អគ្គនាយកដ្ឋាន​ពន្ធ ម្ចាស់​យានយន្ត​ប្រញាប់​បង់ពន្ធ​ឱ្យទាន់​ថ្ងៃទី ៣០ វិច្ឆិកា បើ​ពុំនោះ​…

ព្រឹត្តិការណ៍ថ្មីៗ
0
1414

[wai id="7"]
​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ស្តីពី​ការ​រំឭក​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ ២០២០ និង​អនុលោម​តាម​ប្រកា​សលេខ ៥៣១ ចុះ​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ គឺ​ការប្រមូល​ពន្ធ​ប្រភេទ​នេះ​នឹងត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សង្កេតឃើញថា ម្ចាស់​យានយន្ត​ភាគច្រើន​បានប្រកាស​បង់ពន្ធ​រួចរាល់ ខណៈ​ម្ចាស់​យានយន្ត​មួយចំនួនទៀត​នៅ​មិនទាន់បាន​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ​។​