់​រាស្ត្រ​ខ្មែរ ក្រោយ​ដំណឹង​នៃ​ការ​សោយ​ព្រះ​ទិវង្គត ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះជន្ម​៨៩​ព្រះវស្សា​។
[wai id="8"]
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​ក្នុង Facebook យ៉ាង​ដូច្នេះ​ថា «​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នេះ គឺជា​ខួប ទី​៨​ឆ្នាំ (១៥​តុលា ២០១២-១៥​តុលា ២០២០)​នៃ​ការយាង​ចូល​ព្រះ​ទិវង្គត នៃ​ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។​
​ប្រជារាស្ត្រ​ទូទាំងប្រទេស ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ​ចំពោះ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ព្រះកាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​។​
​សូម​ថ្វាយ​ព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូម​ស្តេចយាង​បដិសន្ធិ ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕